ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញាទាំង​នេះហើយ បញ្ជាក់​ថា ស្ត្រី​កំពុង​រលាក​ប្លោក​នោម

4 ឆ្នាំ មុន

ការ​រលាក​ប្លោក​នោម​ចំពោះ​ស្ត្រី គឺជា​ការ​រលាក​មួយ​ដែល​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​។ ដោយ​សារ​​តែ​ការ​រលាក​ប្លោក​នោម​ចំពោះ​ស្ត្រី គឺ​មាន​អត្រា​ខ្ពស់ ដូច្នេះ​រោគ​សញ្ញា​ដែល​បាន​រាយ​ខាងក្រោម គឺ​ទាក់ទង​នឹង​ការ​រលាក​ប្លោក​នោម​ជា​ទូទៅ​។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​រលាក​ប្លោក​នោម​អាច​រួម​មាន ៖ ១- នោម​មក​មានការ​ឈឺចាប់…

ការ​រលាក​ប្លោក​នោម​ចំពោះ​ស្ត្រី គឺជា​ការ​រលាក​មួយ​ដែល​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​។ ដោយ​សារ​​តែ​ការ​រលាក​ប្លោក​នោម​ចំពោះ​ស្ត្រី គឺ​មាន​អត្រា​ខ្ពស់ ដូច្នេះ​រោគ​សញ្ញា​ដែល​បាន​រាយ​ខាងក្រោម គឺ​ទាក់ទង​នឹង​ការ​រលាក​ប្លោក​នោម​ជា​ទូទៅ​។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​រលាក​ប្លោក​នោម​អាច​រួម​មាន ៖

១- នោម​មក​មានការ​ឈឺចាប់ ឬ​ពិបាក​ក្នុង​ការ​នោម
២- នោម​ញឹកញាប់
៣- នោម​បន្ទាន់ (​ជម្រុញ​ឲ្យ​ទៅ​បត់ជើងតូច​)
៤-នោម​ទាស់
៥- មានការ​ឈឺចាប់​ប្លោក​នោម (​ការ​ឈឺចាប់​នៅ​ជុំវិញ​តំបន់​អាង​ត្រគាក​)
៦- នោម​ដោយ​មិនដឹង​ខ្លួន​។

ការ​ក្តៅខ្លួន ញាក់ ចង្អោរ ក្អួត និង​ញ៉ាំ​មិនសូវ​បាន គេ​កម្រ​ឃើញ​មាន​ចំពោះ​អ្នក​ដែល​រលាក​ប្លោក​នោម​ណាស់ បើ​ទោះបីជា​ពួក​វា​ច្រើន​ជា​រោគ​សញ្ញា​របស់​អ្នក​ដែល​មានការ​រលាក​ប្រព័ន្ធ​ទឹកនោម​ធ្ងន់ធ្ងរ ដូច​ជា​ការ​រលាក​តម្រងនោម​ក៏​ដោយ​។

រោគ​សញ្ញា​ខ្លះ​ដែល​ឧស្សាហ៍​កើត​មាន​ចំពោះ​អ្នក​រលាក​ប្លោក​នោម​គឺ ៖

១- មានការ​តឹង​ពោះ​ផ្នែក​ខាងក្រោម
២- មាន​ឈាម​នៅ​ក្នុង​ទឹកនោម
៣- មានការ​តឹង​នៅ​ចំហៀង​ពោះ
៤- ទឹកនោម​ក្លិនស្អុយ
៥- ការ​អស់កម្លាំង ឬ​មានការ​ភាន់​ច្រ​លំ​អាច​ជា​សញ្ញា​ដ៏​សំខាន់​។

ជា​ទូទៅ ការ​រលាក​ប្លោក​នោម​ចំពោះ​ស្ត្រី គឺ​មាន​អត្រា​ខ្ពស់​ជាង​បុរស​ដោយសារ​តែ​ប្លោក​នោម​របស់​ស្ត្រី​ក៏​ដូច​ជា​បង្ហួ​នោម​នៅ​ជិត​រន្ធ​គូទ ដែល​ជា​កត្តា​ប្រឈម​ខ្ពស់​ជាមួយ​មេរោគ ដូច្នោះ​ហើយ​គឺ​ត្រូវ​តម្រូវ​ឲ្យ​យ​ស្ត្រី​ធ្វើការ​សម្អាត​គូទ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​ដោយ​សំអាត​ពីមុខ​ទៅ​ក្រោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ