តាមប្រភពព័ត៌មាន កីឡាករ Kevin de Bruyne បានសន្យាជាមួយនឹង Vincent Kompany ថានឹងទៅលេងឱ្យក្លិបដែល Kompany នឹងកាន់តំណែងជាគ្រូបង្វឹកគឺក្លិប Anderlecht នៅប៊ែលហ្ស៊ីក ពេលដែលរូបគេចាកចេញពី Manchester City ។
សមាជិកក្រុមមេឃខៀវទាំងអស់បានលាកាពីទែនដ៏ល្អរបស់ខ្លួន Vincent Kompany កាលពីយប់ថ្ងៃពុធ ។ Bruyne បានបង្ហើបឱ្យដឹងថា Kompany ដើរតួយ៉ាងសំខាន់ក្នុងការនាំរូបគេមកលេងនៅ Man City ។

Bruyne បាននិយាយថា៖«ខ្ញុំសង្ឃឹមថា អាជីពរបស់គេ (Kompany) នឹងមានភាពប្រសើរនៅក្លិប Anderlecht ដូចពេលដែលនៅ City ដែរ ។ ខ្ញុំបានប្រាប់គេឱ្យទុកកន្លែងមួយឱ្យខ្ញុំផងនៅពេលខាងមុខ អាចឆ្នាំក្រោយ ឬ ៧ឆ្នាំក្រោយ ពេលដែលខ្ញុំចាកចេញពី Manchester City។ ប្រសិនបើគេពិតជាធ្វើតាមខ្ញុំប្រាប់មែន ខ្ញុំមានកន្លែងដែលត្រូវទៅរួចជាស្រេចសម្រាប់ទៅជ្រកនៅថ្ងៃអនាគត។ ពិតណាស់ ខ្ញុំនឹក Kompany នាគ្រាដែលធ្លាប់នៅ City» ។
គួរបញ្ជាក់ផងដែរថា Kompany បានបញ្ចប់១១ឆ្នាំនៅជាមួយនឹង Manchester City ជាមួយនឹងការលេងដ៏អស្ចារ្យ ដោយរូបគេបានរកគ្រាប់បាល់ជាច្រើនគ្រាប់ ហើយពិសេសជាងគេគឺការស៊ុតបញ្ចូលទី ពេលលេងជាមួយនឹង Leicester ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ