ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ៨គ្រួសារបានតវ៉ាងនិងប្តឹងស្តង់ដំឡូងមីលោកសៀងអៀងដែលហុយនិងធុមក្លិនស្អុយប៉ះពាល់សុខភាពដល់ក្មេងបណ្តាលមានជំងឺរលាក់បំពង់កនិងផ្លូវដង្ហើម

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ៨គ្រួសារ​ ដែលរស់នៅជុំវិញស្តង់ដំឡូងមី បានប្តឹងលោក សៀង អៀងដែ​លហុយនិង​ ធុមក្លិនស្អុយប៉ះពាល់សុខភាពដល់ក្មេងបណ្តាល មានជំងឺរលាក់បំពង់កនិងផ្លូវដង្ហើ​មសុំអោយ ប្តូរ​ទីតាំង។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ៨គ្រួសារ​ ដែលរស់នៅជុំវិញស្តង់ដំឡូងមី បានប្តឹងលោក សៀង អៀងដែ​លហុយនិង​ ធុមក្លិនស្អុយប៉ះពាល់សុខភាពដល់ក្មេងបណ្តាល មានជំងឺរលាក់បំពង់កនិងផ្លូវដង្ហើ​មសុំអោយ ប្តូរ​ទីតាំង។

        លោកស្ត្រី តេង រតនះ តំណាងប្រជាពលរដ្ឋបានប្រាប់ថា ក្រោយពេលដែលស្តង់ រឺលា​នហាល​ដំឡូងមីរបស់លោក សៀង អៀង បានដាក់នៅភូមិកសិណ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រយះ​ពេល​៤ខែ​ ចាប់ពីខែធ្នូឆ្នាំ២០១៣ រហូតដល់ពេលនេះគឺប្រជាពលរដ្ឋ៨គ្រួសារ ដែលរស់នៅជុំវិញ​ប្រឈម និង ប៉ះពាល់បរិស្ថាន​ មានហ៊ុយ ក្លិនស្អុយ និងសំលេងគ្រឿងចក្រ។ដែលធ្វើអោយប៉ះពាល់សុខភាព ដល់ប្រ​ជា ពល រដ្ឋជាពិសេសកុមារ ដែលកើតមា​នជំងឺរលាក់បំពង់ករនិងផ្លូវដង្ហើមដែលកើតឡើងជាញឹកញាប់។

        លោកស្ត្រីបានបន្តថា ក្រោយពេលដែលប្រជាពលរដ្ឋ៨គ្រួសារ ប៉ះពាល់បរិស្ថានគឺប្រ​ជាពលរដ្ឋបាន​ធ្វើ​ពាក្យបណ្តឹង ប្តឹងឱ្យ​​លោក សៀង អៀង ម្ចាស់ស្តង់ និងលានហាលដំឡូងមីគឺសុំអោ​យប្តូរទីតាំង​ហើយអាជ្ញាធរ​ភូមិ  ឃុំ.ស្រុក.និងខេត្តជាពិសេសមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ។ហើយបានចុះមកពិនិត្យ​មើលហើយ​មិនឃើញថាទាន់បានដោះស្រាយចេញ ទុកអោយប្រជាពលរដ្ឋ៨គ្រួសារ​ប្រឈមនិងសុខភាព​ដែលគ្រោះ​ថ្នាក់រាល់ថ្ងៃពីបញ្ហាបរិស្ថាន។

        លោក យឹម លី ប្រធានមន្ទីមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យបានប្រាប់ថា​ក្រោយពេ​លដែលប្រជាពល​រដ្ឋ៨គ្រួសារ ​បានប្តឹងលោក សៀង អៀង ម្ចាស់ស្តង់និងលានហាលដំឡូ​ងមី​ ដែលធ្វើអោយប៉ះពាល់និ​ង​បំពុល បរិស្ថានប្រជាពលរដ្ឋជាពិសេសកុមារ បណ្តាលអោយ​មាន​ជំងឺរលាក់បំពង់ករ និងផ្លូវដង្ហើម​។

ប្រជាពលរដ្ឋ បានប្តឹងសុំអោយអាជ្ញាធរដុះដូរទីតាំងការស្តង់និងលា​នហាលដំឡូ​ងមីរបស់​លោក សៀង អៀង​ នេះចេញដើ​ម្បីការពារសុខភាពប្រជាព​លរដ្ឋមិនអោយប៉ះពាល់បរិស្ថាន។