ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍ និង​គុណវិបត្តិ​នៃ​ការ​គេង​​គ្មាន​ខ្នើយ

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​គេង​កើយ​ខ្នើយ​ធំ​ៗ ខ្លះ​ទៀត​មិន​ចេះ​កើយ​ទៅ​វិញ​។ អ្នក​​ប្រហែលជា​ចង់​គេង​ដោយ​មិន​ចង់​មាន​ខ្នើយ​ហើយ​បើសិនជា​អ្នកចេះ​តែ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ឈឺ​ខ្នង ឬក​នោះ​។​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​វា​ដែរ​នៃ​ការ​គេង​គ្មាន​ខ្នើយ​។ ប៉ុន្តែ​វា​ក៏​មិន​ប្រាកដ​ថា​ល្អ​ទាំងអស់​ដែរ​។ ការ​គេង​គ្មាន​ខ្នើយ​អាច​មាន​ប្រយោជន៍​បាន​ លុះត្រាតែ​គេង​ត្រូវ​ទំនង​របស់​វា​ទៀត​។ ១-អត្ថប្រយោជន៍​នៃ​ការ​គេង​អត់​ខ្នើយ ៖ អាស្រ័យ​ទៅ​តាម​របៀប​នៃ​ការ​គេង​របស់​អ្នក…

ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​គេង​កើយ​ខ្នើយ​ធំ​ៗ ខ្លះ​ទៀត​មិន​ចេះ​កើយ​ទៅ​វិញ​។ អ្នក​​ប្រហែលជា​ចង់​គេង​ដោយ​មិន​ចង់​មាន​ខ្នើយ​ហើយ​បើសិនជា​អ្នកចេះ​តែ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ឈឺ​ខ្នង ឬក​នោះ​។​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​វា​ដែរ​នៃ​ការ​គេង​គ្មាន​ខ្នើយ​។ ប៉ុន្តែ​វា​ក៏​មិន​ប្រាកដ​ថា​ល្អ​ទាំងអស់​ដែរ​។ ការ​គេង​គ្មាន​ខ្នើយ​អាច​មាន​ប្រយោជន៍​បាន​ លុះត្រាតែ​គេង​ត្រូវ​ទំនង​របស់​វា​ទៀត​។

១-អត្ថប្រយោជន៍​នៃ​ការ​គេង​អត់​ខ្នើយ ៖ អាស្រ័យ​ទៅ​តាម​របៀប​នៃ​ការ​គេង​របស់​អ្នក អ្នក​ប្រហែល​ជា​មាន​អារម្មណ៍ល្អ​ជាង​ក្រោយ​ពី​គេង​លើ​ផ្ទៃរាប​ស្មើដោយ​គ្មាន​ខ្នើយ។

គេង​ដោយ​គ្មាន​ខ្នើយ​អាច​ជួយ​ដល់​ចំហរ​នៃ​ការ​គេង​ដែរ​ទេ?

ខ្នើយ​នឹង​ជួយ​រក្សា​ឆ្អឹង​កង​ខ្នង​ឲ្យ​មាន​លំនឹង ដោយ​ចេញពី​ករ​រហូត​ដល់​រាង​កាយ​ទាំងអស់ ហើយ​វា​ក៏​ទ្រទ្រង់​ដល់​ជំហរ​ដ៏​ល្អ​ផង​ដែរ​។ ការ​ស្រាវជ្រាវ​បាន​ផ្តោត​ទៅ​លើ​តែ​ប្រភេទ​នៃ​ខ្នើយ​ដ៏​ល្អ​បំផុត​មួយ​ប៉ុណ្ណោះ ដោយ​គេ​មិន​បាន​សិក្សា​ពេល​គេង​អត់​ខ្នើយ​ទេ​។ ប៉ុន្តែ​ការ​គេង​ផ្កាប់​នឹង​ដាក់​សម្ពាធ​ដល់​ជំហរ​ដែល​មិនមែន​ធម្មជាតិ​វិញ​។ ដូច្នេះ​វា​នឹង​ដាក់​សម្ពាធ​ទៅ​លើ​ខ្នង និង​ក ដែល​ជា​ហេតុ​នាំ​ឲ្យ​ឆ្អឹង​កង​ខ្នង​កាន់តែ​ពិបាក​រក្សា​កំណោង​របស់​វា​ទៀត​ផង​។

ការ​គេង​គ្មាន​ខ្នើយ​អាច​ជួយ​ឲ្យ​ក្បាល​ស្មើ​ល្អ​បាន ហើយ​ក៏​ជួយ​បន្ថយ​សម្ពាធ​នៅ​ក និង​ជំរុញ​ដល់​ជួរ​របស់​កង​ខ្នង​កាន់តែ​ល្អ​ជាង​មុន​ថែម​ទៀត​។ ប៉ុន្តែរ​ឧង​នេះ​មិន​អាច​និយាយ​បាន​ចំពោះ​ជំហរ​ផ្សេង​ឡើយ​។ បើសិនជា​អ្នក​គេង​ផ្ងា ឬ​ចំហៀង​ដោយ​គ្មាន​ខ្នើយ នោះ​វា​នឹង​បង្ក​គ្រោះ​ជាង​ល្អ​។

តើ​ការ​គេង​គ្មាន​ខ្នើយ​អាច​សម្រួល​ដល់​ការ​ឈឺ​ក​ដែរ​ទេ?

បើសិនជា​អ្នកជា​មនុស្ស​គេង​ផ្កាប់ ការ​គេង​គ្មាន​ខ្នើយ​ប្រហែលជា​បន្ថយ​ការ​ឈឺ​កបាន​។ នៅ​ពេល​អ្នក​គេង​ផ្កាប់ ក្បាល​នឹង​ងាក​ទៅ​ចំហៀង​។ ក​ក៏​អាច​ងាក់​ទៅ​ក្រោយ​កាន់តែ​ខ្លាំង​ថែម​ទៀត ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់ និង​មិន​មាន​ផាសុកភាព​។ ស្ថិត​ក្នុង​ជំហរ​បែប​នេះ ការ​ប្រើប្រាស់​ខ្នើយ​នឹង​គ្រាន់តែ​បង្កើន​សម្ពាធ​ទៅ​លើក​បន្ថែម​ប៉ុណ្ណោះ​តេ​។ តែ​ការ​គេង​គ្មាន​ខ្នើយ​អាច​បន្ថយ​ជំហរ​ដែល​មិនមែន​ជា​ធម្មជាតិ​ផង និង​បន្ថយ​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង​ផង​។

ថ្វីបើ​វា​ជា​ប្រ​យោ​ច​ន៍​ធំ​មួយ​ក៏​ដោយ តែ​វា​ក៏​ខ្វះ​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​វា​ណាស់​។ ការ​សិក្សា​ភាគច្រើន​និយាយ​អំពី​ខ្នើ និង​ការ​ឈឺ​ក គឺ​ផ្តោត​តែ​លើ​ខ្នើយ​ពិសេស​សម្រាប់​ការ​ឈឺចាប់​។ បើសិនជា​អ្នក​ឈឺ​កញ្ចឹងក​ក្រោយ​ពី​គេង​រួច ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​សម្រេចចិត្ត​គេង​ដោយ​មិន​ប្រើ​ខ្នើយ​។

២-គុណវិបត្តិ​នៃ​ការ​គេង​គ្មាន​ខ្នើយ ៖

– ជំហរ​គេង​មិនល្អ ៖ នៅ​ពេល​អ្នក​គេង​ផ្កាប់ ការ​គេង​កើយ​ខ្នើយ​តូច​មួយ​អាច​ជួយ​ឲ្យ​ឆ្អឹង​កង​ខ្នង​ត្រ​ជួរ​។ ប៉ុន្តែ​វា​នឹង​មិនល្អ​ទាំងស្រុង​ឡើយ ដោយសារ​តែ​ជំហរ​មិន​ត្រឹមត្រូវ​។ វា​នៅ​តែ​ពិបាក​សម្រាប់​ឆ្អឹង​កង​ខ្នង​ដដែល ដោយសារ​តែ​ទម្ងន់​ខ្លួន​ស្ថិត​នៅ​ត្រង់​ផ្នែក​កណ្តាល​នៃ​រាង​កាយ​។ ដើម្បី​ជំរុញ​ដល់​ជំហរ​កាន់តែ​ល្អ​ពេល​គេង​ផ្កាប់ យក​ល្អ​គួរតែ​យក​ខ្នើយ​កល់​នៅ​ក្រោម​ពោះ និង​អាង​ត្រគាក​ផង​។ រឿង​នេះ​នឹង​បន្ថយ​សម្ពាធ​លើ​ឆ្អឹងខ្នង​បាន ទោះបីជា​មិន​កើយ​នៅ​ក្បាល​ក៏​បាន​ដែរ​។

– ឈឺ​ក ៖ ដូច​គ្នា​នេះ​ដែរ ទំនាក់ទំនង​រវាង​ការ​គេង​ដោយ​គ្មាន​ខ្នើយ និង​ការ​ឈឺ​ខ្នង​គឺ​មាន​លក្ខណៈ​មួយ​ធំធេង​ណាស់​។ បើសិនជា​អ្នកជា​មនុស្ស​គេង​ផ្កាប់ ការ​គេង​មាន​ខ្នើយ​អាច​ជួយ​ឲ្យ​ក​ស្ថិត​ក្នុង​ជំហរ​មួយ​ល្អ​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​ក្បាល​អត់រ​ង្គឺ​នោះ​ទេ​។ វា​អាច​នឹង​ដាក់​សម្ពាធ​ទៅ​លើ​សន្លាក់​ក និង​សាច់ដុំ រហូត​ដល់​បង្ក​ជា​ការ​ឈឺចាប់​បាន​។ សម្រាប់​អ្នក​គេង​ក្នុង​ជំហ​ផ្សេង​វិញ ការ​គេង​គ្មាន​ខ្នើយ​អាច​បង្ក​ជា​ការ​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ នេះ​ដោយសារ​តែ​ការ​គេង​ផ្ងា ឬ​ចំហៀង​ធ្វើ​ឲ្យ​កក​ងាក់​កាន់តែ​ខ្លាំង​។

ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​អ្នក​ប្រើប្រាស់​ខ្នើយ សម្ពាធ​នៅ​លើ​សាច់ដុំ​ក​នឹង​កើនឡើង ហើយ​អ្នក​ទំនងជា​មាន​អារម្មណ៍​ឈឺ​ក គាំង​សាច់ដុំ​ក និង​ឈឺក្បាល​បន្ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ