ទ្រឹស្តីព្រះពុទ្ធសាសនាដែលពិសេសបំផុតត្រង់បង្រៀនមនុស្សមិនឱ្យមានពៀរនឹងគ្នា មិនឱ្យបៀតបៀនគ្នា មិនឱ្យឈ្នានីសគ្នា ឱ្យមនុស្សមានសុខសន្តិភាព វិបុលភាព សាមគ្គីភាព និងវឌ្ឍនភាពយ៉ាងទូលំទូលាយទូទាំងពិភពលោក ។
អាចហៅបានថា ព្រះពុទ្ធសាសនាគឺជាសាសនាសន្តិភាព និងពោរពេញដោយបញ្ញាញាណ ចង្អុលផ្លូវដល់ពុទ្ធបរិស័ទឱ្យឃើញច្បាស់នូវទស្សនៈបែបសុទិដ្ឋិនិយម ហេតុផលនិយម កម្មផលនិយម និងភាពប្រាកដនិយមក្នុងដំណើរជីវិតនៃមនុស្សជាតិ ។
បើទោះជាព្រះពុទ្ធសាសនាមានភាពប្រាកដនិយម ដែលមនុស្សអាចសិក្សាឈ្វេងយល់ និងពិសោធបានដោយខ្លួនឯងយ៉ាងនេះក៏ដោយ ក៏គង់នៅមានមនុស្សជាច្រើននៅក្នុងពិភពលោកមិនទទួលយកទ្រឹស្តីនេះយកមកប្រតិបត្តិឡើយ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ