ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយ​សម្គាល់! បុរសដែល​​មាន​អ័រម៉ូន​ភេទ​ទាប ឬ​ខ្សោយ​​ផ្លូវភេទ​ (18+)

4 ឆ្នាំ មុន

អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​ភេទ​ប្រុស ប៉ុន្តែ​ស្ត្រី​ក៏​មាន​ដែរ គ្រាន់តែ​មាន​ចំនួន​តិចតួច​។ ការ​ផលិត​របស់​អ័រម៉ូន​នេះ​ចំពោះ​មនុស្ស​ប្រុស​នឹង​កើន​ខ្លាំង​ក្នុង​ពេល​ពេញវ័យ ហើយ​ក៏​ចាប់ផ្តើម​ថយ​ចុះ​ដែរ​ក្រោយ​ពី​អាយុ ៣០​ឆ្នាំ​។​ជា​រៀង​រាល់​ឆ្នាំ​ក្រោយ​ពី​អាយុ ៣០​ឆ្នាំ អ័រម៉ូន​នេះ​នឹង​ចាប់ផ្តើម​ថយ​ចុះ​បន្តិច​ម្តង​ៗ ក្នុង​អត្រា​មួយ ១​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។…

អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​ភេទ​ប្រុស ប៉ុន្តែ​ស្ត្រី​ក៏​មាន​ដែរ គ្រាន់តែ​មាន​ចំនួន​តិចតួច​។ ការ​ផលិត​របស់​អ័រម៉ូន​នេះ​ចំពោះ​មនុស្ស​ប្រុស​នឹង​កើន​ខ្លាំង​ក្នុង​ពេល​ពេញវ័យ ហើយ​ក៏​ចាប់ផ្តើម​ថយ​ចុះ​ដែរ​ក្រោយ​ពី​អាយុ ៣០​ឆ្នាំ​។​ជា​រៀង​រាល់​ឆ្នាំ​ក្រោយ​ពី​អាយុ ៣០​ឆ្នាំ អ័រម៉ូន​នេះ​នឹង​ចាប់ផ្តើម​ថយ​ចុះ​បន្តិច​ម្តង​ៗ ក្នុង​អត្រា​មួយ ១​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។ ការ​ថយ​ចុះ​នេះ​ហើយ​គឺជា​លទ្ធផល​នៃ​ភាព​ចាស់​ទៅ​តាម​អាយុ និង​ជា​រឿង​ធម្មជាតិ​ដែរ​។

យ៉ាងណាមិញ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​មាន​តួនាទី​ច្រើន​ដែរ​ក្នុង​រាង​កាយ​មនុស្ស​ប្រុស​ដូច​ជា​៖

១-ផ្តល់​ចំណង់​ផ្លូវភេទ
២- ផលិត​មេជី​វិត​ឈ្មោល
៣- ពង្រឹង​ដល់​សាច់ដុំ ឬ​បង្កើន​ទំហំ​សាច់ដុំ
៤- ចែកចាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន
៥- ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង
៦- ផលិត​កោសិកា​គ្រាប់​ឈាមក្រហម

ដោយសារ​តែ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​មានមុខ​ងារ​ច្រើន​ក្នុង​ខ្លួន ដូច្នេះ​ការ​ថយ​ចុះ​របស់​វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រាង​កាយ និង​ផ្លូវចិត្ត​។ ការ​ប្រែប្រួល​រាង​កាយ​មួយ​ចំនួន​អាច​កើតឡើង​ចំពោះ​រាង​កាយ​បុរស​បើសិនជា​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយ​ចុះ​ខ្លាំង​ដូច​ជា​៖

១-កើន​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ
២- សាច់ដុំ​កាន់តែ​ស្វិត​ទៅ​ៗ
៣- ឆ្អឹង​ចាប់ផ្តើម​ផុយ
៤- សក់​ជ្រុះ​កាន់តែ​ច្រើន
៥- ជាលិការ​ខ្លាញ់​នៅ​ដើមទ្រូង​ហើម ឬ​តឹង
៦- មាន​អារម្មណ៍​ក្តៅ​ៗ​ពេញ​ខ្លួន
៧- អស់កម្លាំង​កាន់តែ​ខ្លាំង
៨- ការ​រំលាយ​ជាតិ​ខ្លាញ់​មានការ​ប៉ះពាល់ (ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ