ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញដូច​ឃើញ​សាច់​ជ្រូក​បី​ជាន់…វ៉ៃ​យក​ៗ​តែ​ម្តង !

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ប្លុង វិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ស្ទាក់​វាយ​អ្នកដំណើរ​ដោយ​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់ ដុំ​ថ្ម…

ខេត្តកណ្តាល ៖ លោក ប្លុង វិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ស្ទាក់​វាយ​អ្នកដំណើរ​ដោយ​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់ ដុំ​ថ្ម ដំបង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ តាម​មាត្រា​៣៥៣, ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ ថោ ថា​រ័​ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ ញ៉ែ​ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ស៊ឹ​ម ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ នៅ​ភូមិ​ថ្ម​ក្តារ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ទី​២-​ឈ្មោះ តេ​ង សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​និទៀន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ​កសិករ ។

តាម​ប្រភព​ពី​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រួម​ទាំង​ឈ្មោះ សឿ​ន គ​ន្ធា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2015 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CR-5454 ឌុ​ប​គ្នា​ចេញពីផ្ទះ​ទៅ​ភ្នំពេញ ពេល​មក​ដល់​កន្លែង​កើតហេតុ​ក្រុម​ជនសង្ស័យ​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់ ដុំ​ថ្ម ដំបង វាយ​ក្រុម​ជន​រង​គ្រោះ និង​ម៉ូតូ​បណ្តាល​ឲ្យ​របួស និង​ខូចខាត​ម៉ូតូ ហើយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​បញ្ជូន​ទៅ​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ