ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​អនុ​វត្ត​ទម្លាប់​ទាំង​នេះ​មុន​​ពេល​គេង ដើម្បី​​ថែរក្សាសុខ​ភាព​​​​សម្រស់​

4 ឆ្នាំ មុន

រាង​កាយ​អ្នក​នឹង​ជួសជុល​នូវ​អ្វី​ដែល​ខូចខាត​ដោយ​ខ្លួនឯង​ខណៈ​ពេល​កំពុង​តែ​គេង​។ ដូច្នេះ​យក​ល្អ​គួរតែ​មាន​ទម្លាប់​ល្អ​ៗ​ជា​ច្រើន​មុន​ពេល​ចូល​គេង ជា​ពិសេស​ទម្លាប់​ថែរក្សា​សម្រស​តែ​ម្តង​។​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​សម្រស់​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​ដល់​រាង​កាយ​ខាងក្រៅ​អ្នក​បាន​៖ ១-លាង​សម្អាត​គ្រឿង​លាងមុខ​ចេញ​ឲ្យ​អស់ ៖ អ្នក​ប្រហែលជា​អស់កម្លាំង​ហើយ ប៉ុន្តែ​ចូរ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​លាង​សម្អាត​ផ្ទៃមុខ ជា​ពិសេស​គ្រឿង​ផាត់មុខ​ចេញ​ឲ្យ​អស់​សិន​ទៅ​។ ដោយសារ​តែ​រន្ធ​ញើស​របស់​អ្នក​នឹង​បើក​ធំ​នៅ​ពេល​យប់ ដូច្នេះ​រាល់​កំណក​គ្រឿង​ផាត់មុខ​ដែល​នៅ​សល់​អាច​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស…

រាង​កាយ​អ្នក​នឹង​ជួសជុល​នូវ​អ្វី​ដែល​ខូចខាត​ដោយ​ខ្លួនឯង​ខណៈ​ពេល​កំពុង​តែ​គេង​។ ដូច្នេះ​យក​ល្អ​គួរតែ​មាន​ទម្លាប់​ល្អ​ៗ​ជា​ច្រើន​មុន​ពេល​ចូល​គេង ជា​ពិសេស​ទម្លាប់​ថែរក្សា​សម្រស​តែ​ម្តង​។​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​សម្រស់​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​ដល់​រាង​កាយ​ខាងក្រៅ​អ្នក​បាន​៖

១-លាង​សម្អាត​គ្រឿង​លាងមុខ​ចេញ​ឲ្យ​អស់ ៖ អ្នក​ប្រហែលជា​អស់កម្លាំង​ហើយ ប៉ុន្តែ​ចូរ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​លាង​សម្អាត​ផ្ទៃមុខ ជា​ពិសេស​គ្រឿង​ផាត់មុខ​ចេញ​ឲ្យ​អស់​សិន​ទៅ​។ ដោយសារ​តែ​រន្ធ​ញើស​របស់​អ្នក​នឹង​បើក​ធំ​នៅ​ពេល​យប់ ដូច្នេះ​រាល់​កំណក​គ្រឿង​ផាត់មុខ​ដែល​នៅ​សល់​អាច​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស រហូត​ដល់​កើត​មុន​បាន​។

២-ចង​សក់​ឡើង​លើ​តែ​កុំ​ចង​តឹង​ពេក ៖ ជាតិ​ប្រេង​ដែល​ចេញពី​សរសៃសក់​អាច​ងាយ​នឹង​កកិត​លើ​ផ្ទៃមុខ និង​ស្រោមខ្នើយ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​អាច​កើត​មុន​បាន​។ ដូច្នេះ​ចូរ​ចង​សក់​ឡើង​លើ តែ​កុំ​ចង​តឹង​ពេក​។ រឿង​នេះ​មិន​ត្រឹមតែ​ថែរក្សា​សម្រស់​មុខ​អ្នក​ទេ តែ​ក៏​ជា​ស្តាយ​បែប​ធម្មជាតិ​មួយ​ដែរ​។

៣-ប្រើ​ក្រែ​ម​លាប​ក្រោម​ភ្នែក ៖ ការ​ប្រើ​ក្រែ​ម​លាប​ក្រោម​ភ្នែក​គឺជា​អ្វី​ដែល​ត្រូវធ្វើ​បើសិនជា​អ្នក​ចំណាយ​ពេលវេលា​នៅ​មុខ​កុំព្យូទ័រ​ច្រើន​ម៉ោង​។ ក្រែ​ម​ប្រភេទ​នេះ​មិន​គ្រាន់តែ​ការពារ​ស្បែក​នៅ​ក្រោម​ភ្នែក​ទេ តែ​ក៏​ជួយ​ផ្តល់​សំណើម​នៅ​ពេល​យប់ និង​ភ្ញាក់​ឡើង​ស្បែក​នៅ​ក្រោម​ភ្នែកមាន​សំណើម ព្រមទាំង​មិន​កើតជា​ស្នាម​ជ្រួញ​ខ្មៅ​ៗ​ថែម​ទៀត​។

៤-ប្រើ​ស្រោមខ្នើយ​ធ្វើ​ពី​សរសៃសូត្រ ៖ ដើម្បី​ការពារ​កុំ​ឲ្យ​សក់​បែក​ចុង ចូរ​ព្យាយាម​ជ្រើសរើស​ស្រោមខ្នើយ​ដែល​ធ្វើ​ពី​សរសៃសូត្រ​។ ស្រោមខ្នើយ​ប្រភេទ​ក្រណាត់​កា​តុង អាច​មាន​ភាព​គ្រឺ​ម ដែល​អាច​បង្ក​ភាព​ខូចខាត​ដល់​សរសៃសក់​បាន​។

៥-ដុស​សម្អាត​ធ្មេញ ៖ ចូរ​ប្រាកដ​ថា អ្នក​បាន​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​រូស​ធ្មេញ​មុន​ពេល​ចូល​គេង​។ ការ​ធ្វើ​បែប​នេះ​នឹង​បង្ការ​កុំ​ឲ្យ​បាក់តេរី និង​មេរោគ​លូតលាស់ និង​កំចាត់​កំណក់​ជាប់​នៅ​លើ​ធ្មេញ​ផង​។

៦-ផ្តល់​សំណើម​ដល់​ស្បែក ៖ ចូរ​ធ្វើ​ល្អ​ចំពោះ​ស្បែក​ជាមួយនឹង​ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​នៅ​ពេល​យប់​ដើម្បី​ថែរក្សា​ភាព​រលោង​របស់​ស្បែក​បាន​។ ចូរ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ និង​ស​ម្ងួ​តរាង​កាយ​ដោយ​ប្រើ​កន្សែង​ទន់​។ បន្ទាប់​មក ចូរ​ម៉ាស្សា​ស្បែក​ជាមួយនឹង​ក្រែ​ម​ផ្តល់​សំណើម​។ ដូច្នេះ​នៅ​ព្រឹក​ឡើង អ្នក​នឹង​ភ្ញាក់​ពី​គេង​ទាំង​ស្បែក​នៅ​ទន់ និង​ស្រស់​ស្អាត​។

៧-ប្រើ​ប្រេង​ក្តៅ​លាប​សក់ ៖ ជា​ទម្លាប់​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ ចូរ​ម៉ាស្សា​សក់​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ ឬ​ប្រេងដូង​ក្តៅ​ឧណ្ហ​ៗ​ពីរ​បី​ស្លាបព្រា​បាយ​។ ក្រោយមក ចូរ​ពាក់មួក​សម្រាប់​ងូតទឹក ហើយ​ទុក​ចោល​ពេញ​មួយ​យប់​។ នៅ​ព្រឹក​បន្ទាប់ អ្នក​អាច​ប្រើ​សាប៊ូ​លាង​សម​ញ​អាត​វា​បាន​ហើយ ​(ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ