ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​បាន​​​យល់​ដឹងអ្វី​ខ្លះ​​អំពី​ជំងឺ​កញ្ជ្រឹល?

4 ឆ្នាំ មុន

ជំងឺ​កញ្ជ្រឹល​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កញ្ជ្រឹល ហើយ​ចម្លង​តាម​រយៈ​ខ្យល់អាកាស និង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​។​អាកា​រៈ​ដំបូង​របស់​ជំងឺ​កញ្ជ្រឹល​គឺ​ក្តៅខ្លួន​ខ្លាំង ក្អក ភ្នែក​ឡើង​ក្រហម​និង​ហៀរ​ទឹកភ្នែក និង​ចេញ​ស្នាម​កន្ទួល​ពណ៌​ស​តូច​ៗ​នៅ​ក្នុង​ថ្ពាល​។ រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​បន្ទាប់ កន្ទួល​នោះ​នឹង​កើនឡើង​កាន់តែ​ច្រើន ព្រមទាំង​រាលដាល​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។ ការ​ស្លាប់​ដោយសារ​តែ​ជំងឺ​ក​ញ្ជ្រិ​ល​ភាគច្រើន​បណ្តាល​មក​ពី​ផលវិបាក​របស់​វីរុស​បង្ក​ជំងឺ​នេះ​តែ​ម្តង​។…

ជំងឺ​កញ្ជ្រឹល​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កញ្ជ្រឹល ហើយ​ចម្លង​តាម​រយៈ​ខ្យល់អាកាស និង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​។​អាកា​រៈ​ដំបូង​របស់​ជំងឺ​កញ្ជ្រឹល​គឺ​ក្តៅខ្លួន​ខ្លាំង ក្អក ភ្នែក​ឡើង​ក្រហម​និង​ហៀរ​ទឹកភ្នែក និង​ចេញ​ស្នាម​កន្ទួល​ពណ៌​ស​តូច​ៗ​នៅ​ក្នុង​ថ្ពាល​។ រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​បន្ទាប់ កន្ទួល​នោះ​នឹង​កើនឡើង​កាន់តែ​ច្រើន ព្រមទាំង​រាលដាល​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។

ការ​ស្លាប់​ដោយសារ​តែ​ជំងឺ​ក​ញ្ជ្រិ​ល​ភាគច្រើន​បណ្តាល​មក​ពី​ផលវិបាក​របស់​វីរុស​បង្ក​ជំងឺ​នេះ​តែ​ម្តង​។ ក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​គឺ​មានការ​ប្រឈម​ខ្ពស់​ណាស់​។

ថ្វីបើ​មិន​មានការ​ព្យាបាល​ពេញលេញ​នៅឡើយ តែ​ផលវិបាក​ធ្ងន់ធ្ង​របស់​ជំងឺ​នេះ​អាច​កាត់​បន្ថយ​បាន​ច្រើន​បំផុត​ជាមួយនឹង​ការ​ផ្គត់ផ្គង់​ជីវជាតិ និង​ទឹកបាន​ល្អ​គ្រប់គ្រាន់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែស​ម្រួ​កដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ