ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង បុរី អា​ម៉ូ​រី ៧​មក​រា បង្ហាញ​ពី​ភាព​​ជោគជ័យ​តាម​រយៈ​ការ​បើក​លក់​វគ្គ​ទី​២ របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​របស់ បុរី អា​ម៉ូ​រី ៧​មក​រា ដែល​អភិវឌ្ឍន៍​ដោយ​ក្រុម​ហ៊ុន អចលនទ្រព្យ អា​ម៉ូ​រី បាន​បង្ហាញ​នូវ​ភាព​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​របស់ បុរី អា​ម៉ូ​រី ៧​មក​រា ដែល​អភិវឌ្ឍន៍​ដោយ​ក្រុម​ហ៊ុន អចលនទ្រព្យ អា​ម៉ូ​រី បាន​បង្ហាញ​នូវ​ភាព​ជោគជ័យ របស់​ខ្លួន ដោយ​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​វគ្គ​ទី​២ របស់​ខ្លួន​សម្រាប់​អតិថិជន​កម្ពុជា ។ ពិធី​ប្រកាស​គម្រោង​ទី​២​នៃ​បុរី​អា​ម៉ូ​រី ៧​មក​រា​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨ កញ្ញា ២០១៩ នៅ​សណ្ឋាគារ the Raffles Hotel Le Royal ដោយ​អ្នកចូលរួម​ជា​ច្រើន​ផង​ដែរ ។

លោក សួន វី​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មាន​ប្រសាសន៍​ថា គម្រោង បុរី អា​ម៉ូ​រី ៧​មក​រា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើការ​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ខ្នាត​តូច និង​មធ្យម ។ ទីតាំង​នៃ​គម្រោង បុរី អា​ម៉ូ​រី ៧​មក​រា បាន​បង្ហាញខ្លួន​ស្ថិត​នៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច​រវាង​តំបន់​ពាណិជ្ជកម្ម ទីក្រុង​រណប​ជ្រោយចង្វារ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​ល្បីឈ្មោះ​ធំ​ៗ​ជា​ច្រើន​ដទៃ​ទៀត​ស្ថិត​នៅ​ជុំវិញ​ទីតាំង​បុរី ។

ចំណុច​ពិសេស​របស់​បុរី អា​ម៉ូ​រី ៧​មក​រា គឺ​មាន​ដងព្រែក​ធម្មជាតិ ដែល​ញុំ​ាំ​ង​ឲ្យ​គម្រោង​មាន​ទេស​ភាព​ដ៏​ស្រស់​ត្រកាល ត្រូវ​បាន​ធ្វើ​នៅ​លើ​ផ្ទៃដី​ចំនួន​៣២​ហិ​កតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​៧​មក​រា ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅ​កាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុ​ង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅ​កាន់​ផ្លូវជាតិ​លេខ​៥ ដែល​ពោរពេញ​ដោយ​សក្តានុពល​អភិវឌ្ឍន៍​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។ ទីតាំង​សក្កា​នុ​ពល​ខ្លាំង​ដែល​នៅ​ជិត​បុរី អា​ម៉ូ​រី ៧​មក​រា គឺ​មាន​ដូច​ជា សួនសត្វ​សា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​សួន​ទឹក ហ្គោ​ល​ឌិន​ស៊ី​ធី​ធំ​ជាងគេ​នៅ​អាស៊ី និង​គម្រោង​បុរី​ល្បី​ៗ​ជា​ច្រើន​ទៀត​។

លោក​បន្ត​ថា តាម​រយៈ​ការ​បើក​លក់​ជា​ផ្លូវការ​វគ្គ​ទី​២​នេះ អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ នឹង​ទទួល​បាន​ប័ណ្ណ​សាច់ប្រាក់​បញ្ចុះតម្លៃ​ចំនួន​៣០០០​ដុល្លារ និង​ប័ណ្ណ​ផ្តល់​ជូន​គ្រឿង​សង្ហា​រឹម​មួយ​ឈុត​ធំ​ដោយ​ឥត​គិតថ្លៃ សម្រាប់​ការ​ទិញ​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ A និង B ដែល​នឹង​បើក​លក់​ក្នុង​ខែតុលា​ខាង​មុខ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​ដែល​ទិញ​ក្នុង​ឱកាស​បើក​លក់​នេះ នឹង​ទទួល​បានការ​ចាប់​រង្វាន់​ផ្សងសំណាង​ដែល​រួម​មាន រង្វាន់​ធំ ដី​ឡូ​តិ៍ 5m*20m ប័ណ្ណ​សាច់ប្រាក់ $1000 $2000 និង $3000​បន្ថែម​ទៀត​ផង​ដែរ​។

ក្នុង​តំណាក់កាល​ទី​២​នេះ បុរី អា​ម៉ូ​រី​៧​មក​រា មាន​ផ្តល់​ជូន​ជម្រើស​ចំនួន​៤​ដូច​ជា ៖ ជម្រើស​ទី​១ ដី​ទំហំ​៥​ម​X២០​ម ជម្រើស​ទី​២ ដី​ទំហំ​១០​ម​X២០​ម ជម្រើស​ទី​៣ ដី​ទំហំ​២០​ម​X៣០​ម និង​ជម្រើស​ទី​៤ ផ្ទះ​វីឡា​កូនកាត់​ទំហំ​៥​ម​X១២​ម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរី​អា​ម៉ូ​រី ៧​មក​រា គឺជា​គម្រោង​ដែល​ផ្តល់​ប្រាក់​ចំណេញ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​អោយ​បាន​ល្អ​ប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ៖ លោកស្រី ស៊ី មែន​ឌី ប្រធាន​គ្រប់គ្រង​ទូរស័ព្ទ​៖ 089 999 996 ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ