ស្នងការខេត្តព្រះសីហនុ ដឹកនាំប្រគេនទៀនវស្សា
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្រោយពីបានធូរស្បើយ ចំពោះការងារចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមួយរយៈកន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុ ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដឹកនាំគណៈស្នងការ និងសហការីនាំយកទៀនព្រះវស្សាចំនួន១គូ និងទេយ្យវត្ថុមួយចំនួនធំទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅទីវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ខេត្តព្រះសី
ហនុ ។

ក្នុងនោះ លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា ទៀនវស្សា និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំ នួនធំនេះ ត្រូវបានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាស ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រខាងក្រៅបាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងទឹកជាន់លិចគ្រប់ទីកន្លែង ។

ម្យ៉ាងដើម្បីឧទ្ទិសកុសល ផលបុណ្យដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខផង និងសូមឲ្យវត្ថុស័ក្តិសិទ្ធិ ជួយតាមតែរក្សា ដល់កងកម្លាំងនគរបាលខេត្តព្រះហនុទាំងអស់ ជួបតែសេចក្តីសុខ ឆ្លងផុតគ្រោះចង្រៃ ដែលអាចកើតឡើងដោយប្រការណាមួយនោះ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាមបន្ថែមថា ទៀនព្រះវស្សា ទេយ្យវត្ថុមួយចំនួនធំ រួមនិងថវិការសរុប៦.៨០០.០០០៛ និង ២០៥០ដុល្លារអាមេរិកនេះ គឺ បានមកពីការចូលរួមចំណែករបស់សប្បុរសធម៌ នាៗ ក្នុងខេត្តព្រះសីហនុទាំងមូល ។ (សម្រួលដោយ៖ ស្រីណា)












ចែករំលែកព័តមាននេះ