នាវា​ដឹក​ប្រេង… ​អា​មេ​រិ​ក​ចេញ​ដីកា​ចាប់


សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ដីកា​ចាប់​មួយ​ត្រូវ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១៧​សីហា ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នាវា​ដឹក​ប្រេង​អុី​រ៉​ង់​ក្រោយ​ពី​នាវា​នោះ ត្រូវ​បាន​អាជ្ញាធរ​នៃ​ដែនដី​GIBRALTAR​អង់គ្លេស​ដោះ​លែង​។ បែប​នេះ​នាំ​ឲ្យ​មាន​វិបត្តិ​ការទូត​កាន់តែ​ខ្លាំង​រវាង​ក្រុង​តេ​ហេ​រ៉​ង់ ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ឡុ​ង​ដ៏​។

ទាំង​អង់គ្លេស​ទាំង​ដែនដី​GIBRALTAR​កាលពី​ថ្ងៃ​ទី​១៧​សីហា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ដីកា​នោះ​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​អះអាង​ថា នាវា​ដឹក​ប្រេង​នោះ​ប្រើ​រត់ពន្ធ​ប្រេង​ខុសច្បាប់ ទៅ​កាន់​ស៊ី​រី​ដែល​រៀបចំ​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ដែល​ក្រុង​វ៉ា​ស៊ិន​តោន​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​ភេរវកម្ម​បរទេស​របស់​ខ្លួន​។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ស្នើ​ដល់​GIBRALTAR ឲ្យ​អនុវត្ត​ដីកា​ចាប់​នាវា​នោះ​ដែរ​ឬ​យ៉ាងណា​ឡើយ ខណៈ​អុីរ៉​ង់​បាន​ប្ដូរ​ទង់​និង​ឈ្មោះ​របស់​នាវា​ដឹក​ប្រេង​នេះ ហើយ​បញ្ជូន​ក្រុម​នាវិក​ថ្មី​មួយ​ដើម្បី​ឲ្យ​បន្ត​ចរាចរណ៍​ក្នុង​សមុទ្រ​។ ត្រូវ​ចាប់​កាលពី​ថ្ងៃ​ទី​៤​កក្កដា នាវា​ដឹក​ប្រេង​GRACE 1 ត្រូវ​បាន​អាជ្ញាធរ​GIBRALTAR​សង្ស័យ​ថា ដឹក​ប្រេង​ចំនួន​២,១​លាន​ធុង​ទៅ​កាន់​ស៊ីរី ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​សហភាព​អឺរ៉ុប​។ អុី​រ៉​ង់​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ ហើយ​២​ស​ប្ដា​ហ៍​បន្ទាប់​ពី​នោះ​មក ប្រទេស​នេះ​បាន​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​គ្រឿង ឈ្មោះ​STENA IMPERO​ក្នុង​ច្រក​សមុទ្រ​ORMUZ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ