ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ខ្ទាត​រថយន្ត​កិន​ស្លា.ប់​ភ្លាម​ៗ​មួយ​រំពេច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​អាយុ​៧៦​ឆ្នាំ ត្រូវ​រថយន្ត​កិន​ពីលើ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច និង​ម្នាក់​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥៥​នាទី​ភ្លឺ ថ្ងៃ​ទី​២០ ខែសីហា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​អាយុ​៧៦​ឆ្នាំ ត្រូវ​រថយន្ត​កិន​ពីលើ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច និង​ម្នាក់​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥៥​នាទី​ភ្លឺ ថ្ងៃ​ទី​២០ ខែសីហា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ទៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ៖​ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ សុង បេឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បើកបរ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ធុន​សេ​១២៥ ជា​បុគ្គលិក​អង្គការ​ប្រា​សាក់ និង​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ តាន់ ឌឿ​ន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​សូ​ភី កំពុងស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ឆា​លី ។

លោកនាយ​នាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា ៖​នៅ​មុន​ពេល​កើតហេតុ ឈ្មោះ តាន់ ឌឿ​ន គាត់​បាន​បើកបរ​ម៉ូតូ​ម៉ាក​ឆា​លី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ​ផ្លូវបំបែក​បាន​បត់​ឆ្វេង​ទៅ​ឃុំ​បុ​ស្បូវ ទៅ​មើល​ចម្ការ​ស្រប​ពេល​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ដែល​បើកបរ​ដោយ​ឈ្មោះ​សុង បេឡា បើក​ស្រប​ទិស​គ្នា​ពី​ពីក្រោយ​ទិស​ដៅ​ពី​លិចទៅ​កើត​ដែរ​នោះ​បាន​ទាក់​នឹង​ដៃចង្កូត បណ្តាល​ឲ្យ​លោកតា​តាន់ ឌឿ​ន ដួល​ខ្ទាត​ទៅ​លើ​ទ្រូង​ថ្នល់​ក៏​ត្រូវ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជាន់​ពីលើ​ចំពាក់​កណ្តាល​ខ្លួន ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ចំណែក​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។

ចំណែក​ឈ្មោះ តាន់ បេឡា ទៅ​លើ​ចិញ្ចើមថ្នល់​រង​របួសធ្ងន់​បាក់ឆ្អឹង​ស្លាបប្រចៀវ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។ ចំពោះ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង ខូចខាត​ស្រាល សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ