ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់! ​ចងដៃ​ស្បូន​​បញ្ចប់​ការ​មាន​ផ្ទៃពោះ​ តើ​គួរតែ​ធ្វើ​ពេល​ណា?

4 ឆ្នាំ មុន

ការ​ចងដៃ​ស្បូន​គឺជា​វិធីសាស្ត្រ​បែប​វិ​ជ្ជ​សាស្ត្រ​មួយ​ប្រភេទ​សម្រាប់​ពន្យា​កំណើត​មួយ​ជីវិត​។ ការ​ចងដៃ​ស្បូន​មាន​ន័យ​ថា​ ជា​វិធី​ដើម្បី​បង្ការ​កុំឱ្យ​មេជី​វិត​ញី​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ស្បូន​ដើម្បី​បង្ក​កំណើត ហើយ​ក៏​មិន​អោយ​មេជី​វិត​ឈ្មោល​ធ្វើ​ដំណើរ​ទៅ​កាន់​ដៃ​ស្បូន​ដើម្បី​ជួប​មេជី​វិត​ញី​បាន​ដែរ​។ ការ​ចងដៃ​ស្បូន​មិន​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់​មនុស្ស​ស្រី​ឡើយ​។ ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់ពេល​ទាំង​ក្រោយ​សម្រាលកូន ឬ​ប្រើ​រួម​គ្នា​ជាមួយ​ដំណើរការ​នៃ​ការ​វះកាត់​នៅ​ពោះ​ដូច​ជា​ការ​សម្រាលកូន​ដោយ​វះកាត់​ជាដើម​។ ការ​ចងដៃ​ស្បូន​គឺជា​វិធីសាស្ត្រ​វះកាត់​ដើម្បី​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​រហូត​ដែល​ស្ត្រី​ប្រើប្រាស់​ជា​ញឹកញាប់ ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​បាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ…

ការ​ចងដៃ​ស្បូន​គឺជា​វិធីសាស្ត្រ​បែប​វិ​ជ្ជ​សាស្ត្រ​មួយ​ប្រភេទ​សម្រាប់​ពន្យា​កំណើត​មួយ​ជីវិត​។ ការ​ចងដៃ​ស្បូន​មាន​ន័យ​ថា​ ជា​វិធី​ដើម្បី​បង្ការ​កុំឱ្យ​មេជី​វិត​ញី​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ស្បូន​ដើម្បី​បង្ក​កំណើត ហើយ​ក៏​មិន​អោយ​មេជី​វិត​ឈ្មោល​ធ្វើ​ដំណើរ​ទៅ​កាន់​ដៃ​ស្បូន​ដើម្បី​ជួប​មេជី​វិត​ញី​បាន​ដែរ​។ ការ​ចងដៃ​ស្បូន​មិន​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់​មនុស្ស​ស្រី​ឡើយ​។

ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់ពេល​ទាំង​ក្រោយ​សម្រាលកូន ឬ​ប្រើ​រួម​គ្នា​ជាមួយ​ដំណើរការ​នៃ​ការ​វះកាត់​នៅ​ពោះ​ដូច​ជា​ការ​សម្រាលកូន​ដោយ​វះកាត់​ជាដើម​។

ការ​ចងដៃ​ស្បូន​គឺជា​វិធីសាស្ត្រ​វះកាត់​ដើម្បី​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​រហូត​ដែល​ស្ត្រី​ប្រើប្រាស់​ជា​ញឹកញាប់ ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​បាន​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ចងដៃ​ស្បូន​មិន​សាក​សម​សម្រាប់​ស្ត្រី​គ្រប់​គ្នា​ឡើយ​។ គ្រូពេទ្យ​នឹង​បញ្ជាក់​កាន់តែ​ច្បាស់​ថា​តើ​អ្នកមាន​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍ និង​ផល​រំខាន​ពេញលេញ​ហើយ​ឬ​នៅ​ចំពោះ​ការ​ធ្វើ​បែប​នេះ​។

គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​និយាយ​ជាមួយ​អ្នក​អំពី​ជម្រើស​ផ្សេង​ៗ​ទៀត​ដូច​ជា Hysteroscopic Sterilization ដែល​ជា​វិធី​ដាក់​ខ្សែ ឬ​ឧបករណ៍​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​បំពង់​ដៃ​ស្បូន​ដើម្បី​ឱ្យ​ជាលិកា​ក្នុង​បំពង់​ដៃ​ស្បូន​នោះ​ទៅ​ជា​សម្លាក និង​បិត​ផ្ជិ​ត​បំពង់​នោះ​តែ​ម្តង​ (ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ