ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ដើម្បី​…

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨- ២០១៩ ដែល​មាន​រយៈពេល​០២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ តេ​ជោ​សែន​កម្មករ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​គណៈមេប្រយោគ និង​សិស្សានុសិស្ស​ជា​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ផង​ដែរ ។

លោកស្រី អ៊ុ​ច សោភា ប្រធាន​ស្តីទី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ខេត្ដ​ព្រះ​សី​ហនុមាន​បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យ​មសិ​ក្ទុ​តិ​យ​ភូមិ​(​បាក់​ឌុ​ប​)​ចំនួន ១.៥៨៥ នាក់​ស្រី ៧៥៧​នាក់ និង​មាន​បេក្ខជនស្វ័យរិន​ចំនួន ២៣៤​នាក់ ស្រី ១០៦​នាក់ ក្នុង​នោះ​បេក្ខជនស្វ័យរិន អវត្តមាន​ចំនួន​១៥​នាក់ ស្រី​០៨​នាក់ ។

លោកស្រី​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា ការ​ប្រឡង​មាន​០៥​មណ្ឌល ស្មើនឹង​៦៦​បន្ទប់ ក្នុង​នោះ មណ្ឌល​ក្រុងព្រះសីហនុ មាន ០៣​មណ្ឌល មណ្ឌល​ក្រុងព្រះសីហនុ មាន​មណ្ឌល​វិទ្យាល័យ​ក្រុងព្រះសីហនុ ,​មណ្ឌល​អនុ​វិទ្យាល័យ​សម្តេចឪ ស្ថិត​ក្នុង​សង្កាត់​លេខ​0៣ និង​មណ្ឌល​បឋម​សិក្សា​- អនុ​វិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ក្នុង​សង្កាត់​លេខ​0៤ ក្រុងព្រះសីហនុ មាន​ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ។ ដោយឡែក ស្រុក​ព្រៃ​នប់​មាន​០២​មណ្ឌល ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ហើយ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ព្រឹក​នេះ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​០៥ ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​លក្ខណ​ល្អ​ប្រសើរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​ដោយ​បាន​ផ្តាំផ្ញើរ​ដល់​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ទាំងអស់​ត្រូវ​ខិតខំ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្រឡង ដើម្បី​ទទួល​បាន​លទ្ធផល​ល្អរ​គ្រប់​គ្នា បើ​យើង​ចេះ គឺ​ជាប់ បើ​បាន​និទ្ទេស​ល្អរ​និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត ។ លោក​បាន​ផ្តល់​ឱវាទ​ដល់​បេក្ខជន បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ប្រលង ត្រូវ​គោរព​តាម​ការ​ណែរ​នាំ​របស់​គណៈមេប្រយោគ​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ពេល​ប្រឡង​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់​ៗ​គ្នា ។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សន្យា​ដល់​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​ថា ប្រសិនបើ​បេក្ខជន​ណា​ប្រឡង​ទទួល​បាន​និទ្ទេស​( A ) និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​ស៊េរី​ថ្មី​០១​គ្រឿង និង​ថវិកា ១.០០០​ដុល្លា​អា​មេ​រិ​ក សម្រាប់​សាលា​ណា ដែល​មាន​សិស្ស​ប្រឡង​ទទួល​បាន​និទ្ទេស​ល្អរ​ច្រើន និង​មាន​រង្វាន់​លើកទឹកចិត្ត​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ