អាហារ​ទាំងនេះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សក់ និង​ក្រចក​របស់​អ្នក


ស្ត្រី​គ្រប់​រូប​តែងតែ​ចង់បាន​ហើយ​នូវ​ក្រចក​ដ៏​រឹង​មាំ និង​សក់​ដ៏​ភ្លឺ​រលោង​។ មាន​ផលិតផល​ច្រើន​ណាស់​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សា​ដែល​ផ្សព្វផ្សាយ​អំពី​រឿង​នេះ​។ មាន​អាហារ​ពិសេស​ៗ​ច្រើន​ផង​ដែរ​ក្នុង​ការ​ជំនួយ​ដល់​រឿង​នេះ​ទៀត​។​ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​គួរតែ​មិន​ញ៉ាំ​អាហារ​អ្វី​ខ្លះទៅ? មែនហើយ មាន​អាហារ​មួយ​ចំនួន​ដែរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សក់ និង​ក្រចក​របស់​អ្នក​។ ដូច្នេះ​ចូរ​ចៀសវាង​អាហារ​ដូច​ខាងក្រោម​នេះ​បើសិនជា​អ្នក​ចង់បាន​សក់ និង​ក្រចក​ប្រកបដោយ​សុខភាព​ល្អ​។

១-ត្រី ៖ យើង​ទាំងអស់​គ្នា​តែងតែ​ដឹង​ហើយ​ថា​ត្រី​គឺ​មាន​ផល​ល្អ​ចំ​ពើ​សុខភាព​ណាស់ ប៉ុន្តែ​ចំពោះ​ត្រី​ដែល​មាន​ជាតិ​បារត​ខ្ពស់​ប្រហែលជា​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​សក់ និង​ក្រចក​តែ​ម្តង ដែល​វា​អាច​បណ្តាល​ឲ្យ​សក់​ទៅ​ជា​ស្តើង និង​ក្រចក​ផុយ​ស្រួយ​ជាដើម​។ យក​ល្អ​គួរតែ​ញ៉ាំ​ត្រី​បែប​នេះ​ត្រឹមតែ​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​បាន​ហើយ​។ ត្រី​សម្បូរ​ជាតិ​បារត​ជាងគេ​គឺ​ត្រី​សមុទ្រ​។

២-ជាតិ​ផ្អែម ៖ យើង​ដឹង​ហើយ​ថា​ជាតិ​ផ្អែម​មិន​ប្រាកដ​ថា​ផ្តល់​សុខភាព​ឡើយ ពិសេស​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​តែ​ម្តង​បើសិនជា​ញ៉ាំ​ច្រើន​។ វា​ក៏​បណ្តាល​ឲ្យ​កើនឡើង​អ័រម៉ូន Androgen ដែល​ជា​អ័រម៉ូន​ភេទ​ប្រុស​ដែរ​។ អ័រម៉ូន​នេះ​នឹង​ធ្វើ​ឲ្យ​ឬ​ស​សក់​រួម​ស្វិត និង​កាត់​បន្ថយ​ការ​លូត​លាស់​សក់​តែ​ម្តង​។

៣-វីតាមីន A ៖ រឿង​នេះ​ពិបាក​ជឿ​ដែរ ដែល​ថា​វីតាមីន A មាន​ផល​អាក្រក់​ចំពោះ​ក្រចក និង​សក់​។ តាម​ពិត​វា​អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​បាន​ដែរ​។ ជា​ទូទៅ​រឿង​នេះ​កើតឡើង​នៅ​ពេល​អ្នក​ប្រើ​ថ្នាំ​បំប៉ន​ច្រើន​ជ្រុល​ប៉ុណ្ណោះ​។

៤-ញ៉ាំ​ប្រូតេអ៊ីន​តិច​ពេក ៖ សក់ និង​ក្រចក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រូតេអ៊ីន ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ព្រោះ​កាលណា​ញ៉ាំ​ប្រូ​តេ​អ៊ិ​ន​តិច វា​អាច​បណ្តាល​ឲ្យ​សក់​ស្តើង និង​ក្រចក​ពុក​ផុយ​បាន​។ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​ច្រើន​មិនមែន​មាន​តែ​សាច់​ទេ តែ​ពពួក​សណ្តែក ប្រូ​ខូ​លី និង​ម្ទេស​ប្លោក​ក៏​សម្បូរ​ដែរ​។

៥-ជាតិ​ស័​ង្គ​សី​និង​ដែក​តិច​ពេក ៖ ជាតិ​ស័​ង្គ​សី និង​ដែក​ត្រូវ​បាន​រក​ឃើញ​ច្រើន​ក្នុង​សាច់​ក្រហម និង​អាហារ​សមុទ្រ​មួយ​ចំនួន ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ការ​បង្កើត​ជា​ជាតិ Keratin របស់​ក្រចក និង​សក់​។

៦-គ្រឿង​ស្រវឹង ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​មាន​គ្រោះថ្នាក់​ដល់​ក្រចក​បាន​។ វា​គឺជា​សារធាតុ​ដែល​ជំរុញ​ដល់​ការ​នោម ដូច្នេះ​រាង​កាយ​អាច​នឹង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​បាន​។ ក្រចក​ដែល​រឹង​មាំ និង​មាន​សុខភាព​ល្អ​បាន​លុះត្រាតែ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។

៧-ញ៉ាំ​អាហារ​សម្បូរ​ជាតិ Biotin តិច​ពេក ៖ បើសិនជា​របប​អាហារ​កង្វះ​សារធាតុ Biotin ដែល​ជា​ប្រភេទ​វីតាមីន B កំ​ផ្លេ​ច​នោះ អ្នក​អាច​នឹង​មាន​បញ្ហា​សក់​ស្តើង និង​ក្រចក​ពុក​ផុយ​បាន​។ អ្នក​អាច​បង្កើន​ការ​ទទួលទាន​វីតាមីន​មួយ​នេះ​ពី​ការ​ញ៉ាំ​ថ្នាំ​បំប៉ន ឬ​អាហារ​ដូច​ជា ស៊ុត​ផ្នែក​កណ្តាល សណ្តែក និង​គ្រាប់​ផ្លែ​ឈើ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ