ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​តាម​រកមុខ​ដូច​បូស ​ទីបំផុត​ក្របួច​បាន​​ក្នុង​បរិវេណកាស៊ីណូ​ផ្កាយ​ប្រាំ​ប៉ោយ​ប៉ែ​ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​សំបុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​សំបុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៩​នាក់​មាន​ទី​១-​ឈ្មោះ ហាក់ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​២-​ឈ្មោះ វ៉ា​ន់ រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ទី​៣-​ឈ្មោះ ហេង សុ​ភក្តិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ទី​៤-​ឈ្មោះ គង់ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ទី​៥-​ឈ្មោះ ថៃ រ៉ា​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៦-​ឈ្មោះ លាង លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៧-​ឈ្មោះ តឿ​ម តាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៨-​ឈ្មោះ ផ​ន សុ​ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​៩-​ឈ្មោះ ហាន ឆ្នើម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​ទាំងនេះ​ស្នាក់​នៅ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សំបុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​ព្រម​ដកហូត​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​០៣​កូន​ថង់​តូច ស្មើ​០,៦០​ក្រាម និង​យ៉ា​ម៉ា​២​គ្រាប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ដែល​ការ​ចុះ​បង្ក្រាប​នោះ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ