ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា គង់ ក្រឹ​ង និង​មនុស្ស​៦​នាក់ ​​មាន កូន​និង​មេកា​រ…​ចូលខ្លួន​បំភ្លឺ ​

4 ឆ្នាំ មុន
  • ក្រចេះ

​​ខេត្តក្រចេះ​ ៖ អ្នក​រកស៊ី​ឈើ​ប្រចាំ​ស្រុក​ស្នួលខេត្តក្រចេះ​ដ៏​ល្បីល្បាញ ​គឺ​ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​រួម​មានកូន​ប្រុស​១​នាក់ និង​មេកា​៥​នាក់ ត្រូវ​បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ…

​​ខេត្តក្រចេះ​ ៖ អ្នក​រកស៊ី​ឈើ​ប្រចាំ​ស្រុក​ស្នួលខេត្តក្រចេះ​ដ៏​ល្បីល្បាញ ​គឺ​ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​រួម​មានកូន​ប្រុស​១​នាក់ និង​មេកា​៥​នាក់ ត្រូវ​បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១៥ ​សីហា នេះ ពាក់​ព័​ន្ធជំនួញ​បទល្មើស​ព្រៃឈើ ​។ នេះ​ជា​ការ​ចូលខ្លួន​មក​បំភ្លឺ​របស់​លោក​ឧកញ៉ា គង់ ក្រឹ​ង ដែល​កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជាប់​ពាក់​ព័​ន្ឋ​និង​ជំនួញ​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ និង​មាន​ទីតាំងសិប្បកម្ម​កែ​ច្នៃ​ឈើ​ដ៏​ធំ នៅ​ជាប់​ព្រំដែន​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ទៅ​តាម​លិខិត​របស់​លោក​ឧត្តមសេនីយ៍ ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​ជា​ប្រធាន​ក្រុមការងារ ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ​ដែល​បាន​ចេញ​លិខិត​កាលពីដើម​ខែ​សីហា​។

ការ​ចេញ​លិខិត​​ហៅ​របស់​លោក​ឧត្តមសេនីយ៍ឯក ហុង វី​ណុ​ល លើ​ឧកញ៉ា​គង់ ក្រឹ​ង ឲ្យ​ចូលខ្លួន​បំភ្លឺ​លើ​ករណី​​បទល្មើស​ព្រៃឈើ បាន​ធ្វើ​ឡើង​ក្នុង​យុ​ទ្ឋ​នា​ការ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ពី​ក្រុម​គណៈ​កម្មាធិការ​ថ្នាក់​ជាតិ ដែល​បាន​ចុះ​អនុវត្ត​យ៉ាង​ក្តៅ​គគុក ​នៅ​តាម​ខេត្ត​តំបន់​ភូមិភាគ​ឥ​សាន្ត​តាំងពី​ដើមខែ​កក្កដា ​មក​លើ​សកម្មភាព​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​សម្រាប់​ខេត្តក្រចេះ​ ក៏​បាន​បើក​យុទ្ធ​នា​ការ​ចុះ​ប្រ​តិ​បត្ត​ការ​ស្រាវជ្រាវ​រុករក ដើមខែ​សីហា​នេះ​។

ក្នុង​យុ​ទ្ធនា​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បាន​អនុវត្ត ឡើង​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​នារយៈ​ពេល​
ក​ន្ល​ង​មកនេះ កាលពី​ថ្ងៃ​ទី​៥ សីហា កន្លង​ទៅ នាយ​ឧត្តមសេនីយ៍​សៅ សុខា មេ​បញ្ជា​រង​កង​យុ​ទ្ឋ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងរ​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុម​គណៈ ក​ម្មា​ធិ​ការ​ចុះ​ពិនិត្យ​ទីតាំង​នានា នៅ​តំបន់​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់ លោក​ឧកញ៉ា​គង់ ក្រឹ​ង ដែល​ស្ថិត​នៅ​ជា​ព្រំដែន​ និង​ជា​តំបន់​ធ្លាប់​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ផង​ដែរ​។ ​

​ការ​ចុះ​ត្រួតពិនិត្យ​កាល​ណោះ ការ​រក​ឃើញ​បទល្មើស​យ៉ាងណា​នោះ នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​។លោក​ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​នាក់​ទៀត​ក្នុង​នោះ​មាន​ទាំង​មេកា និង​កូន ប្រុស​ម្នាក់​ទៀត​ផង​នោះ ត្រូវ​បាន​ចូលខ្លួន​មក​បំភ្លឺ​តាម​លិខិត​កោះហៅ បាន​ធ្វើ​ឡើង​មាន​រយះ ពេល​ពេញ​១​ថ្ងៃ​ទី​១៥ ខែសីហា ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ