តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Liverpool អាចនឹងត្រូវបាត់បង់គ្រូបង្វឹក Jurgen Klopp ក្រោយពីភ្នាក់ងាររបស់គ្រូបង្វឹករូបនេះបានប្រាប់ថា លោកប្រហែលជាមិនចុះកុងត្រាថ្មីនៅបន្តទៀតទេ ព្រោះតែមិនពេញចិត្តនឹងអាកាសធាតុរបស់ប្រទេសអង់គ្លេស ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ កន្លងមកតែងតែរអ៊ូពីបញ្ហាខ្យល់ និងភ្លៀងនៅអង់គ្លេសកាលពីរដូវកាលមុន ។ នៅក្នុងកុងត្រាថ្មីនោះក្លិបហង្សក្រហមថា នឹងផ្តល់ជូនប្រាក់១០លានផោនក្នុងមួយឆ្នាំដល់លោក Klopp តែភ្នាក់ងាររបស់លោកថាប្រហែលជាមិនចុះកុងត្រាបន្តទេ ។

លោក Marc Kosicke ដែលជាភ្នាក់ងាររបស់លោក Klopp បានប្រាប់សារព័ត៌មាន Spox ថា៖«កុងត្រារបស់ លោក Klopp នៅមានប្រសិទ្ធភាពដល់ឆ្នាំ២០២២ ហើយវាអាចនឹងបន្តនៅពេលខាងមុខ ។ ពួកយើងពេញចិត្តនឹងការផ្តល់ពេលឱ្យគិតមុនពេលចុះកុងត្រាថ្មី ព្រោះតែយើងត្រូវតែចាំមើលអាកាសធាតុជាមុនសិនថាមានតែនៅអង់គ្លេសឬអាល្លឺម៉ង់»។
លោក Kosicke បន្តថា៖«លោក Klopp និង ប្រពន្ធ ក្រោកពីព្រលឹម ហើយមេឃគឺងងឹតជ្រុល ។ ដល់ពេលល្ងាច មេឃក៏ងងឹតជ្រុល ឬក៏មានខ្យល់ ។ គ្រូបង្វឹកនៅអង់គ្លេសពេលខ្លះ ត្រូវរៀបចំការប្រកួតដល់ទៅ១៣ប្រកួតក្នុងមួយថ្ងៃ ។ វាពិតជាពិបាកណាស់ ហើយហត់មែនទែន»៕
ប្រភព ៖ thesun, កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ