ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អូរ​ជីក​នៅ​អន្លង់​វែង​ទឹកធំ​ដល់​.​ក …​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ​បឹង​អូរ​ជីក ហៅ​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ដល់​លើ​ស្ពាន ​​​។ តែយ៉ាងណា អាជ្ញាធរពាក់ព័ន្ធ​បាននិង​កំពុង​ប្រចាំការនៅ​ចំណុច​ប្រឈម​ទាំងនោះ ដើម្បី​ត្រៀម​អន្តរាគមន៍ និង​បញ្ចៀស​ចរន្ត​ទឹក…

ខេត្តឧត្តរមានជ័យ​៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ​បឹង​អូរ​ជីក ហៅ​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ដល់​លើ​ស្ពាន ​​​។ តែយ៉ាងណា អាជ្ញាធរពាក់ព័ន្ធ​បាននិង​កំពុង​ប្រចាំការនៅ​ចំណុច​ប្រឈម​ទាំងនោះ ដើម្បី​ត្រៀម​អន្តរាគមន៍ និង​បញ្ចៀស​ចរន្ត​ទឹក កុំ​ឲ្យ​ប៉ះពាល់​ដល់ទី​ប្រជុំជន និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ។ នេះបើ​តាមប្រភពឱ្យ​ដឹងបន្ត នារសៀល​ថ្ងៃទី​០៦ កញ្ញា នេះ​ ។ ទោះបីជាយ៉ាងណា សូមបងប្អូន​​រស់នៅក្បែរ​នោះ ពិសេសសម្រាប់បងប្អូនជាអ្នកដំណើរ ត្រូវមានការប្រុងប្រយ័ត្ន​ឱ្យខ្ពស់បំផុតពីសុវត្ថិភាពរបស់ខ្លួន ។

​ទោះបី​​​មានការ​ប្រឈម​ខ្លះៗ តែ​សភាពការណ៍​ជំនន់​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ ដែល​យើង​អាច​គ្រប់គ្រង​បាន​។ យោង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ស្ថានភាព​នេះ ទាមទារ​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ទើបបាន​ធូរស្រាល​ ។ នេះបើតាម​​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ស្ថានភាព​ទឹក​នៅ​ខេត្តឧត្តរមានជ័យ ​។

​គួរបញ្ជាក់ថា លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបានឱ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ជា​ទូទៅ​ក្នុង​ខេត្ត​រហូត​មក​ដល់​ពេល​នេះ​ពុំ​មានការ​វាយប្រហារ​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន ស្រែ​ចំការ ឬ​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​នៅ​ក្នុង​ខេត្ត​ទេ ។ លោក​បញ្ជាក់​ថា ក្នុង​ករណី​កម្រិត​ទឹកភ្លៀង នៅ​តែ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​ចាប់់ពី​១០០​ម​ម ឡើង​ទៅ ដែល​អំឡុង​ចាប់ពី​២​ទៅ​៣​ថ្ងៃ​ជាប់​គ្នា​ខាង​មុខ​ទៀត ក៏​នឹង​អាច​តំបន់​មួយ​ចំនួន​រង​ការ​ជន់​លិច ពី​ជំនន់​ទឹកភ្លៀង​ផង​ដែរ ។

លោក​បន្ត​ថា កម្រិត​ទឹកភ្លៀង​ធ្លាក់ ពី​ខ្សោយ​ទៅ​មធ្យម​រហូត​ដល់​ថ្ងៃ​ទី​២៥ សីហា មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពី​២៥​ម​ម ទៅ​១០០​ម​ម ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ទឹកជំនន់​មិន​ទាន់​ដល់​ប្រកាស​អាសន្ន​ទេ តែ​ក៏​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រព័ន្ធ​ធារាសាស្ត្រ​ទូ​ទាំង​ខេត្ត តូច​និង​មធ្យម​ចំនួន​៧៨​កន្លែង ។ ហើយ​អាង​ស្តុក​ទឹក​មួយ​ចំនួន​មានទឹក​ពេញ​តាម​ស្តង់ដា​កំណត់ នឹង​ត្រូវ​បើក​បង្ហូរទឹក ពី​តំបន់​អាង​ស្តុក​ទឹក​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ឆ្លងកាត់​ស្រុក​អន្លង់​វែង ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ព្រោះ​អាង​ស្តុក​ទឹក​នៅ​ផ្នែក​ចុង​ខេត្ត​ពុំ​មានទឹក​គ្រប់គ្រាន់​នោះ​ឡើយ ។

លោក​បាន​បន្ថែម​ថា នៅ​ព្រឹក​ថៃ្ង​ទី​៥ កញ្ញា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​កម្ពស់​១១០​ម​ម បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​ប្រវែង​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រាំ​ប៉ោង និង​ផ្លូវលំ ក្នុងភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ