ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចាប់ផ្ដើម​ងាក​ទៅ​តំបន់​ជាយ​រាជធានី​សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន​ខណៈ​កណ្ដាល​ក្រុង​ចង្អៀត​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​នឹក​ស្មាន​មិន​ដល់​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​មាស​ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ​ជាដើម ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុងមាន​តម្លៃ​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អ្នក​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហាក់​ចាប់ផ្ដើម​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ វិនិយោគ​នៅ​តំបន់​ជាយ​រាជធានី ខណៈ​កណ្ដាល​ក្រុង​ក៏​ចាប់ផ្ដើម​ចង្អៀត តម្លៃ​ដី​ខ្ពស់កប់ពពក​ហើយ​មាន​ទំហំ​តូច​ៗ ។…

​រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​នឹក​ស្មាន​មិន​ដល់​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​មាស​ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ​ជាដើម ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុងមាន​តម្លៃ​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អ្នក​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហាក់​ចាប់ផ្ដើម​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ វិនិយោគ​នៅ​តំបន់​ជាយ​រាជធានី ខណៈ​កណ្ដាល​ក្រុង​ក៏​ចាប់ផ្ដើម​ចង្អៀត តម្លៃ​ដី​ខ្ពស់កប់ពពក​ហើយ​មាន​ទំហំ​តូច​ៗ ។

ជា​ការ​កត់សម្គាល់​នៅ​ជាយ​រាជធានី​ភ្នំពេញ ជា​ពិសេស​ប៉ែក​ខាងកើត និង​ខាងជើង កំពុង​មានការ​អភិវឌ្ឍន៍​ខ្លាំង​ទៅ​លើ​លំនៅ​ឋាន និង​ពាណិជ្ជកម្ម ដោយ​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​បាន​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ភាគច្រើន​ផ្តោត​លើ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​។

​បើ​តាម​លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ Khmer Founder Appraisal បាន​មាន​ប្រសាសន៍​ថា​ការ​វិនិយោគ​នៅ​ភ្នំពេញ​ចាប់ផ្ដើម​រីកសាយ​បន្តិច​ម្ដង​ៗ​ហើយ និង​រីក​ដុះដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ទៅ​កាន់​តំបន់​ជាយ​ៗ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ព្រោះ​តំបន់​មាស ឬ​ហៅ​ថា​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ​ហាក់​ណែន​ចង្អៀត​គួរ​ឲ្យ​កត់សម្គាល់ ។

លោកស្រី Deng Wanfang

លោក​ឧកញ៉ា នួន រឹ​ទ្ធី បាន​បន្ត​ថា «​ការ​អភិវឌ្ឍន៍​ជាយ​រាជធានី​ភ្នំពេញ​យើង​ឃើញ​ថា​សឹងតែ​គ្រប់​ប៉ែក​ទាំងអស់ គឺ​ទាំង​៨​ទិស គ្រាន់តែ​សក្ដានុពល​នៃ​ទិស​នីមួយ​ៗ​មាន​ភាព
ខុស​ៗ​គ្នា ។ តំបន់​ខ្លះ​កំពុង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ជា​លំនៅ​ឋាន​យ៉ាងច្រើន ខណៈ តំបន់​ខ្លះ​ក៏​កំពុង​ពេញ​និយម​ការ​វិនិយោគ​ជា​តំបន់​ពាណិជ្ជកម្ម និង​តំបន់​ខ្លះ​ទៀត​គឺ​សម្រាប់​ជា​តំបន់​នៃ​ការ​វិនិយោគ​នៃ​ការ​សាងសង់​ជា​រោងចក្រ សហគ្រាស ជាដើម​» ។ ​លោក​បាន​បន្ត​ថា «​អ្នក​វិនិយោគ​ត្រូវ​តែ​សម្លឹង​មើល​តំបន់​ជាយ​ៗ​ក្រុង សម្រាប់​ការ​អភិវឌ្ឍន៍​នូវ​គម្រោង​វិនិយោគ​របស់​ខ្លួន​ហើយ ពីព្រោះ​តំបន់​កណ្ដាល​ក្រុង​ជា​តំបន់​ដែល​តម្លៃ​ដីធ្លី​ចាប់ផ្ដើម​ឡើងថ្លៃ​ខ្ពស់ ដូច្នេះ​វិនិយោគិន​ដែល​មាន​ទុន​តិចតួច ឬ​សម​ល្មម ត្រូវ​តែ​រក​តំបន់​ណា​ដែល​មាន​តម្លៃ​ដីធ្លី​នៅ​ទាប​ជាង​កណ្ដាល​ក្រុង ។​ម្យ៉ាងទៀត តំបន់​កណ្ដាល​ក្រុង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម ហើយ​ជាយក្រុង​ជា​តំបន់​លំនៅ​ឋាន សម្រាប់​ស្នាក់​នៅ ដូច្នេះ ពេល​ថ្ងៃ​ពលរដ្ឋ​មក​ធ្វើការ​នៅ​កណ្ដាល​ក្រុង និង​ពេល​យប់​ត្រលប់​ទៅ​សម្រាក​នៅ​គេហដ្ឋាន​ជាយ​រាជធានី​វិញ​»​។

បើ​តាម​លោកស្រី Deng Wanfang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន The Peninsula Capital មក​ពី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ដែល​គ្រោង​នឹង​អភិវឌ្ឍន៍​អគារ​ខុន​ដូរ​មួយ នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ ប៉ែក​ខាងកើត​តំបន់​កោះន​រា ច្បារ​អំពៅ បាន​និយាយ​ថា​អ្វី​ដែល​ក្រុម​វិនិយោគ​លោកស្រី យក​តំបន់​កោះន​រា​សម្រាប់​ការ​វិនិយោគ ជា​លំនៅ​ឋាន និង​ពាណិជ្ជកម្ម ដោយសារ​តែ នៅ​កណ្ដាល​ក្រុងភ្នំពេញ​ត្រូវ​បាន​មើលឃើញ​ថា មាន​ភាព​ចង្អៀត​ទៅ​លើ​ការ​អភិវឌ្ឍន៍ ហើយ​ជាក់ស្ដែង ដូច​បានឃើញ​ស្រាប់​នៅ​កណ្ដាល​ក្រុងភ្នំពេញ​ពោរពេញ ទៅ​ដោយ​លំនៅ​ឋាន ហើយ​ចង្អៀត​ខ្លាំង​ណាស់ ដូច្នេះ​បើ​ចង់បាន​ដី​ធំ​ហំ​ធំ សម្រាប់​អភិវឌ្ឍន៍​ត្រូវការ​ទិញ​ផ្ទះ​ទាំងនោះ​ជា​ច្រើន​ដើម្បី​យក​ដី​អភិវឌ្ឍន៍ ។

លោកស្រី​បាន​បន្ត​ថា នេះ​ជា​កត្តា​ដែល​ជំរុញ​អោយ​ក្រុម​វិនិយោគ​លោកស្រី ត្រូវ​ងាក​ទៅ​តំបន់​ជាយ​រាជធានី ។ ម្យ៉ាងទៀត ជាយ​រាជធានី​បច្ចុប្បន្ន​នេះ ក៏​មិន​ខុស​ពី​រាជធានី​ភ្នំពេញ ពី​មុន​ដែរ ។ ការ​អភិវឌ្ឍន៍ កណ្ដា​រាជធានី​ភ្នំពេញ និង​នៅ​ជាយ​រាជធានី គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ក្នុង​នោះ​ដែរ កម្រិតជីវភាព​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​កាន់តែ​កៀក​គ្នា​ដែរ ។ លោកស្រី​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោកស្រី​បាន​សម្រេច​ដាក់​ទុន​វិ​ន​យោគ​នៅ​តំបន់​ច្បារ​អំពៅ​ជា​អគារ​ខុន​ដូ ប្រមាណ​១​០០​លាន​ដុល្លារ ហើយ​គម្រោង​នឹង​ត្រូវ​ផ្ដើម​អនុវត្តន៍ នៅ​ចុងឆ្នាំ​នេះ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២ ។

បើ​តាម​លោក ប៉ែន សុភា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ នៅ​តែ​ជា​តំបន់​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។ ​លោក​បាន​បន្ត​ថា «​ដោយសារ​តែ​ភ្នំពេញ ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ វិនិយោគិន​បរទេស​មក​កម្ពុជា គេ​ចង់​ឃើញ​និង​មក​អភិវឌ្ឍន៍​នៅ​រាជធានី​នៃ​ប្រទេស​យើង ដែល​ធ្វើ​អោយ​ភ្នំពេញ​សំបូរ​ទៅ​ដោយ​អគារ​ខ្ពស់​ៗ និង​ការដ្ឋាន​សំណង់​ជា​ច្រើន​ទៀត​កំពុង​ដំណើរការ​សាងសង់ នឹង​គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ។

លោក​ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ នៃ​ក្រុមហ៊ុន​វាយតំលៃ​អចលនទ្រព្យ VTRUST បានឱ្យ​ដឹង​ថា ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​នៃ​រាជធានី​ភ្នំពេញ វិស័យ​សំណង់​គេហដ្ឋាន តំបន់ឧស្សាហកម្ម​នឹង​មានការ​កើនឡើង​ខ្ពស់​នៅ​ពេល​អនាគត ។ ក៏​ប៉ុន្តែ​ដោយសារ​តែ​ទីក្រុង​ប​ច្ចប្ប​ន្ន​មានការ​ចង្អៀត​ខ្លាំង ដូច្នេះ​អនាគត​នៃ​ទីក្រុង​ភ្នំពេញ​នឹង​ធ្វើការ​ពង្រីក​អភិវឌ្ឍន៍​ទៅ​ផ្នែក​ខាងត្បូង ខាងកើត ដែល​នឹង​បង្កើត​ទៅ​ជាទី​ក្រុង​រណប​ជា​ច្រើន ។ លោក​បាន​បញ្ជាក់​អះអាង​យ៉ាង​ដូច្នេះ​ថា « តំបន់​ច្បារ​អំពៅ​គឺជា​តំបន់​មួយ​ដែល​មាន​សក្តានុពល​ខ្លាំង​ជាង​តំបន់​ផ្សេង​ៗ​ទៀត​ដោយសារ​មាន​ទីតាំង​ស្ថិត​នៅ​ដាច់​ពី​ចំណុចកណ្តាល​នៃ​ទីក្រុង ហើយ​មាន​ដី​ទំនេរ​ជា​ច្រើន​សំរាប់​អភិវឌ្ឍន៍​។ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ស្នូល​មួយ​នៃ​តំបន់​ភាគ​កណ្តាល​និង​ភាគ​បូព៌ា​នៃ​ឧបទ្វីប​អាស៊ី » ៕ កែស​ម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ