ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​កាំមីន​កូ​យល់​ព្រ​មផ្តល់​សំណងដ​ល់ភា​គីជនរង​គ្រោះ​ក្នុងរថ​យន្តតា​រាចម្រៀងខេ​មរៈ សិរី​មន្ត​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​ទីបំ​ផុត​ក្រុម​ហ៊ុនធា​នារ៉ាប់រង​កាំមីន​កូបាន​យល់​ព្រម​ផ្តល់​សំណង​ដល់ភាគី​ជនរងគ្រោះ​ទាំង​អស់​នៅក្នុង​រថយន្ត​តារា​​ចម្រៀង​លោក​ ខេមរៈ​​ សេរី​មន្ត តា​មសាល​ដីកា​​រ​បស់​តុលាការ​ខេត្តព្រះ​សីហនុ​ហើយ ​​បន្ទាប់​ពី​បាន​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​​​។

រាជធានី​ភ្នំ​ពេញ ៖ នៅ​ទីបំ​ផុត​ក្រុម​ហ៊ុនធា​នារ៉ាប់រង​កាំមីន​កូបាន​យល់​ព្រម​ផ្តល់​សំណង​ដល់ភាគី​ជនរងគ្រោះ​ទាំង​អស់​នៅក្នុង​រថយន្ត​តារា​​ចម្រៀង​លោក​ ខេមរៈ​​ សេរី​មន្ត តា​មសាល​ដីកា​​រ​បស់​តុលាការ​ខេត្តព្រះ​សីហនុ​ហើយ ​​បន្ទាប់​ពី​បាន​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​​​។ នេះ​បើតា​មការអះ​អាងរបស់​តារា​កំប្លែង​ចាស់​​ឆ្នាំ ​លោក ​ជួង ជី​ ហៅ​កុយ​ ប្រាប់កោះ​សន្តិភាព​តាមទូរស័​ព្ទនៅ​ថ្ងៃទី២៥ ​កុម្ភៈ ឆ្នាំ២​០១៤​​ ​​។​

តារា​​កំប្លែ​ងរូបនេះ​បានប​ញ្ជាក់​ថា ​​​ក្រុម​ហ៊ុន​ធា​នា​​រ៉ាប់រង​កាំមីន​កូបាន​សន្យា​សង​សំណង​ដល់​គ្រប់ភា​គីជនរ​ង​​​គ្រោះ​​ទាំង​អស់​​​​នៅក្នុង​ពេលឆា​ប់ៗខា​ងមុខ​នេះ​ ប៉ុន្តែសំណ​ងដែល​នឹង​ត្រូវ​ទទួល​បាននោះ​ប្រហែ​លជាង​៣ពាន់ដុ​ល្លា​រប៉ុណ្ណោះ​។​ លោក​​បញ្ជាក់ថា​ កន្លងមក​ភាគីជនរ​ងគ្រោះទាំ​ងអស់បា​នទាមទា​រសំណង​ចំនួន៥​ពាន់​ដុល្លារ ​ប៉ុន្តែ​ក្រុម​ហ៊ុន​កាំមីន​កូ​អាច​សងត្រឹម​៤ពាន់​ដុល្លារ ​ហើយចំ​នួន​លុយ​​ទាំងអស់​ដែលបាន​មកនេះ​គឺត្រូវចំ​ណាយលើ​​បញ្ហា​ផ្សេងៗ ​ហេតុ​នេះ​បើ​ទូទាត់​ទៅភាគី​ជនរង​គ្រោះ​ទាំងអស់​បា​នត្រឹមតែជា​ង​​​៣ពា​ន់ដុល្លារប៉ុណ្ណោះ​។

​​យ៉ាង​ណាក៍​​​ដោយ​តារាកំ​ប្លែង​រូបនេះ​ក៍ដូច​ភាគីជនរ​ងគ្រោះ​ទាំងអស់មិន​បានធ្វើការជំទាស់​​ដល់​សំណង​ដែលមិន​បានដូ​ចការទា​មទារ​នេះ​ឡើយ ​​​បញ្ហា​សំខាន់​ឲ្យតែមាន​ការសង​ក្នុងកម្រិត​សមរម្យ​ណា​មួយ​​​​​អាច​ទទួលយ​កបាននោះ​គឺភាគី​ជនរង​គ្រោះនឹ​ងយល់ព្រម។​​