ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី ១៦ និង​ទី ១៧ ពី​ស្រា​បៀរ​អាន់​ឆ័​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​1000​ដុល្លារ​ចំនួន​27 នាក់​ពី​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​1000​ដុល្លារ​ចំនួន​27 នាក់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន ។

កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​»​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី​គ្រប់​ឱកាស ។

លោក បូ​តាន់ មក​ពី​ខេត្តកំពត ដែល​ជា​អ្នក​ឈ្នះ​ទី ១៦ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ជា​ញឹកញាប់​។ ខ្ញុំ​ទៅ​ទិញ​ស្រា​បៀរ​មួយ​កេស​ហើយ​បាន​គាស់​ឃើញ​រង្វាន់ ១ ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​ក្រុមការងារ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ឈ្នះ​រង្វាន់​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ភ្លាម ខ្ញុំ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​។ ខ្ញុំ​មិន​ដែល​ឈ្នះ​រង្វាន់​នេះ​ទេ​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​។ ខ្ញុំ​នឹង​យក​ប្រាក់​នេះ​ដើម្បី​កែ​លម្អ​ហាង​កាត់សក់​របស់ខ្ញុំ ហើយ​ចែករំលែក​ជាមួយ​សមាជិក​ក្រុម​របស់ខ្ញុំ​ដែល​បាន​ផឹក​ជាមួយ​ខ្ញុំ​។ ខ្ញុំ​គិត​ថា ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អាន់​ឆ័​រ​ល្អ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​។ ខ្ញុំ​សូម​បញ្ជាក់​ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន ហើយ​សូម​បងប្អូន​បន្ត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ​» ។

ចំណែកឯ​អ្នកស្រី យ៉ា​ន់ ស្រី​ពេជ្រ មក​ពី​រាជធានី​ភ្នំពេញ ដែល​ជា​អ្នក​ឈ្នះ​ទី ១៧ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ពីរ​ឬ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។ ខ្ញុំ​ទិញ​ស្រា​បៀរ​មួយ​កេស​ពី​ដេប៉ូ​ចែកចាយ ហើយ​បន្ទាប់​មក​គាស់​ក៏​ឃើញ​រង្វាន់ ១ ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​និង​រីករាយ​ណាស់​ដែល​ត្រូវ​រង្វាន់​ធំ​។ ដំបូង​ខ្ញុំ​បាន​ទៅ​ទាក់ទង​ដេប៉ូ ហើយ​បន្ទាប់​មក​ដេប៉ូ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​ទាក់ទង​ក្រុមហ៊ុន​ផ្ទាល់​។ ខ្ញុំ​ធ្លាប់​ឈ្នះ​មួយ​កំប៉ុង ១២ កំប៉ុង​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ លើក​នេះ​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​។ ខ្ញុំ​នឹង​យក​ប្រាក់​រង្វាន់​នេះ​ទៅ​សង​គេ​ខ្លះ ជូន​ឪពុក​ម្តាយ​ខ្ញុំ​ខ្លះ ហើយ​ប្រាក់​នៅ​សល់​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​គិត​ថា ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ពិសេស មិន​ធ្លាប់​មាន​ពី​មុន​មក​។ ខ្ញុំ ផ្តែផ្តាំ​បងប្អូន​ទាំងអស់ សូម​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​ខ្ញុំ​ដែរ​។ ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​»​។

អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ២៧​នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ ២០១៩ ។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ ។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!! ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000​ ។ រីករាយ​ស្រស់ថ្លា​…! ពិសា​ដោយ​ការ​ទទួលខុសត្រូវ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ