ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា សា​ឌី ពិធី​ការិនី​កូនកាត់ តើ​កាត់​សាសន៍​អ្វី ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ណា សា​ឌី ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន ប្រកបដោយ​សម្រស់​ផូរផង់​បែប​ធម្មជាតិ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ពិធី​ការិនី​ស្រី​មុខស្រស់​ប្រិមប្រិយ​រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា​នាង​មិនមែន​ជា​កូន​ខ្មែរ​សុទ្ធ​ទេ គឺជា​កូនកាត់…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ណា សា​ឌី ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន ប្រកបដោយ​សម្រស់​ផូរផង់​បែប​ធម្មជាតិ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ពិធី​ការិនី​ស្រី​មុខស្រស់​ប្រិមប្រិយ​រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា​នាង​មិនមែន​ជា​កូន​ខ្មែរ​សុទ្ធ​ទេ គឺជា​កូនកាត់ ។ តើ​ណា សា​ឌី កូនកាត់​សាសន៍​អ្វី ?

តារា​សម្តែង​វ័យក្មេង និង​ជា​ពិធី​ការិនី​កញ្ញា ណា សា​ឌី ហាក់ដូចជា​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការងារ​សិល្បៈ ដោយ​បាន​លេចមុខ​នៅ​ក្នុង​កម្មវិធី​តូច​ធំ​ជា​ច្រើន​។ នាង​បាន​ឈរឈ្មោះ​នៅ​ក្នុង​វិ​ថី​នេះ​ជា​យូរណាស់​មក​ហើយ រីឯ​ស្នាដៃ​ដែល​នាង​បាន​ធ្វើ​កន្លង​មក ក៏​មាន​ច្រើន​មិនធម្មតា​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តារា​រូប​នេះ​មិន​ត្រឹមតែ​មាន​សមត្ថ​ភាពល្អ​ទេ នាង​ក៏​មាន​រូប​សម្រស់​ទាក់ទាញ​អ្នកគាំទ្រ​ណាស់​ដែរ ។

ទាក់ទិន​នឹង​ជីវិត​ជា​កូនកាត់​របស់​ខ្លួន ណា សា​ឌី បញ្ជាក់​ថា​នាង​ជា​កូនកាត់​ខ្មែរ​-​ថៃ ទើប​បានជា​ចេះ​និយាយ​ភាសា​ថៃ​បាន​យ៉ា​ត​ជំនាញ ។ តាម​រយៈ​អ៊ី​ន​ស្ដេ​ក្រាម ណា សា​ឌី បាន​ទម្លាយ​ឲ្យ​ដឹង​ថា «​រូប​នាង​ខ្ញុំ​ជា​កូនកាត់​ខ្មែរ​-​ថៃ ដោយ​មាន​ឳ​ពុក​ជា​ជនជាតិ​ថៃ និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​ពិត​មែន»​។

ទន្ទឹម​នឹង​នេះ​ជីវិត​ឯកជន​របស់​ណា សា​ឌី ក៏​មិន​ចាញ់​តារា​ដទៃ​ទេ ស្រប​ពេល​ដែល​នាង​បាន​រស់​នៅ​ក្នុង​ទ្រនំ​យ៉ាង​ល្អ រីឯ​រថយន្ត របស់​ប្រើប្រាស់​សុទ្ធតែ ទំនើប​ៗ និង ថ្លៃ​ៗ ខណៈ​ពេល​ដែល​នាង​មាន​វ័យ​ទើបតែ​ខ្ទង់​២០​ឆ្នាំ​ប៉ុណ្ណោះ ។ ទាំង​អស់នេះ​ហើយ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ថា​យប់​ថ្ងៃ ។ លើស​ពី​នេះ​បន្ទាប់​ពី​ការងារ​សិល្បៈ នាង​ក៏​មានមុខ​របរ​ផ្ទាល់ខ្លួន គឺ​បើ​ហាង​លក់​សម្លៀក​បំពាក់ និង​ហាង​លក់​ប៉េងប៉ោង​ផង​ដែរ ។

បើ​តាម​អ្នកសិល្បៈ​បង្ហើប​ឱ្យ​ដឹង​ថា តារា​ស្រ័យ​វ័យ​២២​ឆ្នាំ​រូប​នេះ កំពុង​តែ​ជោគជ័យ​លើ​របរ​រកស៊ី​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ដែល​ជា​អ្នក​ផលិតកម្ម​វិធី និង​ជា​តារាចម្រៀង​ស្រី​នៅ​ក្នុង​ក្រុម TMS ។ ណា​សា​ឌី មាន​សាង​ស្នេហា​ផ្អែមល្ហែម​នឹង​គ្នា ព្រមទាំង​ចាប់ដៃ​គ្នា​រកស៊ី​បើកហាង​លក់​ប៉េងប៉ោង។ គេ​ឃើញ​អ្នក​ទាំង​ពីរ​តែងតែ​បង្ហោះ​រូបភាព​ជា​ច្រើន​នៅ​តាម​អ៊ី​ន​ស្តេ​ក្រាម និង​ហ្វេ​ស​ប៊ុ​ក ។

ទន្ទឹម​នឹង​ភាព​ផ្អែមល្ហែម​បង្ហាញ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម តារា​ស្រី និង​គូស្នេហ៍​ភេទ​ដូច​គ្នា​មួយគូ​នេះ​តែងតែ​បង្ហាញ​វត្តមាន​ជាមួយ​គ្នា​សឹងតែ​គ្រប់​កម្មវិធី និង​យកចិត្តទុកដាក់​នឹង​គ្នា​ដូច​ជា​ប្ដី​តែ​ប្រពន្ធ ។

ទោះជា​យ៉ាងណា​ក្ដី​មាន​មតិ​យល់​ឃើញ​ដែរ​ថា គ្រាន់តែ​ស្រី និង​ស្រី​ស្និទ្ធស្នាល​គ្នា មិន​ប្រាកដ​ថា​ស្រលាញ់​ភេទ​ដូច​គ្នា​ទេ ដរាបណា​ម្ចាស់ខ្លួន​មិន​បញ្ជាក់ ។ វា​អាច​ក្នុង​លក្ខណៈ​មិត្តភក្ដិ​ធម្មតា ។ ដើម្បី​បញ្ជាក់​រឿង​ស្នេហា​នេះ​អ្នក​សារព័ត៌​មានបាន​ព្យាយាម​ទាក់ទង​ទៅ​ណា សា​ឌី តែ​លេខ​ទូរស័ព្ទ​របស់​នាង​ទាក់ទង​មិន​បាន ។

ខណៈ​មាន​ភាព​លេចធ្លោ​ក្នុង​នាម​ជា​អ្នកសិល្បៈ និង​ពិធី​ការិនី ណា សា​ឌី បើ​តាម​ការ​លេចឮ​មិន​ច្បាស់លាស់​ខ្លះ​ថា​មាន​អ្នក​តាម​ស្រលាញ់​នាង​ច្រើន ហើយ​បុរស​ខ្លះ​សុខចិត្ត​ផ្គាប់ចិត្ត​នាង​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​នាង​ស្ម័គ្រ​ស្នេហ៍ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ