ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម ចាប់​ផ្តើម​ប្រគល់​​អាវុធឱ្យ​​អ្នក​សង្កេតការណ៍

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អតីត​ពួក​ឧទ្ទាម​អ៊ិ​ស្លា​មនា​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៧​កញ្ញា​បាន​ចាប់ផ្ដើម​ប្រគល់​អាវុធ​របស់​ពួក​គេ ឲ្យ​ដល់​អ្នក​សង្កេតការណ៍​បរទេស​ឯករាជ្យ ដោយ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​សំដៅ​លុប​ចោល​ទំព័រ​នៃ​ការ​បះបោរ​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។ ពួក​អ៊ិ​ស្លា​ម​បាន​ចាប់​កាន់​អាវុធ​តស៊ូ​ពី​ទស​វត្ស​ឆ្នាំ​១៩៧០​មក ដើម្បី​ទាមទារ​ស្វ័យភាព​ឬ​ឯករាជ្យ​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ជា​ប្រទេស​មាន​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ភាគច្រើន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អតីត​ពួក​ឧទ្ទាម​អ៊ិ​ស្លា​មនា​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៧​កញ្ញា​បាន​ចាប់ផ្ដើម​ប្រគល់​អាវុធ​របស់​ពួក​គេ ឲ្យ​ដល់​អ្នក​សង្កេតការណ៍​បរទេស​ឯករាជ្យ ដោយ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​សំដៅ​លុប​ចោល​ទំព័រ​នៃ​ការ​បះបោរ​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។

ពួក​អ៊ិ​ស្លា​ម​បាន​ចាប់​កាន់​អាវុធ​តស៊ូ​ពី​ទស​វត្ស​ឆ្នាំ​១៩៧០​មក ដើម្បី​ទាមទារ​ស្វ័យភាព​ឬ​ឯករាជ្យ​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ជា​ប្រទេស​មាន​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ភាគច្រើន ដោយ​ពួក​គេ​ចាត់​ទុក​ថា នោះ​ជា​ដែនដី​បុព្វបុរស​របស់​ពួក​គេ​។ ការ​បះបោរ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​150.០០០​នាក់​។ ក្រុម​ឧទ្ទាម​សំខាន់​នៃ​ក្រុម​រណសិរ្ស​ម៉ូ​រ៉ូ​រំដោះ​អ៊ិ​ស្លា​ម​MILF​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៤ លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​រដ្ឋាភិបាល ដែល​គ្រោង​ផ្ដល់​ស្វ័យភាព​ដល់​ជនជាតិភាគតិច​អ៊ិ​ស្លា​ម ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​កោះធំ​មីន​ដា​ណា​វ និង​បណ្ដា​កោះ​ចុង​និរតី​ប្រទេស​។

កាលពី​ថ្ងៃ​ទី​៧​កញ្ញា​អតីត​ពួក​ឧទ្ទាម​ប្រមាណ​ជា​១០០០​នាក់ ត្រូវ​ប្រគល់​អាវុធ​ចំនួន​៩៤០​ដើម​ក្នុង​ពេល​តែ​មួយ​ថ្ងៃ ក្នុង​ដំណើរការ​នៃ​ការ​ដាក់់អាវុធ​មួយ ដែល​សំដៅ​ប្រែក្លាយ​ក្រុម​ឧទ្ទាម​MILF​ជា​គណបក្ស​នយោបាយ​ស្របច្បាប់​មួយ​។

សរុប​យុទ្ធ​ជន​របស់​អតីត​ក្រុម​ឧទ្ទាម​នោះ​៤០.០០០​នាក់​ត្រូវ​ប្រគល់​អាវុធ នា​បណ្ដា​ឆ្នាំ​ខាង​មុខៗ។ ដំណាក់កាល​ទី​២​នៃ​ការ​ប្រគល់​អាវុធ​ទាក់ទិន​នឹង​យុទ្ធ​ជន​MILF​ភាគច្រើន នឹង​ចាប់ផ្ដើម​នា​ឆ្នាំ​ខាង​មុខ ដែល​ប្រតិបត្តិការ​ប្រគល់​អាវុធ​នេះ​ត្រូវ​បញ្ចប់​នា​ឆ្នាំ​២០២២៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ