ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ អង្គរ នាំ​ឲ្យ​មនុស្ស​ពីរ​ជំនាន់​ខុស​​គ្នា​ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​ដ៏​អស្ចារ្យ «​បងធំ​ប្អូនប្រុស​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ អង្គរ ជា​ស្រា​បៀរ​ដ៏​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា បាន​សហការ​ជា​មួយ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ថា បងធំ​ប្អូនប្រុស​។ កម្មវិធី​នេះ…

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ អង្គរ ជា​ស្រា​បៀរ​ដ៏​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា បាន​សហការ​ជា​មួយ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ថា បងធំ​ប្អូនប្រុស​។ កម្មវិធី​នេះ មានការ​ចូលរួម​ដោយ​តារាភាពយន្ត​វ័យ​ចំណាស់ លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​វ័យក្មេង​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​លោក ហេង វិសាល ដែល​នឹង​ជួប​ប្រទះ​ក្នុង​ស្ថានភាព​លំបាក​ជា​ច្រើន​។ តារា​ទាំង​ពីរ​ដួង​នេះ មក​ពី​២​ជំនាន់​ផ្សេង​គ្នា​មាន​ចំណូលចិត្ត​ខុស​គ្នា នឹង​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា ធ្វើ​រឿងរ៉ាវ​ជា​ច្រើន​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​។

កម្មវិធីកម្សាន្តទូរទស្សន៍ដ៏អស្ចារ្យនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ដែលនាំមកជូនជាពិសេសដោយស្រាបៀរ​ អង្គរ! តោះ Comment ខាងក្រោម តើខេត្តណា ដែលអ្នកចង់ទស្សនាតាមរយៈកម្មវិធីនេះ!ស្រាបៀរ អង្គរ — ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ។A first-of-its-kind TV show is coming brought to you by Angkor Beer! Comment below to let us know which province you would like to see on the TV show!Angkor Beer – My Country, My Beer.

បាន​បង្ហោះ​ដោយ Angkor Beer នៅ ពុធ 18 កញ្ញា 2019

យោង​តាម​លោក រ៉ូ​ស្លែ​ន ប៊ី​ស​សូវ ដែល​ជានា​យក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ អង្គរ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្នត់គំនិត​នៃ​ការ​បង្កើត​កម្មវិធី​កម្សាន្ត​នេះ បាន​មក​ពី​ការ​បង្កើត​អតិថិជន​គោលដៅ​ថ្មី​របស់​ស្រា​បៀរ អង្គរ​។ គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា «​បន្ថែម​ទៅ​លើ​អតិថិជន​របស់​យើង​ដែល​មាន​ស្រាប់ គោលដៅ​ឆ្នាំ​នេះ​គឺ​យើង​ធ្វើ​យ៉ាងណា​ផ្សា​ភ្ជាប់​ទំនាក់ទំនង​អ្នក​ពិសា​ស្រា​បៀរ អង្គរ ជំនាន់​ថ្មី ទៅ​នឹង​បទ​ពិសោធន៍​ឌី​ជី​ថ​ល​។

ហើយ​យើង​គិត​ថា «​វា​នឹង​មិនល្អ​ឡើយ បើ​យើង​បង្កើត​ទម្រង់​មួយ​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត រវាង​អតិថិជន​ទាំង​ពីរ​ក្រុម​នេះ​ក្នុង​ន័យ​ដើម្បី​ភាព​រីករាយ និង​ការ​ចូលរួម​នោះ​» អ៊ីចឹង​ហើយ​បានជា​យើង​មានគំនិត​បង្កើត​កម្មវិធី​ទូរទស្សន៍​នេះ​ឡើង ដែល​ផ្តោត​ទៅ​លើ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​មនុស្ស​វ័យ​ចំណាស់ និង​យុវវ័យ​សម័យ​ថ្មី​។ ខណៈ​ដែល​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​នៅ​កម្ពុជា ចាក់​បង្ហាញ​តែ​ពី​ខ្លឹមសារ​លក្ខណៈ​ប្រពៃណី​ទំនៀមទម្លាប់ មិនឃើញ​មានកម្ម​វិធី​កម្សាន្ត​ណា​ដែល​រៀបរាប់​ពី​ដំណើររឿង​បែប​នេះ​នូវឡើយ ក៏​ដូច​ជា​ការ​បង្ហាញ​ពី​សម្រស់​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។

កម្មវិធី បងធំ​ប្អូនប្រុស មាន​បំណង​សម្រេច​គោលដៅ​ទាំងនេះ ដែល​លោក ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល នឹង​ដឹង​ច្បាស់​នៅ​ពេល​ជួប​ស្ថានភាព​ជាក់ស្តែង ដែល​ពួក​គាត់​នឹង​បង្ហាញ​ពី​ប្រតិកម្ម​ទៅ​លើ​បទ​ពិសោធន៍​ថ្មី​ៗ​ទាំងនោះ នៅ​ពេល​ពួក​គាត់​ទៅ​ដល់​ខេត្ត​ឆ្ងាយ​ៗ​ដូច​ជា កំពង់ឆ្នាំង រតនគិរី និង​មណ្ឌលគិរី​។

អ្វី​កាន់តែ​ពិសេស​នោះ កម្មវិធី​នេះ នឹង​បង្ហាញ​ថា តើ​មនុស្ស​ពីរ​នាក់​ដែល​មាន​ចំណូលចិត្ត​ខុស​គ្នា មក​ពី​២​ជំនាន់​ផ្សេង​គ្នា អាច​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា​ឬ​យ៉ាងណា? ដំណើរការ​នៃ​កម្មវិធី​កម្សាន្ត​​នេះ ជា​មួយ​កម្មវិធី​ធំ​ពីរ​ទៀត​របស់​ស្រា​បៀរ អង្គរ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ឆ្នាំ 2019 បង្ហាញ​ថា តន្ត្រី​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត ទំនាក់ទំនង​ល្អ​រវាង​លោកឪពុក និង​កូនប្រុស និង​ការ​សម្ពោធ​រូបរាង​ស្រា​បៀរ​អង្គរ​ថ្មី​របស់​ខ្លួន ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ​នៅ​ខែសីហា​។ ជាមួយ​រូបរាង​ថ្មី និង​រសជាតិ ដើម​ឈ្ងុយ​ឆ្ងាញ់​អស្ចារ្យ ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ប្រទេស​កម្ពុជា និង​ទូ​ទាំង​ពិភពលោក ថែម​ទាំង​មានការ​ផ្សព្វផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​ឡូយ​អស្ចារ្យ​។

ស្រា​បៀរ អង្គរ ផលិត​ឡើង​តាម​តម្រូវការ​យុវវ័យ​ខ្មែរ​សម័យ​ថ្មី​។ យើង​ពិតជា​រីករាយ ជាមួយ​លទ្ធ​ផល​ទទួល​បាន​នៅ​ក្នុង​កម្មវិធី​នេះ ហើយ​យើង​នឹង​ចែករំលែក​ភាព​អស្ចារ្យ​នេះ ជាមួយ​អ្នក​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ កម្មវិធី «​បងធំ​ប្អូនប្រុស​» នឹង​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុ​សិ៍្ត​លេខ 5 ក្នុង​ពេល​ឆាប់​ៗ​នេះ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ