ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​នយោបាយ​នឹង​អាច​កើត​មាន​…

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា លោក​និង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ។…

លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា លោក​និង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ។ ការ​ប្រកាស​ពេលវេលា​ដ៏​ច្បាស់លាស់​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន អាច​នឹង​ជឿ​ថា​គាត់​នឹង​វិល​ត្រឡប់​មក​វិញ​ដូចដែល​គាត់​បាន​និយាយ ប៉ុន្តែ​ក៏​មាន​មនុស្ស​ច្រើន​ដែរ មិន​ជឿ​ថា​មក​ទេ ។

នៅ​ពេល​ជួប​អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ សម រ​ង្ស៊ី បាន​ធ្វើកា​រិះគន់​អំពី​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និង​វត្តមាន​របស់​ចិន​នៅ​កម្ពុជា ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង ។

ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី ដើម្បី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នាំ​ឱ្យ​មានការ​យល់​ខុស​គ្នា ដោយ​ខ្លះ​នៅ​តែ​គិត​ថា​គាត់​នឹង​មិន​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ទេ ខណៈ​ដែល​អ្នកគាំទ្រ​របស់​គាត់​មួយ​ចំនួន​ក៏​មានការ​សប្បាយចិត្ត ហើយ​ជឿ​ថា​មេដឹកនាំ​របស់​ពួក​គេ​ពិតជា​នឹង​វិល​ត្រឡប់​មក​វិញ ដូច​អ្វី​ដែល​គាត់​បាន​និយាយ ។

មេដឹកនាំ​រដ្ឋាភិបាល និង​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ហើយ​ថា នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​គឺ ការ​ចាប់​លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​តាម​ដីកា​តុលាការ ដោយសារ​តែ​រូប​លោក​សម រ​ង្ស៊ី​មាន​ជំពាក់ជំពិន​នឹង​រឿង​ក្តី​ជា​ច្រើន​នៅ​តុលាការ ។

អ្នកវិភាគ​មួយ​ចំនួន​នៅ​តែ​សង្ស័យ​ចំពោះ​ភាព​ក្លាហាន​របស់​គាត់ ដោយសារ​កន្លង​មក គាត់​បាន ប្រកាស​ជា​ច្រើន​ដង​ពី​ការ​វិល​ត្រឡប់​របស់​គាត់​ប៉ុន្តែ​វា​មិន​បាន​កើតឡើង​ឡើយ ។ ប៉ុន្តែ បើសិនជា​លោក សម រ​ង្ស៊ី ពិតជា​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​គ្មាន​ដំណោះស្រាយ​មែន​នោះ កម្ពុជា​នឹង​មាន​ស្ថានភាព​នយោបាយ​ដ៏​តឹងតែង​មួយ ។

កម្ពុជា​នឹង​កាន់តែ​មានការ​បែកបាក់​រវាង​ក្រុម​អ្នកគាំទ្រ គណបក្សកាន់អំណាច និង​ក្រុមគាំទ្រ ខាង​ប្រឆាំង ។ ក្រុមគាំទ្រ​ខាង​ប្រឆាំង​នឹង​អាច​ធ្វើការ​តវ៉ា ខណៈ​ដែល​រដ្ឋាភិបាល​នឹង​អាច​ធ្វើការ​បង្ក្រាប​ដើម្បី​ការពារ សន្តិភាព​និង​សន្តិសុខ​ជាតិ ។

នៅ​ក្នុង​ដំណើរ​ផ្លូវ​នយោបាយ​បែប​នេះ ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិង្សា​អាច​នឹង​កើត​មាន ។ ចំណែក​ផល​ប៉ះពាល់​របស់​វា​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ទំហំ​ធ្ងន់ធ្ងរ​ឬ​ស្រាល វា​នឹង​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ការ​តវ៉ា​និង​អំពើ​ហិង្សា​ព្រមទាំង​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ។ ដោយ​វិភាគ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ គ្មាន​ភាគី​ណា
មួយ​បាន​ចំណេញ​ពី​ការ​វិល​ត្រឡប់​ដែល​គ្មាន​សុវត្ថិភាព​នោះ​ឡើយ ។

លោក សម រ​ង្ស៊ី នឹង​ត្រូវ​ជាប់​ពន្ធនាគារ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​បរទេស​ធ្វើការ​រិះគន់​និង​អាច​ឈាន​ដល់​ការ​ដាក់​ទណ្ឌ កម្ម​សេដ្ឋកិច្ច ។ ចំណែក ស្ថិរភាព​នយោបាយ​កម្ពុជា​នឹង​ប៉ះពាល់​ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់ វិនិយោគិន បរទេស​នៅ​ប្រទេស​កម្ពុជា ។ ធ្ងន់ធ្ងរ​ជាង​នេះ ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ អាច​នឹង​ហូរ​ដោយសារ​តែ​ការ​ប៉ះទង្គិច​គ្នា​និង​ហិង្សា​ដែល​អាច​កើត​មាន ។

ដូច្នេះ​ផ្លូវ​ដែល​ល្អ​មួយ​សម្រាប់​ការ​វិល​ត្រឡប់​របស់ សម រ​ង្ស៊ី គឺ ត្រូវ​កើត​មាន​តែ​នៅ​ពេល​ណា ដែល​មាន​ដំណោះស្រាយ​ដ៏​ជាក់លាក់​មូ​យ​ដែល​បញ្ចៀស​រាល់​ការ​ប្រឈម​មុខ​ដាក់​គ្នា ។ ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ដំណោះស្រាយ​នយោបាយ ។

ខណៈ​ដែល​ការ​ប្រកាស​ពេលវេលា​ពិតប្រាកដ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​លោក​សម រ​ង្ស៊ី ដើម្បី​ដាក់​សម្ពាធ​ឱ្យ​បានការ​ចរចា​នយោបាយ ការ​វិល​ត្រឡប់​គួរតែ កើត​មាន​តែ​នៅ​ពេល ដែល​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចេញពី​ការ​វិល​ត្រឡប់​របស់​គាត់​នោះ ។

រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​ត្រូវ​តាំងចិត្ត​ធ្វើការ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​កណ្តាល​មួយ​ដែល​ចំណេញ​ទាំងអស់​គ្នា ។ ដំណោះស្រាយ​នោះ​ត្រូវ​ផ្អែក​ទៅ​លើ​គោលដៅ​ដើម្បី​សន្តិភាព ប្រជាធិបតេយ្យ និង​ផល​ប្រយោជន៍​​ប្រជាជន​ជា​ធំ ។ ដើម្បី​សម្រេច​គោលដៅ​បែប​នេះ វា​ទាមទារ​ឱ្យ​ភាគី​ទាំង ពីរ​ធ្វើការ​សម្រប​សម្រួល​មួយ ដោយហេតុ​ថា​នៅ​ក្នុង​ការ​ចរចា​គឺ​វា​នឹង​មិន អាច​ជោគជ័យ​ឡើយ​កាល បើ​ភាគី​ម្ខាង​ៗ មិន​ធ្វើ​សម្បទាន​ខ្លះ​អំពី​គោល​ជំហរ​របស់​ខ្លួន ។

ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ តម្រូវ​ឱ្យ​មេដឹកនាំ​នយោបាយ​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង​បំផុត ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ ​ដែល​នឹង​ឱ្យ​ប៉ះពាល់​ដល់​អនាគត​ប្រទេស​ជាតិ និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ