កិច្ចសមាទានសីល៥ សីល៨ក្តី ការធ្វើទានក្តី ការចម្រើនភាវនាខាងផ្លូវវិបស្សនាក្តី ការធ្វើកងការកុសលដទៃៗ មានធ្វើពុទ្ធបូជា ធម្មបូជា សង្ឃបូជា ឬក៏រៀនធម៌ ស្តាប់ធម៌ទេសនាជាដើមក្តី ហៅថាធ្វើបុណ្យទាំងអស់ ហើយបុណ្យដែលបុគ្គលបានធ្វើនោះ កើតមកអំពីហេតុ៣យ៉ាងគឺៈ
១-បសាទោ កើតមកអំពីភ្នែកឃើញរូប ត្រចៀកឮសំឡេងជាដើម ហើយចិត្តក៏ជ្រះថ្លាឡើងធ្វើបុណ្យនោះៗទៅ
២-សំវេគោ កើតមកអំពីភ្នែកឃើញរូប ដូចឃើញមនុស្សចាស់ ឈឺ ស្លាប់ជាដើម ហើយតក់ស្លុតរន្ធត់ក្នុងចិត្តក៏ជ្រះថ្លានឹងបុណ្យកុសល
៣-តេសុចរិតា កើតមកអំពីបញ្ញាពិចារណាឃើញទោសក្នុងអំពើទុច្ចរិត ឃើញគុណក្នុងអំពើសុចរិត ហើយធ្វើបុណ្យមានទាន សីលជាដើម ។
អំពើល្អទាំងអស់នេះ បុណ្យណាមួយក្តីដែលបុគ្គលបានធ្វើ បានសន្សំទុកមកហើយក្នុងកាលមុនគឺ តាំងអំពីជាតិមុនៗមក បុណ្យនេះឯងមិនភ្លេចបុគ្គលនោះឡើយ និងតាមរកបុគ្គលនោះ ហើយឱ្យផលជាសុខចម្រើនតាមលំដាប់ភពជាប់មិនដាច់ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ