ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​​​បាត់​ខ្លួន​១០​ថ្ងៃ លុះ​រក​ឃើញ​​រូប​កាយ​​អាក្រាត​​ក្នុង​បាត​អូរ

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្មេង​ស្រី​ជំទង់​អឺរ៉ុប​ម្នាក់​ដែល​បាត់​ខ្លួន​ចាប់ពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​សីហា​មក ខណៈ​នាង​មក​ស្នាក់​វិស្សមកាល​ក្នុង​សណ្ឋាគារ​DUSUN RESORT ក្រោយ​ការ​តាមរ​កដោយ​ប្រើ​មនុស្ស​ជា​ច្រើន​រយ​នាក់​អស់​ពេល​១០​ថ្ងៃ សាកសព​របស់​នាង​ត្រូវ​បាន​រក​ឃើញ​ហើយ​នា​ថ្ងៃ​ទី​១៣​សីហា ដោយ​រូប​កាយ​អាក្រាត​ក្នុង​បាត​អូរ​មួយ​ក្នុង​ព្រៃ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​MAZLAN MANSOR​ប្រមុខ​រង​នៃ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បញ្ជាក់​ថា…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្មេង​ស្រី​ជំទង់​អឺរ៉ុប​ម្នាក់​ដែល​បាត់​ខ្លួន​ចាប់ពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​សីហា​មក ខណៈ​នាង​មក​ស្នាក់​វិស្សមកាល​ក្នុង​សណ្ឋាគារ​DUSUN RESORT ក្រោយ​ការ​តាមរ​កដោយ​ប្រើ​មនុស្ស​ជា​ច្រើន​រយ​នាក់​អស់​ពេល​១០​ថ្ងៃ សាកសព​របស់​នាង​ត្រូវ​បាន​រក​ឃើញ​ហើយ​នា​ថ្ងៃ​ទី​១៣​សីហា ដោយ​រូប​កាយ​អាក្រាត​ក្នុង​បាត​អូរ​មួយ​ក្នុង​ព្រៃ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​MAZLAN MANSOR​ប្រមុខ​រង​នៃ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បញ្ជាក់​ថា យើង​ប្រាកដ​ហើយ​ដែល​សាកសព​រក​ឃើញ​នោះ ពិតជា​សាកសព​របស់​នាង​NORA QUOIRIN​សញ្ជាតិ​បារាំង​អៀរ​ឡង់​ដែល​បាត់​ខ្លួន​នៅ​ម៉ា​ឡេ​ស៊ី​។ លោក​ថា​ទោះជា​ឪពុក​ម្ដាយ​របស់​នាង​ក៏​ថា​នោះ​ពិតជា​សាកសព​កូនស្រី​ពួក​គេ​ប្រាកដ​ដែរ​។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ដឹក​សាកសព​នាង មក​កាន់​មន្ទីរពេទ្យ​មួយ​ដែល​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​ជំទង់​អាយុ​១៥​ឆ្នាំ​នោះ មក​រង់ចាំ​ពិនិត្យ​សាកសព​នាង​។ ក្មេង​ស្រី​នោះ​ដែល​មាន​បញ្ហា​សរសៃប្រសាទ​ខ្លះ បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​សីហា ខណៈ​នាង​ទើប​មក​ដល់​ជាមួយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៏ សម្រាប់​វិស្សមកាល ដោយ​ស្នាក់​ក្នុង​សណ្ឋាគារ​DUSUN RESORT ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។​

នោះ​ជា​សណ្ឋាគារ​ស្ថិត​ក្នុង​តំបន់​មានព្រៃ​មួយ​។ សាកសព​របស់​នាង​ត្រូវ​បាន​រក​ឃើញ​អាក្រាត ក្នុង​ទឹកអូរ​មួយ ស្ថិត​នៅ​ចម្ងាយ​២,៥​គីឡូម៉ែត្រ​ពី​សណ្ឋាគារ​។ គ្រួសារ​ក្មេង​ស្រី​នេះ​បាន​លើក​ពី​ការ​ចាប់ពង្រត់​មួយ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ