ពិត​មែន ស្ពៃក្តោប​អាច​ព្យាបាល​ដំបៅ​ក្រពះ​


ស្ពៃក្តោប​គឺជា​បន្លែ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​នៅ​ស្រុក​យើង ហើយ​វា​ក៏​ជា​អាហារ​ធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​បែប​ធម្មជាតិ​ផង​ដែរ​។ មាន​គ្រូពេទ្យ​ជា​ច្រើន​បាន​ប្រើ​វា​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​មុន​ពេល​ប្រើ​ថ្នាំ​ផ្សះ​។

បន្លែ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ជួយ​បង្ការ និង​ព្យា​បាល​ការ​បង្ក​រោគ​ដោយ​មេរោគ​ក្រពះ H. pylori​។ ការ​បង្ក​រោគ​មួយ​នេះ​ភាគច្រើន​ជា​មូលហេតុ​នៃ​ជំងឺ​ដំបៅ​ក្រពះ​តែ​ម្តង​។

តាម​ពិត​ទៅ ការ​សិក្សា​លើ​សត្វ​ជា​ច្រើន​បាន​បង្ហាញ​ថា ស្ពឹក​ក្តោប​មាន​ប្រសិទ្ធភាព​ព្យាបាល និង​បង្ការ​បញ្ហា​ដំបៅ​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​បាន​យ៉ាង​ទូលំទូលាយ​ដោយ​រួម​ទាំង​ដំបៅ​ក្រពះ​ផង​ដែរ​។

សម្រាប់​មនុស្ស​វិញ ការ​សិក្សា​ថ្មី​បាន​សង្កេត​ឃើញ​ថា ការ​ញ៉ាំ​ទឹក​ស្ពៃក្តោប​ស្រស់​រាល់ថ្ងៃ​អាច​ជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ធម្មតា​។ ជាក់ស្តែង ក្នុង​ការ​សិក្សា​មួយ​ដែល​មាន​អ្នកចូលរួម​ប្រមាណ ១៣​នាក់​ដែល​សុទ្ធសឹងតែ​មាន​ជំងឺ​ដំបៅ​ក្រពះ និង​ផ្លូវ​រំលាយ​អាហារ​ខាងលើ​ទាំងអស់ ដោយ​ពួក​គេ​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​ស្ពៃក្តោប​ស្រស់​ៗ ៩៤៦​មី​លី​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។

លទ្ធផល​ឃើញ​ថា ដំបៅ​របស់​អ្នក​ទាំង​អស់នោះ​បានជា​ក្រោយ​ពី​ធ្វើ​បែប​នេះ​បាន ៧ ទៅ​១០​ថ្ងៃ​។ នេះ​មាន​ន័យ​ថា ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​មួយ​នេះ​អាច​ជួយ​ឲ្យ​ដំបៅ​ជា​លឿន​ជាង​ការ​ព្យា​បាល​ធម្មតា​រហូត​ដល់ ៣.៥ ទៅ​៦​ដង​ឯណោះ​។ ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ដំបៅ​ក្រពះ ១០០​នាក់​ដែល​បាន​ញ៉ាំ​ទឹក​ស្ពៃក្តោប​ក្នុង​ចំនួន​ដូច​គ្នា​ដែរ​នោះ ឃើញ​ថា ក្នុង​រយៈ​ពេល​មួ​យស​ប្តា​ហ៍​ក្រោយ​ពី​ព្យាបាល​រួច គឺ​អត្រា​អ្នក​លែង​មាន​រោគ​សញ្ញា​មាន​រហូត​ដល់ ៨១​ភាគរយ​ឯណោះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​សារធាតុ​ណាមួយ​ដែល​ជំរុញ​ដល់​ភាព​ជា​សះស្បើយ​របស់​ស្ពៃក្តោប​ចំពោះ​ដំបៅ​ក្រពះ​នេះ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មានការ​សិក្សា​ថ្មី​ណាមួយ​បញ្ជាក់​នៅឡើយ​ដែរ​។

អ្វី​ដែល​គេ​ដឹង​នោះ​គឺថា ទឹក​ស្ពៃក្តោប​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​បង្ការ និង​ជួយ​ឲ្យ​ដំបៅ​ក្រពះ​ឆាប់​ជា​។ ស្ពៃក្តោប​សម្បូរ​វីតាមីន C ដែល​មាន​សមត្ថភាព​ជួយ​ការពារ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ