ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ស្អាត​​កុំ​ភ្លេច «​ខ្ទិះដូង​» នេះ​ឱ្យ​សោះ

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​សម្រស់​ភាគច្រើន​មាន​ផ្ទុក​ខ្ទិះដូង? ទោះជា​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​ចំណាយ​អ្នក​អាច​សាកល្បង​រូបមន្ត​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​ដោយ​ប្រើ​ខ្ទិះដូង​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍ រួម​ជាមួយ​របៀប​ងាយ​ៗ​ក្នុង​ការ​ប្រើប្រាស់​ខ្ទិះដូង​ថែ​សម្រស់ ៖ ១. បំបាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ ៖…

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​សម្រស់​ភាគច្រើន​មាន​ផ្ទុក​ខ្ទិះដូង? ទោះជា​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​ចំណាយ​អ្នក​អាច​សាកល្បង​រូបមន្ត​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​ដោយ​ប្រើ​ខ្ទិះដូង​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍ រួម​ជាមួយ​របៀប​ងាយ​ៗ​ក្នុង​ការ​ប្រើប្រាស់​ខ្ទិះដូង​ថែ​សម្រស់ ៖

១. បំបាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ ៖ ស្នាម​ខ្សែ​និង​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃ​មុខជា​សញ្ញា​ទូទៅ​បំផុត​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​។ ប៉ុន្តែ​កុំ​បារម្ភ​! បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​និង​ទប់​ស្កាត់​បាន​ដោយ​គ្រាន់តែ​អ្នក​ប្រើប្រាស់​ខ្ទិះដូង​លាប​លើ​ផ្ទៃមុខ​ដូច​ធម្មតា​។ ខ្ទិះដូង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C និង E ដែល​ជួយ​កម្ចាត់​រូបរាង​នៃ​ស្នាម​ខ្សែ ឬ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។

២. ផ្ដល់​សំណើម​ដល់​ស្បែក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ខ្ទិះដូង​លើ​ស្បែក​ដូច​ពេល​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដទៃ​ទៀត​។ អ្នក​អាច​លាង​សម្អាត​ស្បែក​ចេញ​ជាមួយ​ទឹក​ធម្មតា​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​លាប​រួច ឬ​មិនបាច់​លាង​ចេញ​ក៏​បាន​។ ស្បែក​ងាយ​នឹង​ស្រូប​យកជាតិ​សំណើម​ពី​ខ្ទិះដូង​បំផុត​សូ​ម្បី​តែ​ស្រទាប់​ដែល​ជ្រៅ​ជាងគេ​។

៣. ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​កម្ដៅថ្ងៃ ៖ ការ​លាប​ខ្ទិះដូង​លើ​ស្បែក​ដែល​ទទួល​រង​ការ​រលាក​ដោយ​កម្ដៅថ្ងៃ គឺជា​វិធី​ព​ន្លឿ​ន​ការ​ជា​សះស្បើយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​។ នោះ​ក៏​ព្រោះតែ​ខ្ទិះដូង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​និង​ប្រេង​ល្អ​ដែល​ផ្ដល់​សំណើម​គ្រប់គ្រាន់​ដល់​ស្បែក​។

៤. កម្ចាត់​ស្នាម​អ៊ុ​ច​ខ្មៅ​និង​ស្នាម​ជាំ​លើ​ស្បែក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ខ្ទិះដូង ២ ស្លាបព្រា​បាយ ជាមួយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ចូល​គ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​និង​ទុក​ចោល​សម្រាប់​រយៈពេល​ប្រហែល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។

៥. បន្ទន់​សក់​និង​ផ្ដល់​សំណើម​ដល់​ស្បែក​ក្បាល ៖ អ្នក​អាច​ប្រើប្រាស់​ខ្ទិះដូង​ជំនួស​ក្រែ​ម​បន្ទន់​សក់​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ខ្ទិះដូង​ចូល​ស្បែក​ក្បាល​ក្រោយ​ពេល​កក់សក់​រួច ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ