WURKZ អញ្ជើញ​អ្នកគាំទ្រ​បាល់ទាត់​បន្ត​ចូលរួម​រាំ​លេង​កម្សាន្ត​ជាមួយ​តន្ត្រី EDM នៅ​ស្តង់​ភេសជ្ជៈ​របស់​ខ្លួន


ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ផ្ទាល់​បាល់ទាត់​មួយ​ចំនួន ប្រហែលជា​មិន​បានដឹង​ទេ​ថា រាល់​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​គោព្រៃ ជាមួយនឹង​ក្រុម​បរទេស ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក តែងតែ​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​បន្ថែម និង​មាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​នៅ​ស្តង់​ភេសជ្ជៈ​របស់​ខ្លួន ដោយ​ឥត​គិតថ្លៃ​សម្រាប់​អ្នកចូលរួម​លេងល្បែង​កម្សាន្ត​ជាមួយ​វិញ្ញាសារ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន ដូច​ជា​ការ​លេង​ត្រិះ​បាល់ និង បង្វិល​កង ជាដើម ។

លោក វិសាល ដែល​បាន​ចូលរួម​លេង​កម្សាន្ត​ជាមួយ​សកម្មភាព​ទាំង​មុន និង​ក្រោយ​ការ​ប្រកួត​នៅ​ស្តង់ វើក បាន​ប្រាប់​ថា «​វា​ជា​ការ​សប្បាយ​រីករាយ​មួយ​កម្រិត​ទៀត​ដែល វើក (WURKZ) ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​នេះ បាន​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការ​ប្រកួត​កាន់តែ​អធិកអធម​» ។

លោកស្រី គង់ កុសល តំណាង​អោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​សូម​លើកទឹកចិត្ត​អ្នកគាំទ្រ​បាល់​ទាត់​ទាំងអស់​គ្នា​គួរតែ​បាន​ទៅ​ទស្សនា និង​ចូលរួម​លេង​កម្សាន្ត​នៅ​ទីនោះ​នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា​នេះ​ដែល​កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ហើយ​ម្យ៉ាងវិញទៀត​យើង​បាន​ត្រៀម​អាវយឺត មួក និង​កាដូរ​ផ្សេង​ទៀត​ជា​ច្រើន​សម្រាប់​អ្នកចូលរួម​ទាំងអស់​គ្នា​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ