ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រេច​ឃាត់ខ្លួន​…​នឹង​ត្រូវ​នាំ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​នៅ​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្តថា ក្រោយពីសម្រេចឃាត់ខ្លួន​ឧកញ៉ា គង់ គ្រឹង រួម​ទាំង​កូន​ប្រសា​នោះ នឹងត្រួវនាំពួកគេ​ទៅ​ចង្អុលបង្ហាញ​បណ្តា​ទីតាំង​​សិប្បកម្មឈើ​របស់ខ្លួន នៅថ្ងៃទី​១៦ សីហា…

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្តថា ក្រោយពីសម្រេចឃាត់ខ្លួន​ឧកញ៉ា គង់ គ្រឹង រួម​ទាំង​កូន​ប្រសា​នោះ នឹងត្រួវនាំពួកគេ​ទៅ​ចង្អុលបង្ហាញ​បណ្តា​ទីតាំង​​សិប្បកម្មឈើ​របស់ខ្លួន នៅថ្ងៃទី​១៦ សីហា នេះ ។ គួររំលឹកថា ​ឧកញ៉ា គង់ ក្រឹ​ង និង​កូ​នប្រសា​ ​ត្រូវបាន​សមត្ថ​​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​​អាវុធ​​​ហត្ថ​ខេត្ត​ក្រចេះ បាន​​ហៅ​​មក​​សាកសួរ​អស់​រយៈពេញ​១​ថ្ងៃនូវរបរ​ឈើរបស់ខ្លួន​ នៅថ្ងៃ​ទី​១៥ ​សីហា ​។ សូម​រំលឹកថា៖ ឧកញ៉ា គង់ ក្រឹ​ង និង​មនុស្ស​៦​នាក់ ​​មាន កូន​និង​មេកា​រ…​ចូលខ្លួន​បំភ្លឺ ​

បើ​តាម​លោកកែវ សុ​ជាតិ ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្តក្រចេះបាន​ថ្លែង​ប្រាប់បណ្តាញសារព័ត៌មាន​កាលពីយប់ថ្ងៃទី១៥​ សីហា ដដែល​ថា ឈ្មួញ​ប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញប្រចាំខេត្តក្រចេះ ​គឺ​ជា​ឧកញ៉ាគង់ ក្រឹ​ង និង​កូនប្រសា​ឈ្មោះម៉ាត់ណា​ស៊ា​ត ដែលត្រូវបានសមត្ថកិច្ចកង​រាជអាវុធហត្ថខេត្តក្រចេះ​បាន​ឃាត់ខ្លួនហេ​ី​យ ។

សូម​បញ្ជាក់​ទៀតថា នាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​ប្រធាន​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធានធម្មជាតិ កាលពី​វេលា​ថ្ងៃត្រង់​ទី​៥ ​សីហា បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​បទ​ល្មេ​ី​ស​ព្រៃឈើ​របស់​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។

ឧកញ៉ា គង់ ក្រឹ​ង ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ដឹង​យ៉ាង​ច្បាស់​ថា ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដ៏​ល្បី​ល្បាញ ​​ក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ ប្រហាក់ប្រហែល​គ្នា និង​ឧកញ៉ា ស៊ឹង សំ​អុល ជា​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី ហើយ​ឧកញ៉ា ស៊ឺង សំ​អុល ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​គ្នា​នេះ​ដែរ ។

ដូច្នេះ ​វាសនា​ឧ​ញ៉ា គង់ ក្រឹ​ង ជា​ឈ្មួញ​បំ​ផ្លិ​ញ​បំផ្លាញ​ព្រៃឈើ​ដ៏​ល្បីល្បាញ​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ