ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានលុប​ចោលទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​ព្រៃនគរ​ហៅ​ទីក្រុង​ហូ​ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​…​ជាទី​ក្រុង​ស្អាត​អត់​មាន​របស់​ហៅ​ថា «​សំរាម​» កកស្ទះ សំអុយ​គគ្រុក​ទេ​…​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​…​ក៏​អត់​មាន​សំរាម​…​អត់​មាន​ដី​ហុយ​គគ្រិច​គួរ​ឱ្យ​កត់​សម្គាល់​ដែរ ។ ទីក្រុង​គេ​មាន​ដើមឈើ​ធំ​ៗ ខ្ពស់ត្រដែត​…​អត់​មាន​ស្លឹកឈើ ផ្កាឈើ​ជ្រុះ​រាយ​ប៉ាយ​លើ​ផ្លូវ​ទេ​…​ពិតជា​ទីក្រុង​អត់​សំរាម​មែន ។ មូលហេតុ​ស្អាត​…​ព្រោះ​ទីក្រុង​ហូ​ជី​មិ​ញ​បង្កើត​ការ​ប្រឡងប្រណាំង​តាម​ខណ្ឌ​នីមួយ​ៗ…​ប្រគល់​ភារកិច្ច​ឱ្យ​ខណ្ឌ​ទទួល​បន្ទុក​ប្រមូល​សំរាម​…​ខណ្ឌ​ណា​ស្អាត​…​ខណ្ឌ​ណា​អត់​ស្អាត​…​ប្រជែង​គ្នា​យកមុខ​មាត់…

ទីក្រុង​ព្រៃនគរ​ហៅ​ទីក្រុង​ហូ​ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​…​ជាទី​ក្រុង​ស្អាត​អត់​មាន​របស់​ហៅ​ថា «​សំរាម​» កកស្ទះ សំអុយ​គគ្រុក​ទេ​…​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​…​ក៏​អត់​មាន​សំរាម​…​អត់​មាន​ដី​ហុយ​គគ្រិច​គួរ​ឱ្យ​កត់​សម្គាល់​ដែរ ។

ទីក្រុង​គេ​មាន​ដើមឈើ​ធំ​ៗ ខ្ពស់ត្រដែត​…​អត់​មាន​ស្លឹកឈើ ផ្កាឈើ​ជ្រុះ​រាយ​ប៉ាយ​លើ​ផ្លូវ​ទេ​…​ពិតជា​ទីក្រុង​អត់​សំរាម​មែន ។

មូលហេតុ​ស្អាត​…​ព្រោះ​ទីក្រុង​ហូ​ជី​មិ​ញ​បង្កើត​ការ​ប្រឡងប្រណាំង​តាម​ខណ្ឌ​នីមួយ​ៗ…​ប្រគល់​ភារកិច្ច​ឱ្យ​ខណ្ឌ​ទទួល​បន្ទុក​ប្រមូល​សំរាម​…​ខណ្ឌ​ណា​ស្អាត​…​ខណ្ឌ​ណា​អត់​ស្អាត​…​ប្រជែង​គ្នា​យកមុខ​មាត់ យក​ស្នាដៃ​…​អត់ឱ្យ​មាន​អំណាច​ប្រមូលផ្តុំ​លើ​សាលាក្រុង​ផ្តាច់មុខ​ទេ​…​សាលាក្រុង​ជា​អ្នកត្រួតពិនិត្យ​វាយតម្លៃ​…​ប្រគល់​ស្នាដៃ​ប្រគល់​កិត្តិយស​…​ប្រកាស​ពានរង្វាន់​សរសើរ​…​ឬ​ដក​កៅអី​ចំពោះ​ខណ្ឌ​ណា​អន់ ។​ល ។

ចំណែក​នៅ​ទីក្រុង​ភ្នំពេញ​យើង​…​ហៅ​រាជធានី​ដ៏​តូច​ច្រឡឹង​ប៉ុន​បាតដៃ​ឯណេះ​វិញ​…​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង​…​មិនបាច់​និយាយ​…​ឬនិយាយ​អួត​ស្អាត​នាំ​ខ្នា​ស់​គេ ។

នៅ​តាមផ្លូវ​ដី​ហុយ​…​សំរាម​ស្លឹកឈើ​នៅ​រាយ​ប៉ាយ​…​ថង់​ផ្លា​ស្ទិ​ក​ប៉ើង​រមូល​តាម​ដងផ្លូវ​…​គំនរ​សំរាម​កន្លែង​ខ្លះ​កកស្ទះ​ក្លាយជា​ដំបូក​…​ហៀរ​ទឹក​ស្អុយ​ក៏​មាន​ដែរ មិនបាច់​ដើរ​ចូល​ផ្សារ​ទេ​…​ពេល​ខ្លះ​ត្រូវ​ពាក់ម៉ាស់​​ទើប​ចូល​បាន​…​។​ល​។

សង្កាត់​ខ្លះតាម​ផ្លូវ​តូច​ៗ…​ថង់​សំរាម​កកស្ទះ​…មួយ​អាទិត្យ​គេ​ប្រមូល​២​ដង​…​មហាសំរាម​ដេក​រដូករណែល​…​ស្អាត​តែ​នៅម្តុំ​ផ្ទះ​អ្នកមាន​អំណាច​ធំ​ៗ​ប៉ុណ្ណោះ​។​ល ។

មិន​វិភាគ​ច្រើន​ទេ​…​មូលហេតុ​ធំ​គឺ​មក​ពី​អំណាច​ប្រមូល​សំរាម​នៅ​លើ​ក្រុមហ៊ុន​ឯកជន​…​ជា​ក្រុមហ៊ុន «​ចាប់​ដាក់​»…​មិនដឹង​ទៅ​រើស​ពី​ណា​មក​ទេ​…​មិនដឹង​ធ្លាក់​ពីលើ​មេឃ​ណា​ទេ​…​ដុះ​ស្លែ​យូរយារ​ណាស់​មក​ហើយ ។

ពេល​ខ្លះ​ធំ​ក្លិនស្អុយ​ជះ​តាមខ្យល់​ពី​ចម្ងាយ​…​ដឹង​ច្បាស់​ថា​ឡាន​ដឹកសំរាម​មក​ហើយ​…​មិនមែន​ស្អុយសំរាម​តែ​មួយ​មុខ​ទេ​…​គឺ «​ស្អុយ​ឡាន​» តែ​ម្តង​។

មតិ​ខ្លះ​ថា​…​ប្រគល់​អំណាច​ប្រមូល​សំរាម​…​ឱ្យ​ខណ្ឌ​មួយ​ៗ​ទទួល​បន្ទុក​…​ដាក់​ការ​ប្រឡងប្រណាំង​ខណ្ឌ​ស្អាត​…​បើក​ទំព័រ​ប្រឡងប្រណាំង​ខណ្ឌ​ស្អាត​…​ខ្ជាក់​អំណាច​រឿង​សំរាម​ប្រគល់​ឱ្យ​ខណ្ឌ​នីមួយ​ៗ…​លុប​ចោល​ក្រុម​ហ៊ុនអត់​ដេញថ្លៃ​នេះ​ចេញ​ទៅ​…​ទីក្រុង​ភ្នំពេញ​រឿង​សំរាម​ប្រាកដជា​អស់​បញ្ហា​…​ឬ​មួយ​គេ​ខ្លាច​បាត់បង់​ផល​ប្រយោជន៍​ណាមួយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ