ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​អ្នក​នាង​ភី​ម​…​អត់អាច​ទទួលយក​តាក់​ស៊ី​ជា​ប្តី តែ​​អាច​រាប់អាន​គ្នា​​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាមានការភ្ញាក់​ផ្អើលជាថ្មីម្តងទៀត ​ពេលដែលដឹងថា ​​អតីត​ប្រពន្ធ​នាយតាក់ស៊ី គឺ​អ្នក​នាងភីម​​បានបង្ហាញជំហរនាង​​ថា មិនអាចទទួលយក​តាក់ស៊ី​​ធ្វើជាប្តី​វិញបានឡើយ តែនៅអាច​រាប់​អាន គ្នា​ជាបងប្អូន ខណៈនាងអះអាងថា​…

រាជធានីភ្នំពេញ ៖ ពិតជាមានការភ្ញាក់​ផ្អើលជាថ្មីម្តងទៀត ​ពេលដែលដឹងថា ​​អតីត​ប្រពន្ធ​នាយតាក់ស៊ី គឺ​អ្នក​នាងភីម​​បានបង្ហាញជំហរនាង​​ថា មិនអាចទទួលយក​តាក់ស៊ី​​ធ្វើជាប្តី​វិញបានឡើយ តែនៅអាច​រាប់​អាន គ្នា​ជាបងប្អូន ខណៈនាងអះអាងថា​ ពួកគេបានលែង​លះ​គ្នា​ដាច់ស្រេចហើយ​ រួមទាំងបែកចែកទ្រព្យសម្បត្តិ​ មុន​​គាត់ទៅ​សាងផ្នួស​​នាកន្លងមក​ ហើយនាងក៏មិនចង់បកស្រាយអ្វីឱ្យវែងឆ្ងាយដែរ​ក្នុង​រឿងនេះ ព្រោះ​មាន​រឿងរ៉ាវជាច្រើន​ដែលនាង​មិនចង់និយាយតទៀត​ ។ គួររំលឹកថា៖ នាយ តាក់ស៊ី ត្រឡប់​មក​លេង​កំប្លែង​វិញ តែ​​ចំណង​ស្នេហ៍​ត្រូវ​ចប់

អ្នកនាងភីម​បន្តថា ​មុន​ពេល​អតីត​ស្វាមី​(តាក់ស៊ី)​គាត់​ទៅ​បួស​នោះ នាង​ក៏បាន​​​​អង្វរ​ស្វាមី​ដែរថា ទៅ​បួស​មួយ​រយៈ​បាន​ហើយ ប៉ុន្តែ​​​គាត់​នៅ​តែ​ចង់​លែងលះ ហើយ​ថា​ទៅ​បួស​មួយ​ជីវិតទៀត ​ទើប​រវាង​អ្នក​នាង និង​នាយ​តាក់ស៊ី​បាន​លែងលះ​គ្នា​ហើយ ដោយ​បាន​ផ្ដិត​មេដៃ ព្រម​ទាំង​មានគ្រួសារ និង​មន្ត្រី​អាជ្ញាធរ​ដឹង​ឮ​ផង​ដែរ ។

សូមរំលឹកថា អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​អះអាង​ថា ពេល​នេះ​នាយ​តាក់ស៊ី ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចូល​លេង​កំប្លែង​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ ដូច​ជា​ពី​មុន​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា ជា​ទូទៅ​ស្ថានីយទូរទស្សន៍ CTN តែង​ផ្តល់​ឱកាស និង​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ក្រុម​កំប្លែង​ទាំង​កម្រៃ​នៃ​ការ​សម្តែង​ម្តង​ៗ និង​ប្រាក់ខែ​ប្រចាំខែ ប៉ុន្តែ​សម្រាប់​នាយតាក់ស៊ី នា​ពេល​នេះ​លោក​មិន​អាច​កំណត់​ទេ​ថា នាយ​បាន​ចូល​ពេញ​សិទ្ធិ​នៅ​ពេល​ណា​នោះ​ឡើយ ។​

ដោយឡែក​ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​គ្រួសារ​នោះ លោកតា​វ៉ិ​ច​ទ័​របាន​អះអាង​ថា រឿង​នេះ​លោក​សុំ​មិន​និយាយ​អ្វី​ឲ្យ​វែង​ឆ្ងាយ​ឡើយ ប៉ុន្តែ​លោក​ត្រឹម​អាច​និយាយ​ថា ចាប់ពី​ពេល​នេះ​តទៅ​នាយតាក់ស៊ី គឺ​បាន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​ឡើង​វិញ ។​​ (សម្រួលដោយ៖ ស្រីណា)