ចង់បាន​បបូរមាត់​ពណ៌​ស៊ី​ជំពូ​មែន​ទេ? កុំ​បារម្ភ​អី! អាច​សាក​​រូបមន្ត​បែប​ធម្ម​ជាតិនេះ


នរណា​ដែល​មិន​ចង់បាន​បបូរមាត់​ទន់​រលោង​ពណ៌​ស៊ី​ជំពូ​នោះ? នារី​ភាគច្រើន​ជួប​ប្រទះ​បញ្ហា​បបូរមាត់​ខ្មៅ​ស្ងួត​មិន​គួរ​ឱ្យ​ទាក់ទាញ​ដែល​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ រួម​ទាំង​ការ​ជក់បារី ពន្លឺព្រះអាទិត្យ កាហ្វេ​អ៊ី​ន​ជាដើម​។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀត​ទៅ គ្មាន​អ្វី​ពិបាក​ឡើយ​! អ្នក​មិន​ចាំបាច់​ខ្ជះខ្ជាយ​ប្រាក់​ទិញ​ផលិតផល​ថ្លៃ​ទេ ក៏​ព្រោះ​រូបមន្ត​បែប​ធម្មជាតិ​អាច​ជួយ​អ្នក​បាន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​សម្រាប់​បបូរមាត់​ទន់​រលោង​ពណ៌​ស៊ី​ជំពូ ៖

១. ទឹក​គ្រាប់​ទទឹម ៖ នោះ​ក៏​ព្រោះតែ​ទទឹម​មាន​ផ្ទុក​សារធាតុ punicalagins​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​សំឡី​ជ្រលក់​ក្នុង​ទឹក​គ្រាប់​ទ​ទឺ​ម​ដែល​កិន​ម៉ដ្ឋ រួច​លាប​ដុស​វា​លើ​បបូរមាត់​។ អនុវត្ត​ជា​ប្រចាំ​រាល់ថ្ងៃ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។

២. ក្រូចឆ្មារ​និង​ស្ករស ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​ស្ករស​លើ​ក្រូចឆ្មារ​ម្ខាង រួច​យក​មក​ដុស​ថ្នម​ៗ​លើ​បបូរមាត់​សម្រាប់​រយៈពេល ២ នាទី​។ លាង​សម្អាត​កោសិកា​ងាប់​ៗ​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​សារ​ឡើង​វិញ​សម្រាប់​រយៈពេល​ពី ៥ ទៅ ៦ ថ្ងៃ ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​បបូរមាត់​មាន​ភាព​ទន់​រលោង​មាន​ពណ៌​ស៊ី​ជំពូ​ខុស​ពី​មុន​មិន​ខាន​។

៣. គ្រាប់​ទទឹម​និង​គ្រី​ម​ទឹកដោះគោ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​គ្រាប់​ទទឹម​ចំនួន​មួយ​ក្ដាប់ដៃ​ឱ្យ​ម៉ដ្ឋ​។ លាយ​គ្រាប់​ទទឹម​ម៉ដ្ឋ​ជាមួយ​គ្រី​ម​ទឹកដោះគោ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​បបូរមាត់​និង​ទុក​ចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​រូបមន្ត​នេះ​ជា​ប្រចាំ​សម្រាប់​រយៈពេល ១ ខែ ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​បបូរមាត់​កាន់តែ​មាន​ពណ៌​ស៊ី​ជំពូ​ពេញ​ជាង​មុន​។

៤. ស្ករស​និង​ទឹកឃ្មុំ ៖ ចូរ​លាយ​ស្ករស ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ឱ្យ​សព្វ​ចូល​គ្នា​។ បន្ទាប់​មក​លាប​ម៉ាស្សា​ល្បាយ​លើ​បបូរមាត់​ថ្នម​ៗ​សម្រាប់​រយៈពេល ១ នាទី ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ