ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កសិកម្ម​ត្រូវការ​នូវ​ការ​បង្កើត​តម្លៃ ខណៈ​ការ​នាំ​ចេញ​ភាគច្រើន​របស់​កម្ពុជា​គឺ​មាន​លក្ខណៈ​ជា​ស្រូវ​សើម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការ​លើកកម្ពស់​ខ្សែ​ចង្វាក់​តម្លៃ និង​ការ​បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​ការងារ​សំខាន់ និង​ជា​ការងារ​អាទិភាព​សម្រាប់​កម្ពុជា​ដើម្បី​បង្កើន​ការ​រួមចំណែក​របស់​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា ព្រោះ​កន្លង​មក​កម្ពុជា​នៅ​ខ្វះខាត​ចំណុច​សំខាន់​ជា​ច្រើន ក្នុង​ការ​បង្កើត​នូវ​តម្លៃបន្ថែម ជាក់ស្តែង​ការ​នាំ​ចេញ​ស្រូវ​របស់​កម្ពុជា​ទៅ​ប្រទេស​ជិតខាង…

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការ​លើកកម្ពស់​ខ្សែ​ចង្វាក់​តម្លៃ និង​ការ​បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​ការងារ​សំខាន់ និង​ជា​ការងារ​អាទិភាព​សម្រាប់​កម្ពុជា​ដើម្បី​បង្កើន​ការ​រួមចំណែក​របស់​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា ព្រោះ​កន្លង​មក​កម្ពុជា​នៅ​ខ្វះខាត​ចំណុច​សំខាន់​ជា​ច្រើន ក្នុង​ការ​បង្កើត​នូវ​តម្លៃបន្ថែម ជាក់ស្តែង​ការ​នាំ​ចេញ​ស្រូវ​របស់​កម្ពុជា​ទៅ​ប្រទេស​ជិតខាង ភាគច្រើន​គឺ​នាំ​ស្រូវ​សើម​ចេញ ។ ​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ប៊ូ​ល័​រ លោក ខាល​វី​ន ហ្គ្រី​ដ័​រ និង​នាយក​ប្រតិបត្តិ លោក ស្តេ​វ​ហ្វា​ន ច្រា​យ​ប័​រ (Stefan Scheiber) នៅ​ប្រទេស​ស្វី​ស​កាលពី​ថ្ងៃ​ទី​២៦ ខែសីហា កន្លង​ទៅនេះ ។ ​លោក ប៉ាន​សូរ​ស័ក្តិ បាន​លើក​ឡើង​ថា​« ចំពោះ​វិស័យ​នាំ​ចេញ​ស្រូវ​អង្ករ​វិញ ការ​នាំ​ចេញ​ភាគច្រើន​របស់​កម្ពុជា គឺ​មាន​លក្ខណៈ​ជា​ស្រូវ​សើម ដែល​បាន​លក់​ទៅ​កាន់​ប្រទេស​ជិតខាង​ក្រោយ​ប្រមូល​ផល​ភ្លាម​ៗ ដោយ​កម្ពុជា​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ក្នុង​កា​រស​ម្ងួ​ត​ស្រូវ និង​រក្សា​ទុក​ស្រូវ​ក្នុង​រយៈពេល​វែង​។ ការ​កសាង​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​រក្សា​ទុក​ស្រូវ​អង្ករ នឹង​បង្ក​ភាព​ងាយស្រួល​សម្រាប់​ក្រុមហ៊ុននាំចេញ​ស្រូវ​អង្ករ ធ្វើការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កាន់តែ​ច្រើន ដើម្បី​រក្សា​ទុក​នឹង​ធ្វើការ​កិន​ជា​អង្ករ​សម្រាប់​នាំ​ចេញ ក្នុង​ពេល​មួយ​សម​ស្រប និង​តម្លៃ​ក្នុង​ទីផ្សារ​ខ្ពស់ ក៏​ដូច​ជា​ដោះស្រាយ​មួយ​កម្រិត​នៃ​របាំង​បច្ចេកទេស​មួយ​ចំនួន ដែល​រារាំង​ដល់​ការ​នាំ​ចេញ​ដោយ​កម្ពុជា ទៅ​កាន់​ទីផ្សារ​បរទេស​។ លើស​ពី​នោះ ការ​បង្កើត​ឡើង​នូវ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​រក្សា​ទុក​ស្រូវ នឹង​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក និង​ទប់ស្កាត់​ការ​ហូរ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​»​។

​បើ​តាម លោក ខាល​វី​ន ហ្គ្រី​ដ័​រ ប្រធាន​ក្រុមហ៊ុន​ប៊ូ​ល័​រ ក្រុមហ៊ុន​ប៊ូ​ល័​រ ពិតជា​មាន​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ និង​ផ្ដល់​ឧបករណ៍​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​កិត្តិនាម​ថ្មី​ក្នុង​ពិភពលោក​សម្រាប់​កម្ពុជា​។ លោក​បាន​ជម្រាប​បន្ថែម​ថា ប៊ូ​ល័​រ មិន​ត្រឹមតែ​មាន​ឧបករណ៍​សម្រាប់​ស​ម្ងួ​ត​ស្រូវ ឬ​កសិផល​ដទៃ​ទៀត​នោះ​ទេ ក្រុមហ៊ុន​ក៏​មាន​ឧបករណ៍​ច្រើន​ប្រភេទ​សម្រាប់​កិន និង​កែ​ច្នៃ​កសិផល ទៅ​ជា​ផលិតផល​សម្រេច ដូច​ជា ម្ហូបអាហារ និង​ចំណី​សត្វ និង​ឧបករណ៍​វិភាគ​សុវត្ថិភាព​ចំណីអាហារ ជាដើម​។ ជាមួយនឹង​ការ​កសាង​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក ក្រុមហ៊ុន​ប៊ូ​ល័​រ នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​ប្រតិបត្តិការ​រោងចក្រ និង​ឃ្លាំង​បន្ថែម​ទៀត​។

តាម​ក្រសួងពាណិជ្ជកម្ម ក្រោម​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា ក្រុមហ៊ុន​ប៊ូ​ល័​រ នឹង​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​រក្សា​ទុក​ស្រូវ​ចំនួន​សាងសង់​ឡ​ស​ម្ងួ​ត​ទំនើប​ចំនួន ១០​ទីតាំង នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន ១០ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវប្រមាណ ១​លាន​តោន និង​អាច​ស​ម្ងួ​ត​ស្រូវ ១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ សម្រាប់​កែ​ច្នៃ​ជា​ផលិតផល​ចំណីអាហារ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ