ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ម៉េច Neymar នឹង​ទៅ​លេង​ឱ្យ Real Madrid នៅ​ចុងឆ្នាំ​នេះ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Jose Carlos Peres ដែល​ជានា​យក​ក្លិប Santos…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Jose Carlos Peres ដែល​ជានា​យក​ក្លិប Santos បាន​អះអាង​ថា Neymar នឹង​ចុះ​កុងត្រា​ទៅ​លេង​ឱ្យ Real Madrid នៅ​ចុងឆ្នាំ​នេះ ។ អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Neymar Jr. ត្រូវ​បន្ត​នៅ​លេង​ឱ្យ​ក្លិប​អ្នកមាន​បារាំង PSG ក្នុង​រដូវ​កាល​នេះ ក្រោយ​ពី​មាន​ដំណឹង​ជា​ច្រើន​ថា​រូបគេ​ចង់​មក​លេង​នៅ​អេ​ស្ប៉ា​ញ​វិញ​។ គេ​អាច​នឹង​ទៅ​លេង​នៅ Real Madrid ឬ​ក៏​ត្រឡប់​ទៅ​រក​ក្លិប​ចាស់ Barcelona វិញ ។

លោក Jose នាយក​ក្លិប Santos ដែល​ជា​ក្លិប​ចាស់​របស់ Neymar មុន​ពេល​ចូល​លេង​នៅ Barcelona បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ថា​៖ «​លុយ​នឹង​នៅ​តែ​ធ្លាក់​មក​។ គេ​នឹង​ទៅ​លេង​ឱ្យ Real Madrid បើ​ទោះបីជា​មិនមែន​ពេល​នេះ ក៏​នៅ​ចុងឆ្នាំ​ដែរ​»​។

ការ​លើក​ឡើង​របស់​លោក​អាច​នឹង​ត្រូវ​ដែរ ដោយសារ​តែ​មាន​ព័ត៌មាន​ថា Neymar និង Barcelona នឹង​ត្រូវ​ឡើង​តុលាការ ក្រោយ​ពី​ដាក់​ពាក្យ​ប្តឹង​រៀងខ្លួន​។ សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar មិន​ពេញចិត្ត​នឹង​ការ​មិន​ប្រគល់​ប្រាក់ ៣៦​លាន​ផោន ពី​ក្លិប Barcelona កាលពី​ឆ្នាំ​២០១៧​។

កាលនោះ Barcelona បានឱ្យ​ប្រាក់​ត្រឹមតែ​១២​លាន​ផោន ហើយ​មិន​ព្រមឱ្យ​ផ្តាច់​នោះ​ទេ ព្រោះតែ Neymar ជ្រើសរើស​យក​ការ​ទៅ​លេង​នៅ PSG​។ ពេល​នេះ Barcelona មិន​ពេញចិត្ត​នឹង​ការ​មិន​ធ្វើ​តាម​កុងត្រា​របស់ Neymar ដោយ​ក្លិប​បាន​ទាមទារ​សំណង​៦៨​លាន​ផោន ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ