ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់រះ ​និង​ដុត​បារ​មួយកន្លែង សម្លា.ប់​មនុស្ស​យ៉ាង​តិច​​ស្លា.ប់​២៨​នាក់

4 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨​សីហា​ថា ការ​ដុត​និង​ការ​បាញ់​រះ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​ក្នុង​បារ​មួយ នៃ​រដ្ឋ​VERACRUZ​របស់​ ​ម៉ិ​ក​ស៊ិ​ក ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២៨​នាក់​ស្លាប់​និង​៩​នាក់​រង​របួស​។ បណ្ដា​សាក្សី​គូសបញ្ជាក់​ថា បុរស​៨​នាក់​បាន​លុក​ចូល​នា​វេលា​យប់​ថ្ងៃ​ទី​២៧​មក​២៨​សីហា​ក្នុង​បារ​CABALLO BLANCO…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨​សីហា​ថា ការ​ដុត​និង​ការ​បាញ់​រះ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​ក្នុង​បារ​មួយ នៃ​រដ្ឋ​VERACRUZ​របស់​ ​ម៉ិ​ក​ស៊ិ​ក ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២៨​នាក់​ស្លាប់​និង​៩​នាក់​រង​របួស​។

បណ្ដា​សាក្សី​គូសបញ្ជាក់​ថា បុរស​៨​នាក់​បាន​លុក​ចូល​នា​វេលា​យប់​ថ្ងៃ​ទី​២៧​មក​២៨​សីហា​ក្នុង​បារ​CABALLO BLANCO ជា​បារ​មួយ​ស្ថិត​ក្នុង​ទីក្រុង​COATZACOALCOS​ជាទី​ក្រុង​កំពង់​ផែ​មួយ​របស់​ ​ម៉ិ​ក​ស៊ិ​ក ដែល​មាន​ឧស្សាហកម្ម​ប្រេងកាត​។ ពួក​អ្នក​ទាំងនោះ​មួយ​ចំនួន​បាន​បាញ់​រះ​លើ​បណ្ដា​ភ្ញៀវ​ហើយ​ខ្លះ​ទៀត​ដុត​បារ​នោះ​ដោយ​ដប​សាំង​ដុត​។

សាក្សី​ខ្លះ​ទៀត​រៀបរាប់​ថា​ពួក​កំណាច​ទាំងនោះ​បាន​ចាក់​សាំង​ដុត​។ នៅ​មុខ​បារ​ដែល​ឆេះ​អស់​មួយ​ផ្នែក​គេ​អាច​ឃើញ​បំណែក​នានា និង​តុ​កៅអី​រាយ​ប៉ាយ​។ សាកសព​របស់​នារី​ជា​អ្នក​រាំ​ម្នាក់​គេ​ឃើញ​ដេក​ដួល​លើ​ទីលាន​រាំ​។

ព្រឹក​ថ្ងៃ​ទី​២៨​សីហា​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទម្លាប់​ប្រចាំ​ថ្ងៃមួយ ប្រធានាធិបតី​ ​ម៉ិ​ក​ស៊ិ​ក លោក​MANUEL LOOEZ OBRADOR បាន​បរិហារ​ថា នេះ​ជា​ការ​វាយប្រហារ​អមនុស្សធម៌​មួយ ដោយ​លោក​លើក​ឡើង​ថា​វា​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។

ការ​វាយប្រហារ​នេះ​កើត​មាន​ក្នុង​តំបន់​មួយ ក្នុង​ចំណោម​តំបន់​ដែល​តែង​កើត​មាន​អំពើ​ហិង្សា​នៅ​ ​ម៉ិ​ក​ស៊ិ​ក ​។ រដ្ឋ​VERACRUZ​នៅ​ជាប់​ឈូង​សមុទ្រ​ ​ម៉ិ​ក​ស៊ិ​ក ជា​រដ្ឋ​ដែល​ល្បី​ខាង​រត់ពន្ធ​គ្រឿង​ញៀន​ទៅ​កាន់​សហរដ្ឋអាមេរិក​។ រដ្ឋ​នេះ​តែង​ជា​ឆាក​នៃ​ការ​ចាប់ពង្រត់​មនុស្ស និង​ការ​កំហែង​ធ្វើបាប​ពួក​ជនអន្តោប្រវេសន៍​។

អភិបាល​រដ្ឋ​នោះ​លោក​CUITLAHUAC GARCIA​គូសបញ្ជាក់​តាម​TWITTER​ថា តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ឧក្រិដ្ឋ​នោះ ក្នុង​ចំណោម​ពួក​អ្នក​វាយប្រហារ​ម្នាក់​ធ្លាប់​ត្រូវ​ចាប់ខ្លួន​កាលពី​ខែកក្កដា មុន​ពេល​ត្រូវ​ដោះ​លែង​៤៨​ម៉ោង​ក្រោយមក ដោយ​អយ្យការ​មូលដ្ឋាន តែ​រឿង​នោះ​ត្រូវ​បាន​ក្រសួង​សាធារណៈ​បដិសេធ​។

ប្រធានាធិបតី​អះអាង​ពី​ព័ត៌មាន​បែប​នេះ​ហើយ​លោក​គូសបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ស្នើ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​ដោយ​ស៊ីជម្រៅ​មួយ លើ​ការ​វាយប្រហារ​នោះ​ក៏​ដូច​ជា​លើ​បណ្ដា​ទំនង​ទំនង​រវាង​អយ្យការ​រដ្ឋ​VERACRUZ​និង​បណ្ដា​ក្រុម​ឧក្រិដ្ឋជន​។ លោក​ថា​នោះ​អាច​ជា​រឿង​ពុក​រលួយ​ដែល​យើង​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ