ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម សូលី​កា និង​អេ​ង រិ​ទ្ធី រៀប​ការ​ថ្ងៃ ៩​កញ្ញា ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ចំណង​ស្នេហ៍​ពិធីករ និង​ពិធី​ការិនី​ចាស់វស្សា ១​គូ គឺ​អ្នក​នាង ស៊ឹ​ម សូលី​កា និង​លោក អេ​ង រិ​ទ្ធី ហៅ​ម៉ែ​ន…

ចំណង​ស្នេហ៍​ពិធីករ និង​ពិធី​ការិនី​ចាស់វស្សា ១​គូ គឺ​អ្នក​នាង ស៊ឹ​ម សូលី​កា និង​លោក អេ​ង រិ​ទ្ធី ហៅ​ម៉ែ​ន អេ​ង កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​ពេញ​សង្គម​សិល្បៈ​ដោយ​អ្នក​ទាំង​ពីរ​ត្រៀម​ដឹក​ដៃ​គ្នា​សំពះ​ផ្ទឹម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ភាព​ទាក់ទាញ​របស់​គូស្នេហ៍​នេះ​បាន​កើតឡើង ក្រោយ​ពេល​គេ​ឃើញ ស៊ឹ​ម សូលី​កា បង្ហោះ​ពាក្យ​ពេ​ច​ជ៍​មួយ​ចំនួន​ឲ្យ​គេឯង​កត់សម្គាល់ និង​ខ្លះ​បាន​សម្តែង​នូវ​ការ​អបអរ​ចំណង​ស្នេហ៍​រឹង​មាំ​ចាក់​ឫស​ឈាន​ដល់​មង្គលការ ។ ដំណឹង​រៀប​ការ​នេះ​ប្រែ​ក្លាយទៅជា​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ទស្សនិកជន ដែល​ចូល​ចិត្ត​ជីវិត​ឯកជន​តារា​ប្រុស​ស្រី​ជើង​ចាស់ ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ផ្អែមល្ហែម​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹក​ស្មាន​មិន​ដល់​ដោយ សារ​តែ​អ្នក​ទាំង​ពីរ​ធ្វើការ​រួម​គ្នា​ជា​ដៃគូ​ច្រើន​ឆ្នាំ បែរជា​ក្លាយ​ពី​មិត្តភាព​ទៅ​ជា​ស្នេហា ។

ទោះជា​យ៉ាងណា​ក្តី​លោក អេ​ង រិ​ទ្ធី បាន​ក្លាយជា​បុរស​មាន​និស្ស័យ​ចូល​មក​កាន់​ជីវិត ស៊ឹ​ម សូលី​កា ធ្វើ​ឲ្យ​ចេញ​នូវ​សញ្ញាណ​ល្អ​ៗ​ពេញចិត្ត​ពេញ​ថ្លើម ទាំង​អ្នក​នាង​ផ្ទាល់​ក៏​ដូច​ជា កូនស្រី​ពេញវ័យ​ក៏​មានការ​បើក​ចិត្ត​ទទួលយក​លោក អេ​ង រិ​ទ្ធី មក​គ្រប់គ្រង​អ្នក​ម្តាយ​ពេញទំហឹង ។

ព័ត៌មាន​ទាក់ទង និង​ពិធី​មង្គលការ​ខាងលើ​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​យក​ហុងស៊ុយ​លេខ​៩ ដែល​ជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​គូស្នេហ៍​ចាស់ទុំ​ពោរពេញ​ដោយ​សេចក្តី​ស្មោះស្ម័គ្រ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ដែល​បាន​បង្ហោះ​ថា «Bride ០៩.០៩.២០១៩» ។ ដែល​ក្នុង​នោះ​ក៏​បាន​បង្ហាញ​នូវ រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​ស​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ការ​របស់​ខ្លួន ដែល​មាន​ន័យ​ថា ទីបំផុត​អ្នក​នាង​បាន​ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ​រួចរាល់​ហើយ ពោល គឺ​ពិធី​រៀប​ការ​រវាង​អ្នក​ទាំង​ពីរ​នឹង​ប្រារព្ធ​ធ្វើ​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ