ការ​ដុះ​ពោះធំ​ៗ​ នឹង​មាន​គ្រោះថ្នាក់​យ៉ាង​អាថ៌​កំបាំង​ ដូច្នេះ​សូម​ប្រយ័ត្ន!!!


នៅ​ពេល​មនុស្ស​ជា​ច្រើន​និយាយ​អំពី​ការ​សម្រក​ទម្ងន់ ពួក​គេ​ច្រើន​តែ​និយាយ​អំពី​ខ្លាញ់​នៅ​ក្រោម​ស្បែក ជា​ពិសេស​ស្បែក​នៅ​ដៃ ជើង និង​គ្រប់កន្លែង​ទាំងអស់​នៃ​រាង​កាយ​។​យ៉ាងណាមិញ មាន​ខ្លាញ់​នៅ​កន្លែង​មួយ​ប្រភេទ​ផ្សេង​ទៀត​ដែល​មិនសូវ​មាន​គេ​យកចិត្តទុកដាក់​ឡើយ​។ នោះ​គឺ​ខ្លាញ់​ស្រោប​សរីរាង្គ​ក្នុង​ពោះ ដែល​ភាគច្រើន​ចង់​ស​ម្តៅ​ទៅ​លើ​ខ្លាញ់​ក្បាលពោះ​តែ​ម្តង​។ ខ្លាញ់​ប្រភេទ​នេះ​មិន​ដូច​គ្នា​នឹង​ខ្លាញ់​ក្រោម​ស្បែក​ឡើង មាន​ន័យ​ថា វា​ជា​ខ្លាញ់​នៅ​ជ្រៅ​ៗ​ក្នុង​ប្រហោង​ពោះ និង​ស្រោប​ជុំវិញ​សរីរាង្គ​ក្នុង​ពោះ​ដូច​ជា ថ្លើម ពោះវៀន និង​លំពែង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខ្លាញ់​បែប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​។ ខាងក្រោម​នេះ​គឺជា​ភាព​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​នឹង​កើតលើង​ចំពោះ​មនុស្ស​មានការ​ដុះ​ខ្លាញ់​នៅ​ក្បាលពោះ​ច្រើន​ៗ៖

១-ជំងឺ​បេះដូង​កើត​ញឹកញាប់​បំផុត​ចំពោះ​មនុស្ស​ដែល​មានការ​ដុះ​ក្បាល​ពោះធំ​ៗ
២- ជំងឺ​ទឹកនោមផ្អែម​ប្រ​ភែ​ទ​ទី​២​ទំនងជា​បង្ក​ឡើង​ដោយ​ការ​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ដែរ
៣- ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​ជា​ផ្នែក​មួយ​ន័យ​ផលវិបាក​របស់​ខ្លាញ់​ក្បាលពោះ​ដែរ
៤- កាលណា​ខ្លាញ់​ក្នុង​សរីរាង្គ​កាន់តែ​ច្រើន វា​នឹង​បញ្ចេញ​សារធាតុ​ជំរុញ​ដល់​ការ​បង្ក​មហារីក​ដូច​ជា មហារីក​សុដន់ តម្រងនោម ពោះវៀនធំ ថង់ទឹកប្រមាត់ និង​លំពែង

៥-ការ​សិក្សា​បាន​បង្ហាញ​ថា ខ្លាញ់​ក្នុង​ក្បាលពោះ​ច្រើន​អាច​បណ្តាល​ឲ្យ​ស្វិត​ខួរក្បាល ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា
៦- មនុស្ស​ដែល​ធាត់​ដុះ​ក្បាលពោះ ច្រើន​តែ​គេង​បាត់​ដង្ហើម
៧- អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​បាក់ទឹកចិត្ត​មាន​ទំនាក់ទំនង​គ្នា​នឹង​ការ​ដុះ​ខ្លាញ់​នៅ​ក្បាលពោះ
៨- ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ទំនងជា​កើត​មាន​ញឹកញាប់​លើ​អ្នក​ដែល​ធាត់​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ