ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កំពូល​កូន​រក​លេខ​ដាក់​គ្មាន​មែន ដេញ​កា.ប់​ម៉ែឪ​រត់​ចែក​ជើង​គ្នា​ព្រាត​ពេញ​ផ្ទះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អ្នក​ក្នុងផ្ទះ​រត់​ចែក​ជើង​គ្នា​ព្រាត​ដោយសារ​កូនប្រុស​ផឹក​ស្រវឹង​ជោកជាំ​បង្ក​ហិង្សារ​បោក​ចាន​បោក​ឆ្នាំង​ផ្អើល​អស់​ពេញ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ អ្នក​ក្នុងផ្ទះ​រត់​ចែក​ជើង​គ្នា​ព្រាត​ដោយសារ​កូនប្រុស​ផឹក​ស្រវឹង​ជោកជាំ​បង្ក​ហិង្សារ​បោក​ចាន​បោក​ឆ្នាំង​ផ្អើល​អស់​ពេញ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ចែ​ម ភួ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ត្រូវជា​ឪពុក​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ (​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​) មួយ​ករណី​ដែល​កើតឡើង​នៅ​ចំណុច​ផ្សារ​ថៃ ជាប់​ភូមិ​ផ្សារ​ព្រំ​ជើង ដែល​បង្ក​ឡើង​ដោយសារ​កូនប្រុស​ម្នាក់​ស្រវឹងស្រា​រករឿង​អ្នក​ផ្ទះ​វាយ​ចាន​វាយ​ឆ្នាំង និង​យក​កាំបិត​ដេញ​កាប់​ឪពុក​ម្ដាយ​មិន​អោយ​ចូល​ដេក​ក្នុងផ្ទះ ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ភួ​ន គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ (​ត្រូវជា​កូន​) ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ