ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​ជំហរ​ប្រឆាំង​នឹង​វិធានការ​ពន្ធ​ដ៏​អាក្រក់​របស់​អា​មេ​រិ​ក​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

ប៉េ​កាំ​ង​៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន People’s Daily ដែល​ជា​របស់​បក្សកុម្មុយនិស្ត​ចិន​កំពុង​កាន់​អំណាច​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៥ ខែសីហា ម្សិលមិញ​នេះ​ថា ប្រទេស​ចិន​នឹង​ប្រយុទ្ធ​ប្រឆាំង​តទល់​ទៅ​នឹង​ជំហាន​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែល​ការ​លើក​ឡើង​នេះ​ចំ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម…

ប៉េ​កាំ​ង​៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន People’s Daily ដែល​ជា​របស់​បក្សកុម្មុយនិស្ត​ចិន​កំពុង​កាន់​អំណាច​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៥ ខែសីហា ម្សិលមិញ​នេះ​ថា ប្រទេស​ចិន​នឹង​ប្រយុទ្ធ​ប្រឆាំង​តទល់​ទៅ​នឹង​ជំហាន​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែល​ការ​លើក​ឡើង​នេះ​ចំ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក​កំពុង​តែ​តានតឹងឡើង​ៗ ។

ប្រភព​ខាងលើ​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​មួយ​ថា «​ប្រទេស​ចិន​មាន​ទំនុកចិត្ត​ថា​ខ្លួន​នឹង​ដើរ​តាម​មាគ៌ា​របស់​ខ្លួន​និង​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួនឯង​ហើយ​បាន​យ៉ាង​ល្អ​ប្រសើរ ហើយនឹង​មិន​មានការ​ប្រែប្រួល​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​បង្កហេតុ​ណាមួយ​ដោយ​ភាគី​សហរដ្ឋអាមេរិក​ឡើយ​» ។ សារព័ត៌មាន​ដែល​បាន​សរសេរ​ថា អ្នកនយោបាយ​អា​មេ​រិ​ក​ដែល​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តែ​ចង់​ប្រើ​យុទ្ធសាស្ត្រ​នៃ​ការ​ដាក់​សម្ពាធ​អតិបរិមា​ទៅ​លើ​ប្រទេស​ចិន​ដែល​ទទួល​បាន​លទ្ធផល​តិចតួច​។

​សារព័ត៌មាន​របស់​បក្សកុម្មុយនិស្ត​ចិន​បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​មិន​ឈ្នះសង្គ្រាម ​ពាណិជ្ជកម្ម​នោះ​ទេ ដោយសារ​តែ​បញ្ហា​នៃ​សង្គ្រាម​គឺ​កំពុង​តែ​ធ្វើ​ឲ្យ​កសិករ​និង​អាជីវកម្ម​របស់​អា​មេ​រិ​ក​ប្រឈម​មុខ​ធ្ងន់ធ្ងរ​ជាង ។ ​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​សម្រេចចិត្ត​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ការ​យកពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ ៥៥០ ពាន់​លាន​ដុល្លារ ហើយ​បាន​ព្រមាន​សហរដ្ឋអាមេរិក​អំពី​ផលវិបាក​នានា​ប្រសិនបើ​ខ្លួន​មិន​បញ្ចប់​សកម្មភាព​ខុស​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ដាក់​ពន្ធ​បន្ថែម ៥ ភាគរយ​លើ​ទំនិញ​ចិន​ពោល​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ពន្ធ​សងសឹក​ចុង​ក្រោយ​របស់​ខ្លួន​លើ​ទំនិញ​អា​មេ​រិ​ក​ដែល​មាន​តម្លៃ​ប្រហែល ៧៥ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ដំណើរការ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ពន្ធ​ចុង​ក្រោយ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគី​។​យ៉ាងណាមិញ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ