ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ជីវិត​ស្ត្រី​២​នាក់​យ៉ាង​អាសូរ ខណៈ​ដើរ​រក​ជីក​សត្វ​អា​ពីង

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​២​នាក់​ដើរ​រក​ជីក​សត្វ​អា​ពីង​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង ហើយ​នាំ​គ្នា​ជ្រក​ក្រោម​ដើមឈើ​ក៏​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្បាល​ទា​ហ៊ាន…

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​២​នាក់​ដើរ​រក​ជីក​សត្វ​អា​ពីង​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង ហើយ​នាំ​គ្នា​ជ្រក​ក្រោម​ដើមឈើ​ក៏​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្បាល​ទា​ហ៊ាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ទាំង​ពីរ​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ សាក់ តិ​ញ អាយុ​៣៨​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ​មានកូន​ស្រី​ម្នាក់ អាយុ​៣​ឆ្នាំ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហៃ ឆាន អាយុ​៤៩​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ដើរ​រក​ជីក​សត្វ​អា​ពីង​នៅ​មាត់ព្រៃ​តាម​ជើង​ភូមិ ដើម្បី​យក​មក​ធ្វើ​ម្ហូប និង​លក់​បាន​លុយ​ខ្លះ​ៗ​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ នៅ​ពេល​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ដើរ​រក​សត្វ​អា​ពីង​នោះ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​មក ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ក៍​នាំ​គ្នា​ជ្រក​ក្រោម​ដើម​ចំបក់ ខណៈនោះ​ក៍​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​។

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ លោកស្រី ម៉ែ​ន ផ​ល្លី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត រួម​ជាមួយ​មន្ត្រី​សាលាខេត្ត ក្រុម​យុវជន និង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​យក​អំណោយ​សប្បុរស​ធរ​ទៅ​ផ្ដល់​ជូន​គ្រួសារ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់ ក្នុង​នោះ​អំណោយ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​អង្ករ ៣​កា​រ៉ុ​ង​តូច និង​ថវិការ​ចំនួន​៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​។ សាខា​កាកបាទក្រហម​ខេត្ត ឧបត្ថម្ភ​អង្ករ​២​ការ​រ៉ុ​ង​ធំ ថវិកា​ចំនួន​២០​ម៉ឺន​រៀល ត្រីខ​៤​យួរ និង​មី​៤​កេស​។ ដោយឡែក​គណបក្ស​ឃុំ​ឈើ​តុំ​ក៍បាន​ឧបត្ថម្ភ​បន្ថែម​អង្ករ​ក្នុង​មួយ​គ្រួសារ​១​កា​រ៉ុ​ង​ធំ​ផង​ដែរ​។

លោកស្រី ម៉ែ​ន ផ​ល្លី បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដោយ​ក្ដី​ក្រៀមក្រំ ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ ព្រោះ​វា​ជា​បាតុភូត​ធម្មជាតិ​ដែល​តែងតែ​កើត​មាន​គ្រប់​ទីកន្លែង​ ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ក្រៀមក្រំ​ខាងលើ​នេះ​ភ្លាម លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​លោក​តែងតែ​ជួយ​សង្គ្រោះ​ប្រជាជន​ខ្វះខាត និង​មាន​បញ្ហា​ជា​រៀងរាល់ថ្ងៃ​នោះ លោក​បាន​ឲ្យ​លោកស្រី​យក​អំណោយ​មក​ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ភ្លាម​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ