ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​​អំពី​ការ​ប្រើប្រាស់​ទឹកអំបិល​បា.ញ់​​រន្ធ​គូថ

4 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​មាន​បញ្ហា​ពោះវៀន ដោយសារ​តែ​របប​អាហារ​មិន​ផ្តល់​សុខភាព របៀប​រស់នៅ​មិន​ត្រឹមត្រូវ ឬ​អាច​ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​។ រឿង​នេះ​ក៏​អាច​ជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​ចលនា​ពោះវៀន​មិនល្អ​ឬ​មានការ​ស្ទះ​ក្នុង​ពោះវៀន​ដែរ​។ ថ្វីបើ​ការ​លេបថ្នាំ​បន្ទន់​លាមក​ត្រូវ​បាន​គេ​រក​ឃើញ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​ក៏​ដោយ តែ​ការ​ប្រើប្រាស់​ទឹកអំបិល​បាញ់​តាម​រន្ធ​គូថ​អាច​មាន​ប្រយោជន៍​ផ្សេង និង​ខុស​គ្នា​វិញ​។ ជា​ធម្មតា​ទឹកអំបិល​ត្រូវ​បាន​ខ្មែរ​យើង​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ការ​ក្អក ឬ​ឈឺបំពង់ក…

សព្វ​ថ្ងៃនេះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​មាន​បញ្ហា​ពោះវៀន ដោយសារ​តែ​របប​អាហារ​មិន​ផ្តល់​សុខភាព របៀប​រស់នៅ​មិន​ត្រឹមត្រូវ ឬ​អាច​ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​។ រឿង​នេះ​ក៏​អាច​ជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​ចលនា​ពោះវៀន​មិនល្អ​ឬ​មានការ​ស្ទះ​ក្នុង​ពោះវៀន​ដែរ​។ ថ្វីបើ​ការ​លេបថ្នាំ​បន្ទន់​លាមក​ត្រូវ​បាន​គេ​រក​ឃើញ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​ក៏​ដោយ តែ​ការ​ប្រើប្រាស់​ទឹកអំបិល​បាញ់​តាម​រន្ធ​គូថ​អាច​មាន​ប្រយោជន៍​ផ្សេង និង​ខុស​គ្នា​វិញ​។

ជា​ធម្មតា​ទឹកអំបិល​ត្រូវ​បាន​ខ្មែរ​យើង​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ការ​ក្អក ឬ​ឈឺបំពង់ក ប៉ុន្តែ​វា​ក៏​អាច​ជួយ​សម្អាត​ពោះវៀន​បាន​យ៉ាង​ល្អ​ដែរ ជា​ពិសេស​អាច​រក​ឃើញ​បញ្ហា​នានា​ដូច​ជា​ទល់​លាមក​​រាំ​រ៉ៃ​ជាដើម​។ ដូច្នេះ​លើក​ក្រោយ នៅ​ពេល​មាន​បញ្ហា​ពិបាក​បន្ទោបង់ អ្នក​អាច​ប្រើ​ទឹក​អំបិល​​នេះ​ដើម្បី​ព្យាបាល​បាន នោះ​វា​នឹង​ជំរុញ​ដល់​ចលនា​ពោះវៀន ដើម្បី​បញ្ចេញ​ជាតិពុល ព្រមទាំង​កាក​សំណល់​ផ្សេង​ៗ រហូត​ដល់​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បាន​។

អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ទឹកអំបិល​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​ហើយ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​៖

១-សម្រួល​ដល់​ការ​ឈឺបំពង់ក
២- ពង្រឹង​ដល់​ផ្លូវ​រំលាយ​អាហារ តាម​រយៈ​ជួយ​បញ្ចេញ​កាក​សំណល់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន
៣- ជួយ​សម្អាត​ពោះវៀនធំ​កាន់តែ​ស្អាត ជា​ពី​សេស​ដោះស្រាយ​ការ​ទល់លាមក​រ៉ាំរ៉ៃ ឬ​បន្ទោបង់​មិន​ទៀងទាត់
៤- សម្រួល​ដល់​អ័រម៉ូន និង​កម្រិត pH ដើម្បី​សុខភាព​ទាំងមូល​មាន​លក្ខណៈ​ល្អ​ប្រសើរ

ទឹកអំបិល​បាញ់​រន្ធ​គូថ​អាច​ជួយ​ដល់​ការ​លាង​សម្អាត​ពោះវៀន​បាន​ក្នុង​រយៈពេល​ពីរ​ទៅ​បី​នាទី ដែល​ហេតុ​ដូច្នេះ​ហើយ​គួរតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្លះ​សិន​មុន​នឹង​សាកល្បង​វិធី​មួយ​នេះ​៖

១-ចូរ​ធ្វើ​វា​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ៖ បើសិនជា​អ្នក​នឹង​នៅផ្ទះ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទេ វា​អាច​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​អាច​បាញ់​ទឹកអំបិល​នៅ​រន្ធ​គូថ​បាន ដោយសារ​តែ​វា​អាច​នឹង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​តម្រូវការ​ចូល​បន្ទប់ទឹក​ក្រោយ​ពី​បាញ់​រួច​។

២-អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ចៀសវាង​ធ្វើ​រឿង​នេះ ៖ បើសិនជា​អ្នក​កំពុង​តែ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម អ្នក​ប្រហែលជា​ត្រូវ​រក​មើល​វិធី​សម្អាត​ពោះវៀន​ផ្សេង​វិញ​ហើយ​។ វត្តមាន​អំបិល​ដ៏​ច្រើន​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​បង្ក​ជា​ផលវិបាក​វិញ​ទេ​។

៣-ផល​រំខាន​ដែល​អាច​នឹង​កើតឡើង ៖ មាន​មនុស្ស​មួយ​ចំនួន​ធ្លាប់​មាន​អាកា​រៈ​ចង្អោ និង​ក្អួត​ក្រោយ​ពី​ប្រើ​ទឹកអំបិល​បាញ់​រន្ធ​គូថ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ