ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​វាលស្រែ​ស្ងាត់ជ្រងំ តំបន់​ទួល​ពង្រ​កំពុង​ក្លាយជា​តំបន់​មាន​សក្ដានុពល លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​រីកសាយ​ពី​កណ្ដាល​ទៅ​កាន់​តំបន់​ជាយ​ៗ​ក្រុង ជាក់ស្ដែង​តំបន់​ទួល​ពង្រ ដែល​នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ហាក់​មានការ​អភិវឌ្ឍន៍​ខ្លាំង ដោយ​បាន​កែប្រែ​ពី​តំបន់​នោះ ពី​វាលស្រែ មិន​ជាទី​គាប់ចិត្ត​ពី​វិនិយោគិន​នានា​ឡើយ…

​រាជធានី​ភ្នំពេញ​៖ ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​រីកសាយ​ពី​កណ្ដាល​ទៅ​កាន់​តំបន់​ជាយ​ៗ​ក្រុង ជាក់ស្ដែង​តំបន់​ទួល​ពង្រ ដែល​នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ហាក់​មានការ​អភិវឌ្ឍន៍​ខ្លាំង ដោយ​បាន​កែប្រែ​ពី​តំបន់​នោះ ពី​វាលស្រែ មិន​ជាទី​គាប់ចិត្ត​ពី​វិនិយោគិន​នានា​ឡើយ ក៏​ប៉ុន្តែ​ពេល​នេះ វា​បាន​កែប្រែ​ពី​តំបន់​វាលស្រែ ស្ងាត់ជ្រងំ​ទៅ​ជា​តំបន់​លំ​ឋាន​ដ៏​មាន​សក្ដានុពល និង​បាន​ជំរុញ​តម្លៃ​ដីធ្លី​តំបន់​នោះ​កើនឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ។ ​

បើ​តាម​លោក គី​ម ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​រៀល​អ៊ី​ស្ទេ​ត បានអោយ​ដឹង​ថា​តំបន់​ទួល​ពង្រ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ពេល​នេះ​បាន​អភិវឌ្ឍន៍​លឿន​មិន​គួរ​អោយ​ជឿជាក់​ស្ដែង​ពី​មុន​តំបន់​នេះ​គ្រាន់តែ​វាលស្រែ និង​ដី​បឹង ។ ​លោក​បាន​បន្ត​ថា «​ចំពោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​ទួល​ពង្រ កាលពី​១៥​ឆ្នាំ​មុន តម្លៃ​ត្រឹមតែ​២០​ឬ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ក៏​រក​អ្នកទិញ​ស្ទើរ​មិន​បាន​ដែរ ហើយ​កាលនោះ អ្នក​ដែល​ហ៊ាន​ទិញ​ដី​នោះ ត្រឹម​២០​ដុល្លារ ទុក​តែ​ពីរ​ខែ លក់​វិញ​បាន​៣០​ដុល្លារ តែ​មួយ​ឆ្នាំ​ក្រោយ បើ​ចង់​ទិញ​ដី​ដែល​លក់​ឱ្យ​គេ​ត្រឹម​តម្លៃ​៣០​ដុល្លារ ទាល់តែ​ចំណាយ​ក្នុង​តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ពោល​គឺ​ដី​នោះ​ឡើងជា​ប្រចាំ​តែ​ម្ដង​» ។

លោក​បាន​បន្ត​ថា តំបន់​ទួល​ពង្រ​បច្ចុប្បន្ន​នេះ ថ្វី​ដ្បិតតែ​វា​នៅ​ជាយក្រុង​មែន តែ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ណាស់ ។ ការ​ឡើងថ្លៃ​ដីធ្លី​នៅ​ទួល​ពង្រ​មិនមែន​អត់​មូលហេតុ​នោះ​ទេ ដោយសារ​តែ​នៅ​តំបន់​នេះ មានការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ហើយ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ដែរ​ក៏​ដោយសារ​តែ​មានការ​អភិវឌ្ឍន៍​លំនៅ​ឋាន​របស់​វិស័យ​ឯកជន ការ​អភិវឌ្ឍន៍​រោងចក្រ​ឧស្សាហកម្ម នៅ​តំបន់​នោះ ច្រើន​ដែរ ទើប​តម្រូវ​ឱ្យ​រដ្ឋ​ត្រូវ​ពង្រីក​ការ​អភិ​ឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ភ្លើង ទៅ​កាន់​តំបន់​នោះ និង​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ទៀត​ផង​ដែរ ។ ​លោក​បាន​បន្ថែម​ថា ប​ច្ចុ​ប្បប្ប​ន្ន តំបន់​នេះ ជា​មធ្យម​ម្ចាស់​ដី​គេ​ទារ​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​ពី​មុន​ត្រឹមតែ​២០​ដុល្លារ ។ តែ​លោក​បាន​បញ្ជាក់​ថា «​តំបន់​ហ្នឹង សព្វ​ថ្ងៃនេះ ក្រោម​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ មិនដឹង​ថា​ទិញ​បាន​ឬ​អត់​ផង ព្រោះ​ម្ចាស់​ដី​ភាគច្រើន​គេ​លក់​ក្នុង​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក » ។ ​

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ធម្មតា មនុស្ស​កើត​រាល់ថ្ងៃ តែ​ដី​អត់​កើត​ទេ មាន​តែ​រួញ ដូច្នេះ​ទើប​តម្លៃ​ដីធ្លី បាន​កើន​ឡើងជា​បន្តបន្ទាប់ តាំងពី​តំបន់​ទីប្រជុំជន​កណ្ដាល​ក្រុង ដល់​តំបន់​ជាយក្រុង ដែល​ពី​មុន​មិន​មាន​មនុស្ស​រស់នៅ​នោះ ។ លោក​ថា​៖« រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​តែ​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​បញ្ហា​នោះ​ទេ គឺ​វា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល និង​ត្រូវការ​វិនិយោគិន​បន្ថែម ដើម្បី​ដាក់​ទុន​វិនិយោគ ទៅ​លើ​វិស័យ​នេះ » ។ លោក​ឧកញ៉ា​បន្ត​ថា សព្វថ្ងៃ ការ​វិនិយោគ​លើ​អចលនទ្រព្យ​មិនមែន​មាន​តែ​នៅ​ភ្នំពេញ ដូច​កាលពីមុន​ទៀត​នោះ​ទេ វា​បាន​សាយភាយ​ទៅ​កាន់​តំបន់​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្តកំពង់ចាម សៀមរាប និង​តំបន់​មួយទៀត​នៅ​តាម​ជាយ​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ​

គួរ​បញ្ជាក់​ថា តំបន់​ទួល​ពង្រ​នៅ​ពេល​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​បុរី​លំនៅ​ឋាន​ធំ​ៗ កំពុង​អភិវឌ្ឍន៍​សាងសង់ ដែល​ជា​ការ​ទាក់ទាញ​អ្នកមាន​ជីវភាព​មធ្យម ទៅ​រស់នៅ​និង​ប្រកប​អាជីវកម្ម​នៅ​ទីនោះ ស្រប​ពេល​តំបន់​នោះ​ក៏​ជា​តំបន់ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល​មួយ​ដែរ ហើយ​រំពឹង​ថា​នៅ​ពេល​អនាគត​ដ៏​ខ្លី​តំបន់​នេះ នឹង​ក្លាយជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​កាន់តែ​ខ្លាំង​ថែម​ទៀត ស្រប​ពេល ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋ​ក៏​កំពុង​មមាញឹក​ណាស់​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ