សេចក្តីស្នេហាមិនចាំបាច់រូបស្អាត និងមានលុយមហាសាលឡើយ ។ សេចក្តីស្នេហាគឺនិយាយអំពីសុភមង្គល រួមគ្នា ការគោរពគ្នា និងការចេះដឹងទុក្ខធុរៈគ្នា ។
សេចក្តីស្នេហារបស់ជនពិការពីរនាក់នៅក្នុងវីដេអូនេះ អាចជាភស្តុតាងដ៏រស់រវើកមួយដើម្បីអោយពិភពលោកយល់កាន់តែច្បាស់អំពីសេក្តីស្នេហា ។
ពួកគេជាជនពិការទាំងពីរនាក់ ។ ប៉ុន្តែពួកគេស្រឡាញ់គ្នា ។ ពួកគេជួយបំពេញគ្នាទៅវិញទៅមក។ ពួកគេញញឹមដាក់គ្នា។ ពួកគេសប្បាយជាមួយគ្នាហើយចេះដឹងសុខទុក្ខគ្នាទៅវិញទៅមក។ សេចក្តីស្នេហារបស់ពួកគេ គឺជាសេចក្តីស្នេហាដ៏ពិតប្រាកដ ។ ហេតុដូច្នេះហើយ បានជាវីដេអូមួយនេះបានទាក់ទាញមនុស្សទស្សនា រហូតដល់ជាង២០០លាននាក់ ។
ស្នេហារបស់ពួកគេអាចនឹងធ្វើអោយមនុស្សលើលោកនឹកស្មានមិនដល់ ។ វាជាសេចក្តីស្នេហាមួយដែល មិនដុះដាលដោយសារលុយ ឬដោយសាររូមសម្ផស្ស ។ ប៉ុន្តែជាសេចក្តីស្នេហាដែលផុសចេញពីបេះដូងនៃក្តីស្រឡាញ់ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកគ្រប់ពេលវេលា ។ (សម្រួលដោយ៖ ស្រីណា)













ចែករំលែកព័តមាននេះ