ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួបផ្ទាល់ជាមួយម្ចាស់​សំណង់អគារ២​ដែលកំពុងប្រេះ​និងទ្រេតគួរឱ្យខ្លាច​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីរសៀល​ថ្ងៃ​ទី​១២ ​សីហា លោកគួ​ច ចំរើន អភិបាល​​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​សំណង់​អគារ​ និង​ម្ចាស់​ដី​ចំនួន​​២ ក្នុង​ក្រុងព្រះសីហនុ…

ខេត្តព្រះសីហនុ ៖ កាលពីរសៀល​ថ្ងៃ​ទី​១២ ​សីហា លោកគួ​ច ចំរើន អភិបាល​​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​សំណង់​អគារ​ និង​ម្ចាស់​ដី​ចំនួន​​២ ក្នុង​ក្រុងព្រះសីហនុ ក្នុង​នោះ​មាន​សំណង់​របស់​លោក ZHU FUBING មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​0៤ សង្កាត់​0៤ ក្រុងព្រះសីហនុ (​សំណង់​អគារ​ស្រុត​និង​ប្រេះស្រាំ​) និង​សំណង់​របស់​លោក MA SHUNDI ស្ថិត​នៅ​ភូមិ​0៣ សង្កាត់​លេខ​0២ ក្រុងព្រះសីហនុ សំណង់​អគារ​មាន​សភាព​ទ្រេត ។ សូមបញ្ជាក់ថា៖ ប្រកាស​ឱ្យ​ចាក​ចេញពីផ្ទះ​នាគ​..ពី​អគារ​កម្ពស់​9​ជាន់​​នេះ

លោក គួ​ច ចំរើន ​បានមានប្រសាសន៍​ថា តាម​មន្ត្រី​បច្ចេកទេសនៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ធ្វើការ​សិក្សាវាយតម្លៃ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មិន​អាច​ឱ្យ​ដំណើរការ​សាងសង់ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សំណង់​អគារ​ទាំងពីរ​ខាងលើ និង​បាន​សំណូមពរ​ឱ្យ​ម្ចាស់​អគារ​ទាំង​ពីរ​ខាងលើ​អនុវត្តតាម​ការ​ជូនដំណឹង​របស់​មន្ត្រី​ជំនាញ ព្រោះ​វា​អាច​បង្ករ​ហា​និ​ភ័យ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​អគារ​នេះ​ផង​ដែរ ។

ក្រោយ​ពី​បាន​ស្តាប់​ការ​បកស្រាយ​ពី​អភិបាលខេត្ត​រួច ​លោក ZHU FUBING ម្ចាស់​សំណង់​អគារ មាន​ទី​តាំង​ស្ថិត​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​តោ​០២​ក្នុងភូមិ​0៤ សង្កាត់​0៤ ក្រុងព្រះសីហនុ (​សំណង់​ផ្នែក​អគារ​ខាង​ឆ្វេង​សភាព​ស្រុត​ប្រវែង១១៧​មី​លី​ម៉ែត្រ​ និង​ផ្នែក​ខាងស្តាំ​ស្រុត​ប្រវែង​៩០​មី​លី​ម៉ែត្រ ហើយ​មាន​សភាព​ប្រេះស្រាំ​ផង​ដែរ​) ។

ថ្មី​ៗ​នេះ ​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​ឱ្យ​ជម្លៀស​មនុស្ស​ចេញ និង​ធ្វើការ​រុះរើ​សំណង់​នេះ​ជា​បន្ទាន់ ។ លោក ZHU FUBING ម្ចាស់​សំណង់​បាន​យល់ព្រម​រុះរើ តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត ក៏​ប៉ុន្តែ​ស្នើ​សុំ​រដ្ឋបាល​ខេត្ត​ជួយ​សិក្សា​ផ្នែក​បច្ចេកទេស និង​លិខិតអនុញ្ញាត​សាងសង់​ឡើង​វិញ និង​សុំ​ពន្យា​ពេល​កិច្ចសន្យា​ជាមួយ​ម្ចាស់​ដី​ពី​សេវា​តម្លៃ​នៃ​ការ​ជួល​ដី ។ ដោយឡែក​ សំណង់​លោក MA SHUNDI ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​បុរី​កម្មរ​( ផ្លូវ​សេ​តេ​)​ភូមិ​0៣ សង្កាត់​លេខ​0២ ក្រុងព្រះសីហនុ សំណង់​អគារ​មាន​សភាព​ទ្រេត រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​និង​រុះរើ​សំណង់​ជា​បន្ទាន់ ។

ព្រោះ​សំណង់​នេះ​មន្ត្រី​ផ្នែក​បច្ចេកទេស​នៃ​ក្រសួង​ដែនដីបាន​ពិនិត្យ​ឃើញ​ថា សំណង់​មាន​ហានិ​ភ័យ​សភាព​ទ្រេត​ជា​ខ្លាំង ត្រូវ​ធ្វើការ​រុះរើ​ចេញ ។ ម្ចាស់​សំណង់​ក៏​បាន​ឯកភាព ក៏​ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ដី​អំពី​តម្លៃ​សេវា​ជួល​ដី​ក្នុង​ពេល​នៃ​ការ​រុះរើ និង​សុំ​ជួយ​សម្រួល​ច្បាប់​សាងសង់​ឡើង​វិញ។

កិច្ចប្រជុំ​បាន​ឯកភាព​តាម​សំណើរ​របស់​រដ្ឋបាល​ខេត្ត ដោយ​ម្ចាស់​សំណង់​អគារ​ទាំង​ពីរ​ខាងលើ​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​ឱ្យ​រុះរើ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ហើយ​ម្ចាស់​ដី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ថែម​កិច្ចសន្យា​មិន​គិតថ្លៃ​ឈ្នួល​រយៈពេល​រុះរើ​និង​ធ្វើការ​សាងសង់​ឡើង​វិញ តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​សំណង់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ