ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​មាន​អត្រា​ប្រែប្រួល​មិន​ឈប់

4 ឆ្នាំ មុន

គួរ​កត់​សម្គាល់ថា ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ប្រែប្រួល​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​ឡើង​ចុះ​រាល់ថ្ងៃ​តែ​ម្តង​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.១០៥​រៀល…

គួរ​កត់​សម្គាល់ថា ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ប្រែប្រួល​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​ឡើង​ចុះ​រាល់ថ្ងៃ​តែ​ម្តង​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.១០៥​រៀល អត្រា​លក់ ៤.១២១​រៀល ដែល​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ​៤.១០៣​រៀល អត្រា​លក់​៤.១២០​រៀល ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ដោយឡែក​នៅ​ថ្ងៃ​ទី​១០ ខែ​ដដែល​នេះ មាន​អត្រា​ទិញ​៤.០៩៨​រៀល អត្រា​លក់​៤.១១៥​រៀល និង​ថ្ងៃ​ទី​៩ មាន​អត្រា​ទិញ​៤.០៩៧​រៀល និង​អត្រា​លក់​៤.១១១​រៀល ។ ក្រៅពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ហើយ​នោះ​ថ្ងៃនេះ ធនាគារ​ដដែល​ក៏​បានឱ្យ​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រទេស​ឯទៀត​ផង​ដែរ​ដែល​ក្នុង​នោះ​មាន ៖ ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧៧០,៨៨​រៀល អត្រា​លក់​២.៨៦៤,១០​រៀល , ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៧,៤៥៤៤​រៀល អត្រា​លក់​៣៨,៥៨៦១​រៀល ។

ចំពោះ​ប្រាក់​បាត​ថៃ​វិញ​គឺ​១​បាត​មាន​អត្រា​ទិញ​១៣៤,២០​រៀល អត្រា​លក់​១៣៥,៤០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៩​រៀល អត្រា​លក់​០,១៧៨៤​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៨៤​រៀល និង​អត្រា​លក់​០,៤៧៤៣​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ