ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កូនពៅ​ដ៏​ស្រស់​ស្អាត​នៃ​គ្រួសារ Vital ចំណុះ 250mL ចេញ​លក់​ជា​ផ្លូវការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ឈានមុខ​គេ វី​តា​ល់ បាន​សម្ពោធ​ចេញ​លក់​ផលិតផល វី​តា​ល់ ចំណុះ 250mL ដោយ​បាន​ប្រសិទ្ធ​នាម​ថា​ជា…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ឈានមុខ​គេ វី​តា​ល់ បាន​សម្ពោធ​ចេញ​លក់​ផលិតផល វី​តា​ល់ ចំណុះ 250mL ដោយ​បាន​ប្រសិទ្ធ​នាម​ថា​ជា «​កូនពៅ​នៃ​គ្រួសារ​វី​តា​ល់​» ដែល​មាន​រូបរាង​ថ្មី ប្លែក តូច​ជាង​មុន​ជាមួយ​មុខងារ​សន្សំ​សំចៃ​ច្រើន​។

ពិធី​សម្ពោធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ នៅ​ក្នុង​សាល​ដ៏​ធំ​ទំនើប​នៃ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី ។ ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ បាន​ទទួល​សា្វ​គម​ន៍​ភ្ញៀវ​កិត្ត​យស​ប្រមាណ​ជា ៣០០​នាក់​ទៅ​កាន់​កម្មវិធី​សម្ពោធ​ដាក់​ប្រើប្រាស់​នូវ​ផលិត​ថ្មី វី​តា​ល់​ថ្មី 250mL ។

ដោយ​សង្កេត​មើលឃើញ​ភាព​ជោគជ័យ​ខ្ពស់​ទាំង​ចំនួន​នៃ​ការ​លក់ និង​ការ​ទទួលស្គាល់​នូវ​គុណ​ភាព​ក្នុង​រយៈ​ពេល ៩​ឆ្នាំ​នៃ​វត្តមាន​របស់ វី​តា​ល់ ក្នុង​ទីផ្សារ​កម្ពុជា វី​តា​ល់ បាន​បញ្ចេញ​ទឹក​ពិសា វី​តា​ល់ ចំណុះ ២៥០​ម​.​ល​. ថ្មី​នេះ ដោយ​មានការ​រចនា​ដ៏​ពិសេស ដែល​ធ្វើ​ឲ្យ​ទឹក​ចំណុះ​នេះ​មើល​ទៅ​ប្លែក ស្រស់​ស្អាត បង្ហាញ​ពី​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត និង​មាន​បរិមាណ​សម​ស្រប​ដែល​ស័ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​កម្មវិធី​ជា​ច្រើន​ដូច​ជា ៖ ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​បែប​សាសនា និង​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​តាម​ហាង​ទំនិញ​នានា និង​តាម​គេហដ្ឋាន​ផង​ដែរ ។

លោកស្រី កូវ ច័ន្ទ​និ​ច មន្ត្រី​ផ្នែក​ពាណិជ្ជសញ្ញា​នៃ​ក្រុមហ៊ុន វី​តា​ល់ បានឱ្យ​ដឹង​ថា វី​តា​ល់ មាន​ភាព​រីករាយ​ជា​ពន់ពេក ដោយ​បាន​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី «​កូនពៅ 250mL» នេះ ។ វី​តា​ល់ 250mL នេះ​លក្ខណៈ​ប្លែក​ជាង​ចំណុះ​ដទៃ​បន្តិច ដោយសារ​ការ​រចនា​រំលេច​ឡើង​តាម​រូបរាង​ដប 1.5L ហើយ​មានមុខ​ងារ​ប្រើប្រាស់​សន្សំ​សំចៃ​ជាង​មុន ។ ជា​ទូទៅ​ការ​ចូលរួម​កម្មវិធី​ធំ​ៗ​ផ្សេង​ៗ គឺ​ការ​ទទួលទាន​ទឹក​មាន​លក្ខណៈ​តិចតួច ហើយ​គេ​តែងតែ​បោះចោល​ដប​ទឹក​ដែល​នៅ​សល់ ។ ជា​ហេតុ​បណ្ដាល​ឱ្យ​យើង​សម្រេចចិត្ត​ផលិត​នូវ​ចំណុះ​ថ្មី​សម​ស្រប ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ផ្នែក​នេះ​ផង​ដែរ ។

ពិធី​សម្ពោធ «​វី​តា​ល់ 250mL​ថ្មី​» បាន​ប្រព្រឹត្តិ​ឡើង​ដោយ​មានការ​ចូលរួម​ជា​សក្ខីភាព​ពី​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ធំ​-​តូច​ជា​ច្រើន​នៅ​កម្ពុជា អ្នក​សារព័ត៌មាន​គ្រប់​ស្ថាប័ន តំណាង​អតិថិជន ព្រមទាំង​ដៃគូ​សហការ ដែល​មាន​សម្ព័ន្ធ​ភាពល្អ​ជាមួយ​ក្រុមហ៊ុន វី​តា​ល់ ផង​ដែរ ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​គ្រប់គ្រង និង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វី​តា​ល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិ​ជន វី​តា​ល់ ជា​ពិសេស​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ទាំង​ឡាយ ដែល​ជា​និច្ចកាល​បាន​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ចែកចាយ វី​តា​ល់ ទៅ​កាន់​ទីផ្សារ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យ៉ាង​ជោគជ័យ ធ្វើ​ឲ្យ​សន្ទុះ​នៃ​កំណើន​ចរាចរណ៍ វី​តា​ល់ លើ​ទីផ្សារ​មានដំណើរ​ឈានមុខ​គេ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្រាប់​ផលិតផល​ថ្មី​នេះ​នឹង​មានការ​ជួយ​បន្ថែម​ពី​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ក្នុង​ការ​រុញច្រាន​ផលិតផល​យើង​តាម​រយៈ​ការ​បញ្ជ្រាប និង​ប្រាប់​ដល់​អតិថិជន​ពី​គុណភាព គុណសម្បត្តិ និង​ផលប្រយោជន៍​នៃ​ទឹក វី​តា​ល់​២៥០​ម​.​ល នេះ។

វី​តា​ល់ នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ ព្រោះ វី​តា​ល់ មាន​ទស្សនវិស័យ​ប្រែក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ជាតិ​ឈានមុខ​ល្អ​ដាច់​គេ លើ​វិស័យ​ផលិត​ទឹក​ពិសា ទាំង​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ក្រៅ​ស្រុក​ផង​ដែរ។ វី​តា​ល់ ប្តេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ថ្មី​ៗ និង​ល្អ​ៗ​ជា​ច្រើន​ទៀត​ដើម្បី​បម្រើ​ប្រជា​ជន​កម្ពុជា​ឲ្យ​បាន​ល្អ​បំផុត ហើយ​ក៏​ជា​ការ​តបស្នង​ទៅ​នឹង​ជំនឿ​ចិត្ត​ដែល​ប្រជាជន​កម្ពុជា មាន​​មក​លើ វី​តា​ល់ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ